Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! កម្មករសំណង់​ធ្លាក់​ជុង​នឹង​ដែក​សរសៃ​៤ បុក​ទម្លុះ​ទ្រូង​, ជើង​, ពោះ ត្រគាក យ៉ាង​សាហាវ​

spot_img

​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ដ៏​មហា​សែន​ស្លុតចិត្ត​មួយ ដែល​បុរស​ជា​កម្មករសំណង់​ម្នាក់ ត្រូវ​ដែក​សរសៃ​បុក​ទម្លុះ​កន្លែង​សំខាន់ៗ​នៃ​ដងខ្លួន​របស់គាត់​ចំនួន ៤ កន្លែង ប៉ុន្តែ ជីវិត​គាត់​ពិតជា​ថ្លៃ​ខ្លាំងណាស់ ដែល​ស្ថានភាព​ដ៏​អាក្រក់​បែបនេះ ពុំ​អាច​ឆក់យក​បាន ។​ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅ​ការដ្ឋាន​សំណង់​មួយកន្លែង នៅក្នុង​ខេត្ត Guangdong ភាគខាងត្បូង​នេះ ប្រទេស​ចិន ។​

​ជនរងគ្រោះ​មានឈ្មោះ Workman Zhang Yuan អាយុ ៤៣ ឆ្នាំ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ បន្ទាប់​គាត់​គ្រោះថ្នាក់​ធ្លាក់​ពី​ទីកន្លែង​ដ៏​ខ្ពស់​មួយ នៃ​ការដ្ឋាន​សំណង់​របស់គាត់ និង​ធ្លាក់​ជុង​នឹង​ដែក​សរសៃ​មួយ​សំណុំ បណ្តាល​ឲ្យ​បុក​ទម្លុះ​ទ្រូង​, ពោះ​, ត្រគាក និង​ជើង យ៉ាង​សាហាវ ។​

​ក្រុម​ពន្លត់អគ្គីភ័យ​ត្រូវបាន​ណែនាំ មិន​ឲ្យ​កាត់​ដក​ដែក​សរសៃ​ទាំងនោះ ចេញ​ខ្លួន​របស់​ជនរងគ្រោះ នៅឯ​កន្លែងកើតហេតុ​ទេ ប៉ុន្តែ សំណូមពរ​ឲ្យ​កាត់​ពួកវា​ឲ្យ​បាន​ខ្លី​តាមតែ​អាចធ្វើ​ទៅបាន ។​

​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ Wang និយាយថា​៖ «​ដែក​សរសៃ​ទាំងនោះ ចាក់​ចូល​ដងខ្លួន​របស់​ជន​រងគ្រោះ​នៅ​ទីតាំង​ចំនួន ៤ ។ ក្នុងនោះ​ផ្នែក​សំណាង​បំផុត គឺ​បេះដូង និង​សរសៃឈាម​ដ៏​សំខាន់ៗ ពុំ​រង​ការប៉ះពាល់​នោះទេ​» ។​

«​ប៉ុន្តែ យើង​មិនអាច​ពន្យារពេល​បានទេ ព្រោះ​គាត់​កំពុង​ហូរឈាម​ចេញ​ច្រើន​ពី​កន្លែង​ត្រូវរបួស​ទាំងអស់ ។ ប្រសិន​ទុក​មិន​ព្យាបាល​ឲ្យ​ទាន់ពេលវេលា នោះ​គាត់​នឹងត្រូវ​ស្លាប់​ពុំខាន​» ។​

​ទោះយ៉ាងណា Zhang ត្រូវ​បន្ត​សម្រាក​ព្យាបាល​យូរថ្ងៃ ដើម្បី​ឲ្យ​ស្ថានភាព​របួស​របស់គាត់​បានល្អ​ប្រសើរ​ឡើងវិញ នៅក្នុង​មន្ទីរពេទ្យ ៕ ចន្ទី

spot_img
×