Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យ​៣នាក់ ទៅតុលាការ ពាក់​ព័ន្ធ​នឹងការលួចលក់ដីគេ តម្លៃ​ ១៥០០០០​ ដុល្លារ​

spot_img

ភ្នំពេញ៖ នៅវេលាម៉ោង​ ២:០០​ នាទី​ រសៀល​ថ្ងៃ​ទី​ ២៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ សមត្ថ​កិច្ច​​នគ​រ​បាល​​នាយកដ្ឋា​ន​​ព្រ​ហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ​បានបញ្ជូនជនសង្ស័យ​៣នាក់ ពាក់​ព័ន្ធ​នឹងការលួចលក់ដី​​លោក​ ភឺន​ ផល្លា​ ទំហំ​ជាង​ ២ហិកតា​ មក​អយ្យការ​​អ​ម​សា​លា​ដំ​បូង​​រាជ​ធានី​​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្តតា​ម​ច្បាប់​ ។

ប្រភព​ពី​មន្ត្រី​នគរបាល​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ បានឲ្យដឹងថា​ ជនសង្ស័យ​ចំនួន​ ៣​ នាក់​ ដែលពាក់ព័ន្ធនឹងការឃុបឃិត​គ្នា​យក​ដីលោក​ ភឺន​ ផល្លា​ ទំហំ​ជាង​ ២​ ហិកតា​ លក់​នៅ​ ភូមិ​ សំរោង​ខាងត្បូង​ ​សង្កា​ត់​​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជ​ធានី​ ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិ​ច្ច​ នគរបាល​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​​​ ក្រសួងមហាផ្ទៃ​​ ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃ​ទី​​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ ។

បើតាម​ប្រភព​ដដែល​បា​ន​​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​ ៣​ ​នាក់ ​បានយកដីលោក​ ភឺន​ ផល្លា​ លក់ទៅឲ្យឈ្មោះ​ យស​​ ម៉ារីណា​ គឺធ្វើតាម​ប​ញ្ជារ​បស់លោកអនុរ​ដ្ឋ​លេ​ខាធិការ​ ក្រសួង​មហា​ផ្ទៃ​​ មួយរូ​ប​ ។

លោក​ ភឺន​ ផល្លា​ ជាម្ចាស់ដីបានសំណូមព​រ​ឲ្យ​តុ​លាកា​រចាត់​ជនពា​ក់ព័ន្ធទាំងអស់តាមផ្លូវ​ច្បា​ប់​ និងសុំយកដីជាកម្មសិទ្ធិ​រ​បស់លោ​ក​ទំហំជាង​ ២ហិកតា​ត្រឡប់ម​កវិញ​ ។

លោកផែង វណ្ណៈ បានថ្លែងថា “ក្នុងរឿងនេះមានលោកជំទាវ​តំ​ណា​ង​​រា​ស្ត្រ​ម្នាក់​នៅពីក្រោយ​ខ្នងអ្ន​ក​ទិញ​ ។ ទោះបីដឹងថាខ្លួន​ទិ​ញដី​ពីចោ​រហើយក៏​ដោយក៏មិនព្រមប្រគ​ល់​ដីឲ្យម្ចាស់គេវិញដែរ​ ថែមទាំងទៅ​ធ្វើរបងព័ទ្ធយកថែមទៀ​ត​ផង​​ ។ អនុរដ្ឋលេខាធិ​កា​រ​ក្រ​សួ​ង​មហាផ្ទៃ​ នៅពីក្រោយខ្នងចោរលក់​ដី​​ ។ លោកជំទាវ​តំណាង​​​រាស្ត្រ​​ម្នាក់ ​នៅពីក្រោយ​ខ្នងអ្នកទិញ​ដីចោរ​​​ “។

គួរបញ្ជាក់ថា​ បន្ទាប់​ពី​បែកធ្លា​យ​​រឿង​ចោរលួ​ចល​ក់ដី​ទំហំជាង​ ២​ ហិកតា​ របស់​លោក​ ភឺន​​ ផល្លា​ អាជ្ញាធរ​ភូមិ​ សង្កាត់​ បាន​ប្រកាស​ល​ប់​ចោល​​ លិខិត​ផ្ទេ​រ​​សិទ្ធិ​ ដែលពួកចោរលួចលក់​ឲ្យ​ទៅឈ្មោះ​​ យស​ ម៉ារីណា​ វិញហើយ​ ។

លោកបន្តថា“ពេល​នេះចោរលក់​ដី​ក៏ចា​ប់បាន​ អ្នកនៅពីក្រោយ​ខ្នង​ចោ​រ ក៏ស្គាល់អ្នកទិ​ញ​ដីពី​ចោរ​ ក៏ស្គាល់អ្នកនៅពីក្រោយ​ខ្ន​ង​អ្នក​ទិញដីពី​ចោរ​ក៏​ដឹង​ តើច្បាប់នឹងចាត់ការអ្នកពាក់​ព័​ន្ធបែ​បណា​​ ?”

លោកបញ្ជាក់ថា “៣បុរ​ស​​ម្នាក់​​បាន​លួចល​ក់​ដី​គេមួ​យក​ន្លែង​នៅ​ស​ង្កាត់​​សំរោង​​ ​ខណ្ឌ​ព្រែក​ព្នៅ​ បានតម្លៃ​ ១៥០០០០​ ដុល្លារ​ ។ ពេល​សមត្ថ​កិច្ច​​ចាប់ខ្លួនបានលោកចោរ​បាន​សា​រភា​ព​ថា​ លុយលក់ដី​​ ១៥០០០០​ ដុល្លារ​ នោះ​ លោកចោរឲ្យទៅ​​អ្នកច្បាប់អ​ស់​ ៧០០០០​ ដុល្លារ​ ឲ្យទៅអ្នករត់ការឯ​ក​​សា​​រអស់​ ៤០០០០​ ដុល្លារ​ ចំណែក​ខ្លួនជាចោរ​ទ​ទួ​លបា​ន​តែ​ ៣០០០០​ ដុល្លារ​ ប៉ុណ្ណោះ​ ១ម៉ឺន​ដុល្លារ​ទៀតចែក​ប​ង​ប្អូន​ ។ ពេលស្ដាប់លោកចោរសារភាព​​​ចប់​​ខ្ញុំ​ពិតជា​អាណិត​លោកចោរខ្លោ​ច​ចិ​ត្ត​ “។

យោងតាមកំណត់ហេតុរប​ស់​សម​ត្ថកិ​ច្ចនគ​របាលព្រហ្មទណ្ឌកម្រិត​​ស្រាល បានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ​ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ​ ២២៩​០០​ម៉ែត្រកា​រ៉េ (22900m2) ទៅឱ្យឈ្មោះ ប៉ូច​ ថេន ក្នុងតម្លៃទឹក​ប្រា​ក់ (១៥ម៉ឺនដុល្លារអាមេ​រិ​ក) ហើយបានចែកលុយនោះឲ្យ​ទៅ​មេធា​វី អស់ចំនួន៧ម៉ឺ​ន​ដុល្លារ ចែកទៅឲ្យ លោក យិន អ៊ឹម ចៅសង្កាត់សំរោង បួ​នម៉ឺនដុល្លា​រ​អាមេ​រិក ជាថ្លៃធ្វើឯក​សា​រល​ក់ដី​ខាងលើ ហើយនិងចែកបងប្អូន​ចំ​ពោះ​ខ្លួន​ គឺ ឡុង ដារ៉ា បានសារភាព​ថា នៅសល់ប្រាក់៣០០​០​០ដុ​ល្លា​រអាមេរិកប៉ុណ្ណោះ​។​

ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិ​ច្ច​ទៀ​តថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅ​ឱ្យ​ឈ្មោះ ស ថាវី ហើយចំពោះប្រាក់ចំ​នួន​ ១៥ម៉ឺនដុល្លារ​នោះ ឈ្មោះ ឡុង ដារ៉ា បានទទួលពីឈ្មោះ ​ស ថាវី អ្នកស្រី ឡោក ​ខេង តាមរយៈមូលប្ប​ទា​នប​ត្ររ​បស់​ធ​នាគា​រកា​ណាឌីយ៉ា​។​

ឈ្មោះ ឡុង ដារ៉ា បានសារភា​ព​ប្រាប់​សម​ត្ថ​កិច្ចថា ចំពោះដីស្រែដែលខ្លួនបាន​ល​ក់នោះ​ដែ​រ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមានលោក​ ​ស ថាវី ជាអ្នកបញ្ជា​ឲ្យ​ខ្លួន​ជាអ្នក​លក់​ទៅ​ឲ្យ​ឈ្នោះ ​ប៉ូ​ច ថេន ហើយរាល់ឯកសារទាំង​អ​ស់ ពាក់ព័ន្ធនឹងការ​ទិ​ញល​ក់​ដីនេះ គឺឈ្មោះ អ៊ុំ ភក្តី ជាអ្នករៀបចំ​ឡើ​ង។

បច្ចុប្បន្នក្រុមជនសង្ស័យ​ ដែ​លត្រូវឃាត់ខ្លួនទាំងបីនាក់​មា​នទាំ​ងមេ​ខ្លោង​ឈ្មោះ​ ឡុង ដារ៉ា ផងកំពុងស្ថិតក្នុ​ង​ចំណា​ត់​ការ បើកការស៊ើបសួរ​រ​បស់​តំណាងអយ្យការអមសាលាដំបូ​ង​រាជ​ធា​នីភ្នំ​ពេញ តាមនីតិវិធី​​៕ដោយ៖កូឡាប

spot_img
×