Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ហ្មង​! ប៉ូលីស​នៅ​ខាង​តា​ស៊ុយ ខេត្តរតនគិរី ព្រោះតែ​លុយ​១​ម៉ឺន​រៀល ផាកពិន័យ​អត់​លើកលែង​សូម្បី​ឡាន​ដឹក​មឈូស​១ នាំ​ខក​ពេល​វេលា​ដាក់សព (​វីដេអូ​)

spot_img

មហាជន​នៅក្នុង​បណ្តាញ​សង្គម បានបង្ហាញ​អារម្មណ៍​ស្អប់ខ្ពើម​យ៉ាងខ្លាំង ចំពោះ​ទង្វើ​គ្មាន​សិ​ល​ធម៌ និង​អមនុស្សធម៌ របស់​ប៉ូលីស​ចរាចរណ៍​ប្រចាំការ​នៅ​ចំណុច​ភូមិ​តា​ស៊ុយ ឃុំ​កា​ចាញ ក្រុង​បាន​លុង ខេត្តរតនគិរី ដែលបាន​​​ចាប់​ផាកពិន័យ​មិន​លើកលែង សូម្បីតែ​ឡាន​ដឹក​មឈូស ប្រញាប់យកទៅដាក់សព ។​

​បើតាម​ការបញ្ជាក់​ពី​បងប្រុស​ជា​សកម្មជន​ម្នាក់​នៅក្នុង​វីដេអូ គាត់​និយាយ​ទាំង​កំហឹង​ឈឺចាប់​ថា ឡាន​ដឹក​មឈូស​យក​ដាក់​សាកស​ព​ប្រពន្ធ​របស់លោក​អ​ធិ​រា​ធ​មហា​សាច់ ត្រូវបាន​ប៉ូលីស​ខាង​តា​ស៊ុយ ខេត្តរតនគិរី ចាប់​ផាកពិន័យ​ចំនួន ១ ម៉ឺន​រៀល ខណៈ​ឡាន​ដឹក​ដំឡូង​ស្អីៗវិញដឹកឲ្យ​​ឡើង​ខ្ទេច​ផ្លូវ​អស់ហើយ​មិន​ចាប់ បែរជា​មក​ចាប់​គ្រាន់តែ​ឡាន​ដឹក​មឈូស​១ ដែល​ធ្វើ​ឲ្យ​ខកខាន​ពេលវេលា​លើកសព​ដាក់​មឈូស​គួរ​ឲ្យ​ក្តៅក្រហាយ​ជាខ្លាំង ។​

​តាមរយៈ​ទង្វើ​ដ៏​ហួស​ហេតុនេះ គាត់ និង​សាច់ញាតិ​គ្រួសារ​នៃ​សព សូម​សំណូមពរ​ដល់​លោកស្នងការ និង​អធិការ​ខេត្តរតនគិរី មេត្តាជួយ​ពិនិត្យមើល​កូនចៅ​ផង កុំ​ព្រោះតែ​លុយ​គ្មាន​មើល​ពី​កាលៈទេសៈ​នោះ ៕ ដោយ​៖ លឹម ហុង​

spot_img
×