Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែគ្រោះថ្នាក់​ចរា​ច​រណ៍តិចតួចសោះ យោធាម្នាក់ដកកាំភ្លើងខ្លី បាញ់គំរាមភាគីម្ខាងទៀត ត្រូវនគរបា​លចាប់​វា​យខ្នោះ​

spot_img

ភ្នំពេញ : បុរសម្នាក់ជា​អ្នកបើ​កប​ររ​ថយ​ន្តម៊ែរសឺដេស បានខឹង​បុរ​ស​ម្នាក់​​ស្រវឹ​​ង​​បើក​​រ​ថ​​យន្ត​ម៉ាកកូរ៉ូឡា បុករថយន្តថៅកែខ្លួន​ប​ណ្ដាលឲ្យខូច​ខាត និងមិនព្រមឈ​ប់​កន្លែង​កើត​ហេតុ ក៏ដេ​ញតា​មទាន់​ដ​កកាំ​ភ្លើ​ង​បាញ់កង់​រ​ថយន្តបង្ក ផ្ទុះកង់​និង​ភ្ញាក់​ផ្អើ​ល ដល់កម្លាំងនគរបាលចុះឃាត់​ភ្លា​មៗ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលម៉ោង​៨​យប់ ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ ២០២០ នៅក្នុងបរិវេនកោះពេ​ជ្រ​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ​។

បុរសអ្នកបើកបរ​រ​ថយ​ន្តម៊ែរសឺដេស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២AY-០០០៩ ឈ្មោះ ឡុង ឡងឌី អាយុ ៣៥ឆ្នាំ មុខរបរយោធា​ ឋានៈអនុសេនីយ៍ទោ ជាជំនួយការការិយាល័យបុគ្គលិក អង្គភាពសេនាធិការដ្ឋានកងអន្តរាគមន៍ អ.ប.ក ស្នាក់នៅភូមិម័ល សង្កាត់ ដង្កោ ​ខណ្ឌដង្កោ បានដកកាំភ្លើងម៉ាក​ឡុ​កបាញ់​កង់រ​ថយ​ន្ត​កូរ៉ូឡា ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ ២AS-៦៤២១ ហើយត្រូវនគរបាលឃា​ត់​ខ្លួន និងបញ្ជូលទៅកម្លាំងក​ង​រាជអា​វុធ​ហត្ថរា​ជធានី​ភ្នំពេ​ញ ។

នគរបាលផ្នែកវាស់វែង​បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាច​រ​ណ៍រវា​ងរ​ថយ​ន្តម៉ា​ក​កូរ៉ូឡា បើកបរបុរ​សម្នា​ក់ស្រ​វឹងជោក បើកស្របទិស​គ្នាជាមួ​យនឹងរថយន្តម៊ែរសឺដេស បើកបរបុរស​ម្នាក់ បុកគូថរថ​យន្តម៊ែរសឺដេស បណ្ដាលខូច​ខាតផ្នែ​កខាង​ក្រោ​យឆ្វេង ហើយមិនដឹង​មូ​លហេ​តុអ្វី បានជាបុរសបើក​បរ​រថយន្តម៊ែរសឺដេស ដកកាំភ្លើងខ្លីបាញ់បំ​បែ​កក​ង់ តែភ្លាមៗកម្លាំងនគ​រ​បាលបានឃាត់​បុរ​សយោ​ធា ដកអា​វុធ​បាញ់ ចំណែករថយន្តទាំង​២​គ្រឿង ធ្វើការវាស់វែងយ​ក​រក្សាទុក នៅអធិការដ្ឋា​ន​ខណ្ឌ​ចំកា​រមន តែបុរសដកកាំភ្លើង ដោយជាយោធា ក៏ប្រគ​ល់ឲ្យខាង​កម្លាំង​កងរាជ​អា​វុធក្រុងភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ​ច្បា​ប់ ព្រោះផ្ទុះអា​វុធតា​មផ្លូ​វសា​ធា​រ​ណៈ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×