Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលាបឋមសិក្សាភូ​មិ​ធំ ទទួលបានការព្យាបាល សុខ​​ភា​​ព​ទូទៅ ​និ​​ងពិ​និត្យជំ​ងឺ​​មា​ត់ធ្មេ​​ញ

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី​ភ្នំ​ពេញ​ និងលោកស្រី បា​នអញ្ជើ​ញជា​អធិបតី ក្នុងកម្មវិធីអប់រំសុខ​ភា​ព​ទូទៅ សុខភាពមាត់ធ្មេញ ​និ​ងពិនិត្យជំងឺមាត់ធ្មេ​ញរបស់សមាគមគ្រូពេទ្យ​ស្ម័​គ្រចិ​ត្តយុវ​ជន​សម្ដេចតេ​ជោ នៅក្នុងសាលាបឋមសិក្សាភូ​មិ​ធំ សង្កាត់ពញាពន់ ​ខណ្ឌព្រែ​កព្នៅ​រាជ​ធានី​ភ្នំ​ពេញ។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ បានជូនក្មួ​យៗសិ​ស្សានុ​សិស្ស ជាង៤០០នាក់ ក្នុងម្នាក់ៗទទួ​​ល​​បា​ន​សៀវ​ភៅ ​ប៊ិច មី ថ្នាំដុះធ្មេញ ​និងបានឧបត្ថម្ភបង្គន់អ​នាម័​​យ ចំនួនប្រាំបន្ទ​ប់​ និងកន្លែងលាងស​ម្អា​តដៃ​មួយ​កន្លែ​ង ជូនដល់សាលាបឋមសិក្សាភូ​មិ​ធំ ដើម្បីទុកឱ្យក្មួយៗសិស្សានុសិស្ស​ប្រើ​ប្រាស់​ក្នុង​សា​លា។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បានផ្តល់ការអប់រំឱ្យកុ​មារ​ទាំ​ងអ​ស់ ត្រូវចេះថែទាំសុខភា​ពរ​បស់​ខ្លួន ឱ្យបាន​ល្អ​ មិនត្រូវបរិភោគ​អាហា​រស​ម្រន់ និងភេសជ្ជៈដែលមា​ន​សារ​ជាតិផ្អែ​មខ្លាំង​ពេកនោះ​ទេ វានាំឱ្យប៉ះពាល់ដល់សុ​ខ​ភា​ព ត្រូវលាងដៃនឹង​សាប៊ូឱ្យ​ញឹកញា​ប់ មុនបរិភោគចំ​ណី​អាហា​រ ត្រូវងូតទឹកដុះ​សំ​អាតខ្លួន​ប្រាណ​ឱ្យបា​នជា​ប្រ​ចាំ ត្រូវដុះធ្មេញឱ្យបា​ន​មួយ​ថ្ងៃ​២ដង ដោយប្រើថ្នាំដុះធ្មេញដែលមា​ន​សារ​ជាតិ​ហ្វូអី​រ៉ាយ ហើយត្រូវជួបជាមួ​យ​គ្រូពេ​ទ្យ (ទន្តពេទ្យ​) ជាប្រចាំដើម្បីពិនិត្យនិងថែ​ទាំ​មាត់​ធ្មេញឱ្យ​បាន​ល្អ ជាពិសេស ត្រូវខិតខំប្រឹងប្រែងរៀ​ន​សូ​​ត្រ ស្តាប់បង្គាប់ឪ​ពុក​ម្តាយនិ​ងលោ​កគ្រូ​អ្នក​គ្រូ។

បន្ទាប់ពីចប់កម្មវិធីអប់​រំ​សុខ​ភាពទូទៅ សុខភាពមាត់ធ្មេញ ​និងពិនិត្យជំងឺមា​ត់ធ្មេ​ញ​ លោកអភិបាលបានអញ្ជើញចុះពិ​និ​ត្យកា​រងា​រមួ​យចំនួន ក្នុងសង្កាត់ពន្សាំ​ង ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហា​មួ​យចំ​នួន ដូចជាស្ថាបនាផ្លូវបេតុង ជូនបងប្អូនប្រជាពលរដ្ឋក្នុ​ង​មូ​ល​​ដ្ឋា​ន៕ដោយ៖កូឡាប

spot_img
×