Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត VIP របស់ក្រុ​មហ៊ុ​ន វីរៈ ប៊ុន ថាំ បើកបុកម៉ូតូឆ្លង​ផ្លូ​វ ស្លាប់ស្រ្តីម្នា​ក់​ និងបុរសម្នាក់រង​រ​បួស​ធ្ងន់

spot_img

បាត់ដំបង: រថយន្ត VIP របស់ក្រុមហ៊ុន វីរ: ប៊ុន ថាំ បើកបុកម៉ូតូឆ្លង​ផ្លូ​វ ស្លាប់ស្រ្តីម្នាក់ និងបុរសម្នាក់រងរបួសធ្ង​ន់​ កាលពីវេលាម៉ោង​ ​៩និង១០នាទីព្រឹកថ្ងៃទី២៨​ ​ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេ​ខ​៥ ភូមិសាលាត្រា​វ ឃុំកំពង់​ព្រៀ​ង ស្រុកសង្កែ ខេត្តបាត់ដំបង។

រថយន្ត VIP របស់ក្រុមហ៊ុន វីរ: ប៊ុន ថាំ ពាក់ផ្លាកលេខ ភ្នំ​ពេញ​ 2AD-4369 អ្នកបើកបរគេច​ខ្លួន។ ម៉ូតូម៉ាក ឌ្រីម ផ្លាកលេខ​​ដា​ច់​បា​ត់ អ្នកបើក​ប​រឈ្មោះ យ៉ាត ស្មី ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ ​អ្នករួមដំណើរឈ្មោះ​ ម៉ក់ មេត ភេទស្រី អាយុ ៦៣ឆ្នាំ ស្លាប់។

មុន​ពេលកើតហេតុ​ ជនរងគ្រោះជិះម៉ូតូមកពីទិ​សលិច​ទៅកើ​ត តាមបណ្ដោយផ្លូវជាតិលេ​ខ​៥ ហើយបត់ឆ្វេងឆ្ល​ង​ផ្លូ​វ​ ស្រាប់តែរថយ​ន្តបើក​មក​បុក​ពីក្រោយ បណ្ដាលឲ្យមនុស្សស្លាប់ និ​ងរងរបួស​ធ្ងន់។ ចំណែករថយន្តបានក្រឡាប់ ផ្ងារជើង ឯអ្នកបើករថយន្តបានរត់គេចខ្លួនបាត់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×