Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! មន្ត្រី​កូរ៉េខាងជើង​ម្នាក់​ត្រូវបាន​បាញ់សម្លាប់ បន្ទាប់​រកឃើញ​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ត្រឡប់​មកពី​ប្រទេស​ចិន​

spot_img

​មន្ត្រី​កូរ៉េខាងជើង​ម្នាក់​ដែល​ចេញពី​ប្រទេស​ចិន​ហើយ​វិល​ត្រឡប់មក​ប្រទេស​ខ្លួន​វិញ ត្រូវបាន​កាត់ទោស​បាញ់ប្រហារ​ជីវិត បន្ទាប់ពី​ត្រូវបាន​គេ​សង្ស័យថា មាន​ជំងឺ​វីរុស​ណូ​វែ​ល​កូ​រ៉ូ​ណា COVID-19 ។ តើ​នេះ​ជា​វិធី​ដែល​កូរ៉េខាងជើង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ COVID-19 បែបនេះ​ឬ​?

​កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ កាសែត​ញូវយ៉ក​ថែម​ស៍បាន​រាយការណ៍​ពី​ករណី​សង្ស័យ​មួយ​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​ស្ថិតនៅ​ក្នុងប្រទេស​យោធា​ប្រទេស​កូរ៉េខាងជើង​។ មន្ត្រី​កូរ៉េខាងជើង​ម្នាក់ ដែល​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ បានមកពី​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង Covid-19 ប្រទេស​ចិន ហើយ​គាត់​ត្រូវបាន​គេ​ដាក់​ឱ្យនៅ​ដាច់​ពី​គេ មុនពេល​វិលត្រឡប់​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​វិញ​ជា​ផ្លូវការ​។​

​សេចក្តីរាយការណ៍​បាន​និយាយថា មន្ត្រី​រូបនេះ​បាន​ទទូច​ទៅ​បន្ទប់ទឹក​សាធារណៈ សូម្បីតែ​ពេលដែល​គាត់​ស្ថិតនៅ​ដាច់​ពី​គេ​ក៏ដោយ​។ បន្ទាប់​ពីនេះ មន្ត្រី​រូបនេះ​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​គេ​បាញ់សម្លាប់​បន្ទាប់ពី​មាន​ហានិភ័យ​នៃ​ការរីក​រាលដាល​នៃ​វីរុស​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​។​

​យោងតាម​ច្បាប់​ថ្មី​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន លោក​បាន​ប្តេជ្ញា​ថា អ្នកណាម្នាក់​ដែល​នឹង​ចាក​ចេញពី​ដំណើរការ​នៃ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​វីរុស​កូ​រ៉ូ​ណា ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​មន្ត្រី​ណា​ម្នាក់ នឹងត្រូវ​បាន “​គ្រប់គ្រង​ដោយ​ច្បាប់​យោធា​” – នេះ​មានន័យថា ពួកគេ​នឹង​ត្រូវគេ​សម្លាប់​នៅនឹងកន្លែង​តែម្តង ។​

​រហូតមកដល់​ពេលនេះ ប្រទេស​កូរ៉េខាងជើង​មិនទាន់បាន​បញ្ជាក់​ពី​ករណី​វិជ្ជមាន​ណាមួយ​នៃ​ជំងឺ​កូ​រ៉ូ​ណាវ​នៅក្នុង​ប្រទេស​របស់​ពួកគេ​នៅឡើយ​ទេ បើទោះបីជា​ប្រទេស​នេះ​មាន​ព្រំដែន​ចម្ងាយ ៨៨០ ម៉ា​យល៍ ជាមួយ​ប្រទេស​ចិន​ក៏ដោយ​។ ទោះយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា មានការ​ចោទឡើង​ថា​មាន​ជំងឺ Coronavirus ដែល​អាច​ស្លាប់​ជាច្រើន​នៅក្នុង​ប្រទេស​។ ទោះយ៉ាងណា រដ្ឋាភិបាល​កូរ៉េខាងជើង​ហាក់ដូចជា​កំពុង​លាក់បាំង​រឿងនេះ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ techtimes)​

spot_img
×