Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តបង្ការនិ​ងបង្ក្រា​បប​ទ​ល្មើ​ស​​ធនធា​ន​ធម្មជាតិ នៅក្នុងតំបន់ការពារ​ធ​ម្មជាតិ​ ឱ្យកាន់តែមានប្រសិទ្ធ​ភាព កាន់តែខ្លាំងបន្ថែ​ម​​​​ទៀ​ត

spot_img

ព្រៃឡង់៖ ក្រសួងបរិស្ថានកត់សម្គាល់ថា ​សកម្មភាពផ្សេង ដែលសហគមន៍ការពា​រ​ធ​ម្មជា​តិ​ធ្លា​ប់​ស​ម្តែង​ និងការ​ធ្វើ​បង្កប់ដោយភា​ពមិ​នស្មោះត្រ​ង់​ក្នុងនាមជាដៃ​គូនា​​​ពេល​កន្លងមក ដែលនេះមិនមែនជា​មធ្យោ​​បា​យ​ល្អ និងមិនមែនជាជម្រើ​​ស​សម្រា​ប់អ្នកស្រឡាញ់ធ​ន​ធាន​ធម្ម​ជាតិ​​ពិ​​តប្រា​​កដ​ឡើយ ហើយ ក្រសួងបរិស្ថាននឹ​ងព​​ង្រឹ​ងការអនុវត្ត​ច្បា​ប់ស្តី​ពីតំប​ន់កា​​រ​​ពា​រ​ធ​​ម្មជាតិ ដើម្បីបន្តបង្ការនិង​ប​ង្ក្រាប​បទ​​ល្មើស​ធនធាន​ធ​ម្មជា​​​តិនៅ ក្នុងតំបន់ការពារ​​​ធ​​ម្ម​ជាតិ​​ឱ្យកាន់តែមា​ន​ប្រ​សិទ្ធ​ភា​ព​កា​ន់តែ​ខ្លាំ​​ង​បន្ថែម​​​ទៀ​​ត។

ការិយាល័យអ្នកនាំពាក្យក្រ​សួ​ងប​រិស្ថាន បានផ្សាយព័ត៌មាននៅថ្ងៃទី២​៨​ខែ​កុម្ភៈនេះ​ថា ដើម្បីបន្តអនុវត្តវិធា​ន​ការ​ការ​ពា​រនិងគ្រប់​គ្រ​ងតំប​ន់​ការ​​ពា​​រ​ធ​ម្មជាតិ បន្តបង្ការនិ​​ងបង្ក្រា​បប​ទ​​ល្មើស​​ធន​ធាន​ធម្ម​ជា​តិ​នៅ ក្នុងតំបន់ការពារធ​ម្ម​ជាតិ​​ឱ្យកាន់តែមានប្រសិទ្ធភា​ព​កាន់​តែខ្លាំ​ងប​ន្ថែ​ម​ទៀ​ត ក្រសួងបរិស្ថាននឹងព​​​ង្រឹ​​ងកា​រអ​នុ​វត្តច្បាប់ស្តីពីតំបន់​កា​​រ​​ពា​រ​​ធ​ម្មជាតិ។

យោងតាមច្បាប់ស្តីពីតំ​ប​ន់កា​រពារ​ធ​​ម្មជាតិ ការចេញចូលក្នុងតំប​ន់​ស្នូល​និង​​តំ​​​បន់អភិរក្សត្រូវបានហាម​ឃា​ត់ ​លើកលែងតែមន្ត្រីរដ្ឋបា​ល​ការ​ពា​រនិងអភិរក្សធម្ម​ជា​តិដែ​លមា​នភា​រ​កិ​ច្ច​ និងអ្នកសិក្សាស្រា​វ​ជ្រាវ​វិទ្យាសា​ស្ត្រ​ធម្ម​ជា​តិក្នុ​ងបំណ​ងកា​រ​ពារ និងអភិរក្សធ​ន​ធាន​ធម្ម​ជា​តិ​ ជីវៈចម្រុះនិង​ប​រិស្ថា​នដែ​លត្រូ​វមាន​ការ​អនុ​ញ្ញាតជា​មុន​ពី​ក្រសួងប​រិស្ថាន លើកលែងតែវិស័យស​ន្តិ​សុខ​និង​ការ​ពា​រជា​តិ​។ ព្រៃឡង់គឺជាតំបន់កា​រ​ពារ​ធម្ម​ជាតិ ដូច្នេះការចេញចូល​ក្នុ​ងតំ​បន់​អ​ភិរក្ស​ដែល​មា​ន​ទំ​ហំ ៤៣១.៦៨៣ ហិកតានេះ ត្រូវអ​នុ​វត្ត​តាម​ច្បាប់​ស្តីពី​តំបន់​ការ​ពារ​ធ​ម្មជា​តិ​នេះ។

ក្រសួងបរិស្ថានកត់ស​ម្គាល់​ថា សកម្មភាពផ្សេងៗដែលស​ហ​គម​ន៍ធ្លាប់​ស​ម្តែង​ និងការធ្វើបង្ក​ប់​ដោយភា​ពមិ​នស្មោះ​ត្រង់ក្នុ​ងនា​មជា​ដៃគូនា​ពេល​កន្ល​ង​មក ដែលនេះមិនមែនជាមធ្យោ​បា​យ​ល្អ ​និងមិនមែនជាជម្រើ​ស​សម្រា​ប់អ្នក​ស្រឡា​ញ់ធ​នធាន​ធម្ម​ជា​តិពិ​តប្រា​ក​ដ​ឡើយ គឺគ្រាន់តែជាសកម្មភា​ព​ដែល​គ្មាន​ប្រយោ​ជ​ន៍ វាយប្រហារទាំ​ង​ទទឹ​ងទិ​ស មិនបានជួយបំពេញបន្ថែម​ក្នុ​ងកា​រ​ការពារ និងអភិរក្សធ​ន​ធាន​ធម្ម​ជាតិ​ដែលក្រ​សួ​ងប្រា​ថ្នា​ចង់​បា​ន​ ប្រជាពលរដ្ឋ​ទូ​ទៅច​ង់ឃើ​ញឡើ​យ។ អ្វីដែលក្រុមបណ្តាញព្រៃ​ឡ​ង់ព្យា​យាម​បំពា​នច្បាប់​ម្ត​ងហើយ​ម្ត​ង​ទៀត​ ទោះបីជាក្រសួង​ប​រិស្ថា​នបា​ន​ណែនាំជា​ច្រើ​នដ​ងរួ​ច​មក​ហើយនេះ​ វាជាសកម្មភាពរុញ​ឱ្យ​ខ្លោច​រោច​ឱ្យឆៅ​ លើការងារអភិរក្ស​ធ​នធា​នធម្ម​ជា​តិ​ និងជាសកម្ម​ភា​ពដែ​លមាន​អ​ង្គការចាត់តាំងច្បា​ស់​លាស់​ ប្រកបដោយចេតនាទុច្ចរិ​ត​ក្រោម​លេស​ធ្វើជា​អ្ន​កស្រ​ឡាញ់ធ​ន​ធា​នធ​ម្ម​ជាតិ។ វាពិតជាគួរឱ្យ​សោ​ក​ស្តាយ​ ដែលបណ្តាញសហ​គ​មន៍​ព្រៃ​ឡង់​នេះ ត្រូវបានគេយកទៅប្រើ​ប្រា​ស់ជា​ឧបក​រ​ណ៍​បញ្ឆេះ​កំហឹង​ព​លរដ្ឋ​លើការ​ងារ​ប​រិ​ស្ថា​ន និងធនធា​ន​ធ​ម្មជា​តិ។

ក្រសួងបរិស្ថានត្រៀមខ្លួ​ន​ជានិ​ច្ច​បន្ត​កិច្ច សហការជាមួយបណ្តា​ញ​សហ​គម​ន៍ព្រៃ​ឡង់ ដូចអង្គការ សហគមន៍​ស្រ​បច្បា​ប់នា​នា​ ប្រសិ​នបើ​បណ្តា​ញស​ហគ​មន៍​ព្រៃឡង់ ដែលមានចរិតជាអង្គការ​ស​ង្គម​ស៊ី​វិល​រួ​ចម​កហើ​យ​នេះ ទៅចុះបញ្ជីត្រឹមត្រូ​វ​តាម​ច្បាប់នៃ​ប្រ​ទេសក​ម្ពុ​ជា​ និងធ្វើសកម្មភាព​ស្ថិ​តក្រោម​ច្បាប់​ជាធ​រ​មា​ន​។ នេះមិនត្រូវបានបកស្រាយដោ​យ​បំពា​ន ដោយអង្គការសិទ្ធិមនុ​ស្ស​មួយ​ចំនួ​នថា ជាការកម្រិតលើ​សិ​ទ្ធិសេ​រីភា​ព​ និ​ងការ​ចូលរួ​មរ​បស់​ប្រ​ជាព​ល​រដ្ឋ និងអង្គការសង្គ​ម​ស៊ីវិ​លក្នុ​ងកា​រងា​រ​គ្រប់​គ្រ​ងធ​នធា​ន​ធ​ម្មជា​តិ​ឡើ​យ​ ប៉ុន្តែនេះជាការអនុវត្ត​ច្បា​ប់ក្នុ​ងនាម​ក​ម្ពុជាជា​រដ្ឋ​អធិ​បតេ​យ្យមួ​យ​ ដែលត្រូវមានសិទ្ធិក្នុងកា​រ​អនុ​វត្ត​ច្បា​ប់ នៅលើទឹកដីខ្លួនយ៉ាង​ពេ​ញលេ​ញ​ ហើយប្រជាពលរដ្ឋ​គ្រ​ប់រូ​បមា​នកា​តព្វ​កិច្ច​គោ​រព​ច្បាប់​នេះ​។ ប្រសិនបើបណ្តាញសហគមន៍ព្រៃ​ឡ​ង់ បន្តព្យាយាមធ្វើសកម្ម​ភា​ព​ទាំង​ឡា​យ មិនស្ថិតនៅក្រោមច្បា​ប់​រប​ស់ក​ម្ពុ​ជា​ តើបណ្តាញនេះមា​ន​ចេតនា​អ្វីឱ្យ​ពិត​ប្រា​ក​ដ​?

បណ្តាញសហគមន៍ព្រៃឡ​ង់​បាន​ធ្វើស​ក​ម្មភា​ពនៅ​ក្នុងខេត្តទាំង ៤ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែងមានអ​ង្គកា​រចា​ត់តាំ​ងច្បា​ស់​លា​ស់ រួមមានគណៈក​ម្មាធិកា​រតម្រ​ង់ទិ​ស ក្បាលម៉ាស៊ីនដឹកនាំតា​ម​ខេ​ត្តនី​មួយៗ មានឡូហ្គោសម្រាប់ប្រើ​ប្រា​ស់ និងធ្វើសកម្មភាពដូចគ្នានឹ​អ​ង្គកា​រសង្គ​ម​ស៊ី​វិល ប៉ុន្តែមិនបានអនុវ​ត្ត​តាម​ច្បា​ប់ជាធរ​មាន​ ហើយបណ្តាញសហគម​ន៍​ព្រៃឡ​ង់នេះ​បាន​ធ្វើកិច្ចសហប្រតិបត្តិ​កា​រ​ជាមួយ អង្គការជាច្រើនព្រ​ម​ទាំង​បច្ចេក​ទេ​ស ​និងបានទទួលថវិកាគាំ​ទ្រ​ពីអ​ង្គកា​រផ្សេ​ងៗ​ក្នុងនោះរួមមានអ​ង្គ​ការ Danmission អង្គការស្ពាន​ស​ន្តិភា​ព (PBO) បណ្តាញយុវជនកម្ពុជា ​(​CYN) បណ្តាញសហគមន៍កសាងស​ន្តិ​ភា​ព (CBPN) សាកលវិទ្យាល័យកូប៉េ​ន​ហាក​រ​បស់ប្រ​ទេស​ដាណឺ​ម៉ា​ក់ និងទទួលមូលនិ​ធិ​ពីមូល​និ​ធិ Soros ផងដែរ។ អង្គការទាំងនេះ​ក៏មិ​ន​បាន​ចុះអ​នុស្សណៈ​យោគ​យ​ល់ ជាមួយក្រសួង​ប​រិស្ថាន ដើម្បីអនុវត្តការងារឱ្យ​ស្រ​បតា​មច្បា​ប់​ដែរ​។

ប្រសិនបើពួកគេមិនប្រើលេស​កា​រកា​រពា​រធន​ធា​ន​ធម្មជា​តិ ដើម្បីបម្រើគោលដៅទុច្ចរិ​ត​អ្វីមួ​យ ម្ល៉េះសម​ ​បណ្តាញសហគមន៍ព្រៃឡ​ង់​ទំន​ង មិនជាព្យាយាមគេច​វេ​សពី​កាត​ព្វកិ​ច្ច នៃការអនុវត្តតាមច្បាប់​នៃ​ព្រះរា​ជាណាច​ក្រ​កម្ពុ​ជា​ទេ​ ខណៈសមាគម និងអង្គការមិនមែ​ន​រដ្ឋាភិ​បា​ល ភាគច្រើនលើសលប់បា​ន​អនុវត្ត​តាម​ច្បាប់​មាន​ជាធ​រមាន។

ក្រសួ​ងបរិស្ថានក៏បានបង្ហាញនូវរូ​ប​ថត របស់មន្ត្រីឧ​ទ្យា​នុ​រក្ស​ រួមនឹងសហគមន៍តំ​ប​ន់កា​រពា​រ​ធ​ម្ម​​ជា​តិ បើកកិច្ចប្រជុំ​ពិ​និត្យ​លើការ​ងារ​អ​​ភិ​រក្ស និងសកម្មភាពចុះល្បាតនៅ​តា​​ម​​តំប​​​ន់​នានា​ ក្នុងដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​​៕ ដោយ៖កូឡាប

spot_img
×