Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​អ្នកស្លាប់​ថ្មី ៤៧​នាក់​ដោយ​វីរុស​កូ​រ៉ូ​ណា នៅ​ចិន តួលេខ​ស្លាប់​សរុប​កើន​ដល់​ជិត ៣.០០០​នាក់​

spot_img

​ចិន​នៅ​ថ្ងៃ​សៅ​រ៍នេះ បានប្រកាសថា មាន​អ្នកស្លាប់​ថ្មី​ចំនួន ៤៧​នាក់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ហើយ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើន​ដល់​ចំនួន ២.៨៣៥​នាក់​។​

​គណៈកម្មការ​សុខាភិបាល​ជាតិ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៤២៧​នាក់ ហើយ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់​ជិត ៨០.០០០​នាក់​។​

​ក្នុងចំណោម​អ្នកស្លាប់​ថ្មី មាន​ម្នាក់​ស្លាប់​នៅ​ប៉េកាំង ម្នាក់ទៀត​ស្លាប់​នៅ​ខេត្ត ហេ​ណា និង ៤៥​នាក់​ស្លាប់​នៅក្នុង​ខេត្ត​ហូ​បេ កន្លែង​ដែល​វីរុស​មរណៈ​ខាងលើ​ផ្ទុះ​។​

​សូមបញ្ជាក់ថា ចិន​បានដាក់​ប្រជាជន​ចំនួន ៥៦​លាន​នាក់​នៅក្នុង​ខេត្ត ហូ​បេ អោយនៅ​ដាច់ដោយឡែក​អស់​រយៈពេល​ជាង​មួយខែ​មកហើយ និង​មាន​រិត​ត្បិត​ការប្រមូលផ្តុំ​ទូទាំងប្រទេស ដែលជា​វិធានការ​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​ប្រទេស​កូរ៉េខាងត្បូង បាន​ក្លាយជា​ប្រទេស​ទី ២ ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត​បន្ទាប់ពី​ចិន ដោយមាន​អ្នក​ឆ្លង​សរុប​ជិត ៣.០០០​នាក់​រហូតមកដល់​ថ្ងៃ​សៅ​រ៍នេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×