Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ល្អ​បែបនេះ​មាន​ទៀត​ទេ​! ចេញពី​រៀន ឆ្លៀត​រើស​អេតចាយ ទាល់តែ​បាន​ពេញ​មួយ​កង់​ទើប​ទៅផ្ទះ ព្រោះតែ​ចង់​ឲ្យ​ម៉ែ​ហូប​ឆ្អែត​ (វីដេអូ)

spot_img

​ក្នុងការ​បង្ហោះ​របស់​គ​ណ​នី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Jithathai Chaiyathep ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​ស៊ែ​រតៗ​គ្នា​យ៉ាងច្រើន បាន​រៀបរាប់​ឲ្យ​ដឹងថា ក្មេងស្រី​ម្នាក់​តែងតែ​ប្រើ​ពេលវេលា​ទំនេរ​របស់​នាង ដើរ​រើស​ដប​ទឹក​សុទ្ធ សំបក​កំប៉ុង ដប​សំណល់​អេតចាយ​ផ្សេងៗ យកទៅលក់ ដើម្បី​ជួយ​សម្រាល​បន្ទុកគ្រួសារ​របស់​នាង ។​

​នាង​ត្រូវ​បានដឹងថា​មានឈ្មោះ ណង ជេន​នី (Nong Jenny) អាយុ ៩ ឆ្នាំ​។ ឪពុកម្តាយ​របស់​នាង​បាន​ស្លាប់ចោល​នាង​តាំងនៅ​តូច​ម្លេះ ហើយ​សព្វថ្ងៃនេះ នាង​រស់នៅ​ជាមួយ​ម្តាយមីង ។​

Jenny បាន​ប្រាប់​ឲ្យ​ដឹងថា ពេល​ចេញពី​រៀន នាង​បាន​ជិះ​កង់​បណ្តើរ និង​រើស​ប្រមូល​សំបក​ដប កំប៉ុង​គេ​បោះចោល​តាមផ្លូវ​ឲ្យ​បាន​ច្រើន​យកទៅ​ទុក​ក្នុងផ្ទះ ដើម្បី​លក់បាន​លុយ​បន្តិចបន្តួច​ជួយ​ដោះ​សម្រាល​ជីវិត​ភាព​អ៊ុំ​ស្រី និង​សល់​ខ្លះ​ទុក​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា ។​

​ក្រោយ​ឃើញ​នាង​ចេះ​មានការ​តស៊ូ​បែបនេះ សប្បុរស​ជាច្រើន​ដែល​ក្តី​ចិត្ត​អាណិត បាន​ជួយឧបត្ថម្ភ និង​បង្កើតជា​មូលនិធិ​ជួយ​ដល់​នាង ។ ក្នុងនោះ គេ​ក៏បាន​ឧបត្ថម្ភ​កង់​ថ្មី​១​គ្រឿង​ដល់​សម្រាប់​ធ្វើដំណើរ​ទៅ​សាលារៀន​ប្រសើរ​ជាង​មុន​ផងដែរ ។​

​ពេលដែល​សួរនាំ​ចង់បាន​អ្វី​បន្ថែមទៀត​ទេ នាង​គ្រាន់តែ​ប្រាប់ថា នាង​ចង់​ឲ្យ​ម្ដាយមីង​របស់​នាង​ហូប​ឆ្អែត ហើយ​មាន​ក្ដី​សុខ​ប៉ុណ្ណោះ ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង

spot_img
×