Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​ទេ​! Covid-19 ពុំ​ត្រឹម​វាយប្រហារ​មនុស្ស​ទេ សូម្បី​ពពួកសត្វ​ស្វា​ក្នុង​តំបន់​ទេសចរណ៍ ក៏​កំពុង​ដាច់​អាហារ​ដែរ ព្រោះតែ​…

spot_img

​មិន​ត្រឹមតែ​មនុស្ស​ទេ​ដែល​រង​ផលប៉ះពាល់​ពី​ការឆ្លង​វីរុស Covid-19 តែ​សត្វ​ស្វា​នៅ​ភាគខាងត្បូង​ខេត្ត Songkhla (​ថៃ​) ដែល​ភាគច្រើន​ពឹង​ផ្អែកលើ​ម្ហូបអាហារ​ពី​ភ្ញៀវទេសចរ កំពុង​ប្រឈម​នឹង​កង្វះខាត​។ អ្នកទេសចរ​មកពី​ប្រទេស​សឹង្ហ​បុរី និង​ម៉ាឡេស៊ី ដែល​និយម​មកកាន់ Songkhla កំពុង​លុបចោល​ដំណើរ​ទេសចរណ៍​របស់​ពួកគេ ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះឡើង​វីរុស​នេះ ដែល​បណ្តាលឱ្យ​សត្វ​ស្វា​នៅ​ទីនោះ​មិនសូវមាន​ចំណីអាហារ​រាល់ថ្ងៃ​។​

​អ្នកលក់​ផ្លែឈើ​ក្នុងស្រុក​ដែល​អាណិតអាសូរ​សត្វ​ស្រេកឃ្លាន​ទាំងនេះ បានចាប់ផ្តើម​ផ្តល់ឱ្យ​ពួកគេ​នូវ​ផ្លែ​ឪឡឹក និង​ប៉េងប៉ោះ​។ ភ្ញៀវទេសចរ​ថៃ​មាន​ទំនោរ​ផ្តល់​ពោត​ដល់​ពួកវា​។​

​សុខ​ភាពជា​ប្រធានបទ​រសើប ជាពិសេស​នៅពេលដែល​យើង​ប្រឈមមុខ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​មរណៈ ដែលមាន​ឥទ្ធិពល​ផ្លូវចិត្ត​លើ​សក្តានុពល​ទេសចរណ៍​។​

​យោងតាម​គេហទំព័រ Asia One អ្នកស្រុក​បានស្នើ​សុំ​សាលាក្រុង Songkhla ដើម្បី​ថែរក្សា​សត្វ​ស្វា ព្រោះ​វា​ជា​ផ្នែក​ទាក់ទាញ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​ដែល​បង្កើត​ប្រាក់ចំណូល​សម្រាប់​ខេត្ត​។​

​អាជីវកម្ម​ទេសចរណ៍​ថៃ​កំពុង​ទទួលរង​ការវាយលុក​ពី​ផលប៉ះពាល់​នៃ​វីរុស Covid-19 ។ អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) កាលពី​ម្សិលមិញ បាន​កាត់បន្ថយ​ការប៉ាន់ស្មាន​របស់ខ្លួន​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ឆ្នាំ ២០២០ នាក់ មក​នៅត្រឹម ៣៣ លាន​នាក់ ធ្លាក់ចុះ ៣ លាន​នាក់ ពី​គោលដៅ​ចុងក្រោយ ៣៦ លាន​នាក់ និង ៦-៧ លាន តិចជាង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៣៩,៨ លាន​នាក់​។​

​វិស័យ​ទេសចរណ៍​ក្នុងស្រុក​បាន​ធ្លាក់ចុះ ខណៈដែល​ម្ចាស់​សណ្ឋាគារ​ជួបប្រទះ​នឹង​តម្រូវការ​ខ្សោយ ដែល​ភាគច្រើន​មកពី​ការប្រជុំ និង​សិក្ខាសាលា ដែល​ត្រូវបាន​លុបចោល​ដោយសារ​ការភ័យខ្លាច​នៃ​វីរុស​កើនឡើង​៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ thethaiger)​

spot_img
×