Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនរងគ្រោះ​បន្ត​ប្តឹងទៅ​ឧទ្ធរណ៍ ពេល​តុលាការ​កែប្រែ​បទ​ចោទ ក្នុង​សំណុំរឿង​ប៉ុនប៉ង​បាញ់សម្លាប់ មកជា ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដែល​ជនសង្ស័យ​ជា​កូនប្រុស​របស់លោក​ជំទាវ​ម្នាក់

spot_img

​ភ្នំពេញ ៖ សំណុំរឿង​ប៉ុនប៉ង​បាញ់ សម្លាប់ នៅ​ក្លិប​លុ​ច្ស​សារី កាលពី​ចុងខែ ឧសភា ឆ្នាំ​២០១៩ ដែល​បង្កឡើង​ដោយ ឈ្មោះ រិ​ន សុ​បញ្ញា ជា​កូនប្រុស​របស់លោក​ជំទាវ​ម្នាក់ ត្រូវបាន​លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បិទ​ការ​ស៊ើបសួរ​និង បញ្ជូនទៅ​ជំនុំជម្រះ​ហើយ កាលពី​ខែមករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​

​នៅក្នុង​រឿងនេះ អ្វី​ដែលជា​ចំណុច​សំខាន់​គឺ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីកា ដំណោះស្រាយ ដោយ​កែប្រែ​បទ​ចោទ ប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ រិ​ន សុ​បញ្ញា ពីបទ ប៉ុនប៉ង​ឃាតកម្ម តាម មាត្រា​២៧ និង មាត្រា​១៩៩ នៃ​ក្រម ព្រហ្មទណ្ឌ ដែលជា​បទឧក្រិដ្ឋ មកជា​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២៨១​នៃ​ក្រម​ព្រហ្ម ទណ្ឌ វិញ ដែលជា​បទមជ្ឈិម ដែល​ធ្វើ ឲ្យ​ជនរងគ្រោះ​ផ ប្តឹងទៅ សាលាឧទ្ធរណ៍ ជំទាស់​នឹង​ដីកា​ដំណោះ ស្រាយ​របស់ លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់ថា បុរស​ជា​យោធា​ម្នាក់ ដែល​ត្រូវជា​កូនប្រុស លោកស្រី​ជំទាវ​ម្នាក់ ត្រូវបាន​ចោទ​
​ប្រកាន់​ដោយ​ព្រះរាជអាជ្ញា​ពីបទ ” ប៉ុនប៉ង​មនុស្សឃាត ” ។​

​បុរស​ម្នាក់​ឈ្មោះ វីន សុក្រ​បញ្ញា ដែល​បាន​បាញ់​ស្ត្រី​ម្នាក់​ដោយ​កាំភ្លើង​ទំនើប បាក់​ភ្លៅ ត្រូវបាន​ព្រះ​
​រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ឺ វណ្ណ​នី សម្រេច​ធ្វើការ​ចោទប្រកាន់​នៅ​ថ្ងៃ​
​សុក្រ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ នេះ​។​

​លោក វីន សុក្រ​បញ្ញា អាយុ ២៧​ឆ្នាំ បានធ្វើការ​បាញ់ប្រហារ​ទៅលើ​ស្ត្រី​ម្នាក់ បាក់​ភ្លៅ​កាលពី​យប់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នៅក្នុង​ក្លិប​កម្សាន្ត លុ​ច្ស​សារី​ក្នុង​សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ជាមួយនឹង​បក្សពួក​ម្នាក់ទៀត ដែលមាន​កាំភ្លើង​ម្នាក់​មួយ​ដើម​នៅក្នុង​ដៃ​។​

​មូលហេតុ នៃ​ការបាញ់ប្រហារ​ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ នឹម លី​ណា អាយុ ២៩ ឆ្នាំ រស់នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​មិនទាន់ ត្រូវបាន​លាតត្រដាង​ឲ្យ​ដឹង​នៅឡើយ​ទេ​ប៉ុន្តែ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យ​ដឹងថា វា​បាន​​បណ្ដាលមកពី ស្នេហា​ជាន់​លេខ​រៀង​។​

​ក្រោយមក​ជនសង្ស័យ ដែលមាន​ក្របខ័ណ្ឌ​ជា​យោធា បាន​ចូលមក​ប្រគល់​ខ្លួន​ឲ្យ​កង​រាជ​អាវុធ​
​ហត្ថ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×