Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ឆ្នាំ​២០១៧ ខាតបង់​ថវិកា​ជាតិប្រមាណ​៣០០​លាន​ដុល្លារ ដែល​ធ្វើឲ្យប៉ះពាល់ ដល់​គោ​លន​យោ​បា​យកាត់បន្ថយ​ភាពក្រីក្រ​របស់​រដ្ឋាភិបាល​

spot_img

ភ្នំពេញ​៖ រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ឲ្យបាន​គ្រប់ៗ​គ្នា នៅពេល​ធ្វើដំណើរ ដើម្បី ការពារ​អាយុជីវិតរ​បស់​ខ្លួន និង​កាត់បន្ថយ​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​នេះ ខណៈ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នកស្លាប់​៥​នាក់ និង​ខាតបង់​ថវិកា​ជាតិប្រមាណ​៣០០​លាន​ដុល្លារ​ដែល​ធ្វើឲ្យប៉ះពាល់ ដល់​គោ​លន​យោ​បា​កាត់​ភាពក្រីក្រ​របស់​រដ្ឋាភិបាល និង​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ជនរងគ្រោះ​។

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨ របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន កាលពី​ព្រឹក​ថ្ងៃទី​១៦ មករា នៅ​សាលចតុមុខ សម្ដេ​កក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា ការ​គ្រោះថ្នាក់​ចរាច​រកា​លពី​ឆ្នាំ​២០១៧ មានកា​កើន​ឡើង​ជាង​ឆ្នាំ​២០១៦ ហើយ​គ្រោះថ្នាក់​ចរាចរ​នេះ វា​បាន​ធ្វើ​ខាតបង់​ថវិកា​គ្រួសារ និង​ថវិកា​ជាតិប្រមាណ​៣០០​លាន​ដុល្លារ​ដោយ​មិន​ទាន់​គិត​ដល់​ផលវិបាក​សង្គម ដូចជា​បន្សល់ទុក​នូវ​ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ និង​ធ្វើឲ្យ​គ្រួសារ​មួយចំនួន​បាន​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថ​យក្រី​ក្រ​របស់​ប្រជាពលរដ្ឋ​។ ដោយ​មាន​ការកើនឡើង​គ្រោះថ្នាក់​ចរាចរ​នេះ សម្ដេច​ក្រឡាហោម បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​គាំទ្រ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​នាំគ្នា​បើកបរ​ម៉ូតូ​ដោយ​ពាក់មួក​សុវត្ថិភាព ប្រកាន់​ស្ដាំ និង​ចេះ​អ​ធ្យាយ​អោយ​គ្នា​ទៅវិញទៅមក​ក្នុង​ពេល​បើកបរ ដើម្បី​ការពារ​អាយុជីវិត​របស់ខ្លួន និង​សង្គមជាតិ​ក្នុង​កាត់​កាត់បន្ថយ​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​។​

ឆ្លើយតប​បញ្ហា​នេះ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​រួច​ហើយ​នូវ​គោលនយោបាយ​ជាតិ​ស្ដី​ពី​សុ​វត្ថ​ភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១១ ២០២០ ក្នុង​ការ​ក៏​សាង​ច្បាប់ ស្ដីពី​ចរាចរ​ផ្លូវគោក​ថ្មី ព្រមទាំង​ធ្វើ​វិសោធនកម្ម​បន្ថែម និង​ចំណុច​សំខាន់ៗ​ជាច្រើន ដោយ​ផ្ដោត​សំខាន់​លើ​ការទប់ស្កាត់ ដែល​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ជា​អតិបរមា​។

​សូមបញ្ជាក់​ថា​៖ នៅ​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន​៣៥៣១​ករណី ថយចុះ​១៦៩​ករណី ស្មើ​៤,៦% ធៀប​ឆ្នាំ​២០១៦ អ្នកស្លាប់​មាន​ចំនួន​១៧៨០​នាក់​កើនឡើង​ចំនួន​៦៣​នាក់​ស្មើ​៤% ធៀប​ឆ្នាំ​២០១៦ និង​អ្នក​របួស​មាន​ចំនួន​៥៥៣៩​នាក់ ថយចុះ​ចំនួន​១០៦៨​នាក់​ស្មើ​១៦%​ធៀប​ឆ្នាំ​២០១៦​។ ចំនួន​ជនរងគ្រោះ​ជា​មធ្យម ស្លាប់​ក្នុង​មួយ​ថ្ងៃ​ចំនួន​៤,៩​នាក់ និង​របួស​ចំនួន​១៥,២​នាក់​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា “​ទោះបី​គ្រោះថ្នាក់​ចរាចរ​ថយ​ចុះ​ប៉ុន្តែ​អ្នកស្លាប់​កើនឡើង​ដែល​ជា​ការសោកស្តាយ​របស់​យើង ហើយ​យើង​អាច​ទាញយក​ការ​សន្និដ្ឋានបាន​ថា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បើ​ទោះបីជា​យើង​បាន​ផ្សព្វផ្សាយ​និង​បញ្ជ្រាប យ៉ាងណាក៏ដោយ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​ទេ ហើយ​ប្រជាពលរដ្ឋ​និង​អ្នក​ដែល​បាន​ប្រើប្រាស់​ផ្លូវ​ទាំងឡាយ គ្រប់​មធ្យោបាយ ក៏​នៅ​មាន​ការគោរព​ច្បាប់​មិន​ទាន់​បាន​គ្រប់គ្រាន់​ដែរ ជាពិសេស​នៅ​មាន​ការធ្វេសប្រហែស​ចំពោះ​អ្នក​ប្រើប្រាស់​ម៉ូតូ​ដែល​មិន​ពាក់​មួកសុវត្ថិភាព ឬ​មាន​មួយ​ហើយ​បែរជា​មិន​ពាក់ ឬ​ក៏​គ្មាន​មួកសុវត្ថិភាព​”​។​

​សម្តេច​ក្រឡាហោម ក៏​បាន​អំពាវនាវ​យ៉ាងទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងឡាយ ទោះបីជា​មធ្យោបាយ​ណា​ក៏​ដោយ និង​អ្នកប្រើប្រាស់​ម៉ូតូ សូម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ជីវិត​យើង គ្រួសារ​យើង សង្គម​របស់​យើង​។​

​សម្តេច​ក្រឡាហោម បាន​ទទួលស្គាល់ថា មាន​ប៉ូលិស​មួយចំនួន​រពឹស​រពឹស​ជើង​ក្នុង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ ប៉ុន្តែ​ប៉ូលិស​បាន​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ និង​ភាព​នឿយហត់​ផងដែរ ហើយ​សម្តេច​ថា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការគោរព​ច្បាប់ ដោយ​បាន​កែប្រែ​ឥរិយាបថ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​រក្សា​សណ្តាប់ធ្នាប់ និង​មាន​ការយោគយល់ អធ្យាស្រ័យ​ប្រសើរឡើង ប៉ុន្តែ​ការគ្រប់គ្រង​ចរាចរណ៍​មិនទាន់​បាន​ល្អ ទម្លាប់​មិន​ល្អ​ដែល​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​បញ្ច្រាសទិស ការបើក​បញ្ច្រាស​ផ្លូវ​ដែល​អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរ​និង​ការកកស្ទះ​ជាដើម​៕ ដោយ​៖​កូឡាប​

spot_img
×