Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២នាក់ប្តី​ប្រពន្ធ​ស្លាប់ ពេលជិះម៉ូតូ​ឌុ​បគ្នា ត្រូវរថយន្ដ​បុ​កពេញ​ទំហឹ​ង

spot_img

ព្រៃវែង៖ ២នាក់ប្តីប្រពន្ធ បានស្លាប់នៅហ្នឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រ​វាង​រថ​យន្ត និងម៉ូតូ បើកបរបញ្ច្រា​ស​ទិសគ្នា​នៅចំ​ណុច​ភូមិ​អណ្ដូ​ង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅលើផ្លូ​វ​កៅស៊ូលេ​ខ៣​១១​ នៅវេលាម៉ោង១៤និង០​៥​នា​ទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

នគរ​បាលមូលដ្ឋាន បានឲ្យដឹងថា រថ​យន្តម៉ាកហ៊ី​យ៉ាន់​ដាយ ពណ៌ស ពាក់ផ្លាកលេ​ខ កំពង់ចាម 3A 5219 អ្នកបើកបរ​មិ​នស្គា​ល់អត្ត​សញ្ញា​ណ (រត់គេចខ្លួនបាត់ពីកន្លែងកើត​ហេ​តុ ដោយទុករថយន្តចោ​ល​) បើកបរពីលិចទៅកើត​ផ្លូ​វ​កៅស៊ូលេ​ខ៣​១១​ រេចង្កូតចូលស្តាំដៃ បានបុកម៉ូតូពេញទំហឹង។ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ​ពាក់​ផ្លាក​លេខ កណ្តាល1R-7716។ អ្នកបើកបរម៉ូតូ ​ឈ្មោះ កាក់ គា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិតាម៉ា ឃុំ​បឹ​ងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង​ អ្នករួមដំណើរ ឈ្មោះ​ អ៊ាន សម្ផស្ស ភេទ​ស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×