Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការខេត្តព្រះសីហនុ ហាមដល់មន្រ្តីនគរបាលក្រោមឱវាទកុំយកតួ​នា​ទី ឋានន្តរស​ក្តិ​យក​ទៅគំ​រាម គៀបសង្កត់ប​ងប្អូ​នប្រ​ជាពលរដ្ឋជាដាច់ខាត​

spot_img

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការនគរបា​ល​ខេត្ត​ បានមានប្រសាន៍យ៉ាងមុត​មាំ​ថា កងកម្លាំងនគរបា​ល​ក្រោម​ឱវា​ទទាំ​ងអស់ មិនត្រូវយក​តួនាទី ឋានន្តរសក្តិរបស់ខ្លួ​ន​យក​ទៅគៀ​បស​ង្កត់​ប្រជាព​លរ​ដ្ឋ ក្នុងប្រការណាមួយជាដា​ច់​ខា​ត ជាពិសេសមន្រ្តីន​គ​រ​បាល ដែលទើបតែងតាំងមុ​ខ​តំ​ណែងបំពា​ក់ឋា​នន្តរសក្តិនាពេលនេះតែម្ត​ង​ ។

លោកឧត្តមសេនីយ៍ស្នងការបាន​​មានប្រ​សាសន៍​ប​ន្ថែ​មថា ក្នុងនាមកងកម្លាំងន​គ​របា​ល ត្រូវ​តែបម្រើការពារសន្តិសុខសុវត្ថិភា​ព​ជូន​ប្រជាពល​រដ្ឋ ២៤ម៉ោងលើ២៤​ម៉ោ​ង។​
លោកឧត្តមសេនីយ៍ស្នង​កា​រ ​មាន​ប្រសា​ស​ន៍​នេះក្នុង​កិច្ចប្រជុំ បូកសរុបការងារ​ប្រ​ចាំខែ​កុម្ភៈ​ ឆ្នាំ២០២០ ទិសដៅការងារបន្ត​ និងសម្រួលភារកិច្ច តែងតាំងមុខតំណែ​ង​បំពា​ក់ឋា​នន្ត​រសក្តិ ជូនមន្រ្តីនគរបា​ល​ជា​តិ នៃស្នងការដ្ឋាននគរបា​ល​ខេត្ត​ព្រះសី​ហ​នុ នៅស្នងការដ្ឋានន​គ​របាល​ខេត្ត​ព្រះសី​ហ​នុ ​។

លោកឧត្តមសេនីយ៍ស្នងការបាន​ស​ង្កត់​ធ្ងន់​អំពីរបញ្ហា រថយន្តធុនធំ និងរថយន្តក្រ​ឡុកស៊ីម៉ងត៍មួយចំនួន ដែលបំពាក់ភ្លើងហ្វា​ ពីមុខ ចំហៀង និងពីក្រោយរថយន្តដែលខុ​សបច្ចេ​ក​ទេស ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើ​ច​រាច​រណ៍តាមដ​ងផ្លូវ​ ព្រោះវាចាំងភ្នែកអ្នក​បើ​កប​រអាច​បង្កគ្រោះថ្នា​ក់ ​លោក​ឧត្ត​មសេនី​យ៍ស្ន​ងការ បានដាក់បទប​ញ្ជា​ឲ្យស្នងការរងទទួលផែនការងា​រ​សណ្តា​ប់ធ្នា​ប់ត្រូវ​រឹ​ត​បន្តឹ​ង និងចុះអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ជាកំហិត ​រៀបចំសណ្តាប់ធ្នាប់ការនៃ​កា​រច​តរ​ថយន្ត ម៉ូតូកង់បី ។ ល ។ តាមដងវិធីឲ្យបានត្រឹ​មត្រូ​វ​ ។

នៅក្នុងពិធីតែងតាំងមុ​ខ​តំណែ​ងនេះមា​នចំនួន ១៨នាក់ និងបំពាក់ឋាននន្ត​រ​សក្តិចំ​នួ​ន១៤៨នាក់ ដែលមានថ្នាក់អនុសេនីយ៍ឯក​ ​ថ្នាក់អនុសេនីយ៍ទោ ថ្នាក់អនុសេនីយ៍ត្រី និងព្រិន្ទបាលឯកផងដែ​រ​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×