Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចូល​ខ្យល់​​ខ្លាំ​​ង​​​ហួ​​ល​​កំ​ណត់ ផ្ទុះ​​ធុង​ ​បណ្តាល​ឲ្យ​ត្រូវ​បុ​រ​ស​ម្នាក់ ​ដា​ច់​​ជើង​ម្ខាង​

spot_img

​ព្រះវិហារ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​រងរ​បួ​ស​​ដា​ច់​ជើង​ខាងឆ្វេ​ង ​ពាក់​កណ្តា​ល​​ស្មង ពេលគាត់​​កំពុង​​បញ្ឆេះ​​ម៉ាស៊ីន​បញ្ចូល​ខ្យ​ល់ ធ្វើ​ឲ្យ​ខ្យល់​ចូល​ក្នុ​ង​​ធុង​ហួ​ស​​កម្រិត ​បណ្តាល​ឲ្យ​ផ្ទុះ​ខ្ទាត​អំ​បែ​ង​ត្រូ​វចំ​ជើង​របស់គាត់​​​តែម្តង ។​

​ហេតុការណ៍​ដ៏​រន្ធត់​​​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២​៧​ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​៧​និង​៣៥​​នាទី នៅ​ភូមិ​ពោធិ​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ។​

​លោក​វរសេនីយ៍ឯក ឈួ​រ ម៉ា​ឌី អធិការនគរបាល​ស្រុ​ក​​ឆែប​ ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ទុយ​ ធារ៉ា ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំ​នៅ​​ប​ច្ចុប្បន្ន ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​មួយ​ស្រុក​​ឆែប ខេត្តព្រះវិហារ (​របួសធ្ងន់​ដាច់​ជើង​​​ខា​ងឆ្វេង ក្រោម​ជង្គង់​) ​​មូលហេ​តុ​ បញ្ចូល​ខ្យល់​​ខ្លាំ​ង​​ហួ​ល​កំណត់ ។ បន្ទាប់ពី​កើតហេតុ​​ភ្លាម បាន​ហៅ​ឡាន​​ឈ្នួ​ល​​ដឹក​​បញ្ជូ​នទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែ​ក​ ១៦​មករា ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×