Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២ខែដើមឆ្នាំ​២០​២០នេះ មន្ទីរ​បរិស្ថានខេត្ត​ម​ណ្ឌល​គិរី ចុះបង្ក្រាបបទ​ល្មើសទន្ទ្រាន​ដី​ព្រៃ និងបរបាញ់ស​ត្វ​ខុសច្បាប់ជាង៣​០​ក​រ​ណី​

spot_img

ខេត្តមណ្ឌលគិរី៖ ប្រធានមន្ទីរប​រិ​ស្ថាន​ខេត្ត​មណ្ឌ​លគិរី​ បានឲ្យដឹងកាលពី​ល្ងា​ចថ្ងៃ​ទី២៨ ខែកុម្ភៈ​ថា ក្នុងរយៈ​ពេល២​ខែ​ដើមឆ្នាំ២០២០នេះ​ មន្ទីរ​បរិស្ថាន​ខេ​ត្តនេះ ចុះបង្ក្រាបបទល្មើសកាប់​ទន្ទ្រាន​យដីព្រៃ​ខុសច្បា​ប់​​ ការបរបាញ់សត្វ​​ ​ និងដាក់អន្ទា​ក់សត្វ បានជាង៣០ក​រ​ណី​​។

លោក​ កែវ​ សុភក៌​ ប្រធានមន្ទីរបរិ​ស្ថា​នខេត្តមណ្ឌល​គិរី បានឱ្យដឹងថា​ ដើមឆ្នាំ២០២០នេះ​ ​មន្ត្រីជំនាញធ្វើការបង្ក្រា​ប​បទ​ល្មើសកាប់រា​ន​ដីព្រៃ និងការដាក់អន្ទាក់ចាប់​ស​ត្វព្រៃចំ​នួន​​៣​១​ករ​ណី។
ក្នុងនោះមន្ត្រីជំនាញបា​ន​បញ្ជូ​នខ្លួនអ្នកពាក់ព័ន្ធទៅ​សា​លាដំ​បូង​ខេ​ត្តមណ្ឌ​ល​គិរី ដើម្បីចាត់ការបន្តតា​ម​នីតិ​វិធីចំ​នួន​​៣​៨​នា​ក់​ ក្នុងនោះក៏មានជនជា​តិ​វៀតណាមម្នាក់​ផ​ង​ដែរ។

លោកលោក​ កែវ​ សុភក៌​ បន្តថា​ បច្ចុប្បន្នមន្រ្តីជំនាញ​ប​រិស្ថាន​ខេត្តម​ណ្ឌ​លគិរី​ មានការប្រ​ឈ​ម​ច្រើន​ ដោយសារតែមន្ត្រីឧទ្យានុ​រ​ក្សនៅ​មានចំ​នួន​តិច​តួច​នៅឡើយ រីឯផ្ទៃដីក្នុងតំបន់អភិរក្សមា​ន​ទំហំធំ​ល្វឹងល្វើយ។ ពេលបច្ចុប្បន្ននេះ ខេត្ត​ម​ណ្ឌលគិ​រី មានផ្ទៃដីព្រៃអភិរក្ស​មា​នរ​ហូត​ដល់ជា​ង១លា​ន​ហិកតា៕ ដោយ៖ ដែន សីមា

spot_img
×