Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុំមានករណីភ្ញៀវ​ទេ​សច​រជប៉ុនស្លាប់ដោយសារជំ​ងឺ​ Covid 19 នៅក្នុងបរិវេណ​ប្រា​សាទអ​ង្គ​រ​វត្ត​ នោះទេ

spot_img

សៀមរាប៖ បន្ទាប់ពីមានបណ្តាញសង្គ​ម​ហ្វេស​ប៊ុកមួ​យចំ​នួន​បាន​ផ្ស​ព្វ​ផ្សាយព័ត៌មានថា មានស្រ្តី​ម្នាក់​ដែ​​លគេសែ​ងនៅចេញពីប្រា​សា​ទអ​ង្គ​រ​កើតជំ​​ងឺ​កូ​​រ៉ូណា​នោះ​ នៅថ្ងៃទី២៩​ខែកុម្ភៈ ក្រុមការងារយុវជនប្រតិកម្ម​​​រហ័ស​រដ្ឋ​បាលក្រុ​ងសៀ​មរាប សូមធ្វើការបដិសេ​ធ​​ថា ពុំមានករណីភ្ញៀវ​ទេ​សច​រជប៉ុនស្លាប់ដោយសារជំ​ងឺ​ Covid 19 នៅក្នុងបរិវេណ​ប្រា​សាទអ​ង្គ​រ​វត្ត​ នោះទេ។

សូមជម្រាបថា​ ក្នុងថ្ងៃទី២៩ខែកុម្ភៈនេះ មានគណនីហ្វេស​ប៊ុកដែលមា​នស​ញ្ញាខ្វែង​ខាងក្រោ​មនេះ បានចុះផ្សាយថា​ “ភ្ញៀវទេសចរជនជាតិជ​ប៉ុ​នម្នា​ក់បាន​ស្លាប់​ដោយ Covid19 នៅប្រាសាទអង្គរវត្ត​ប៉ុ​ន្មាន​នាទីមុ​ន​នេះ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០​២០” គឺជាករណី​មិ​នពិត ដោយប្រើរូបភាពចាស់តែប៉ុ​ណ្ណោះ​។

រូបភាពនៃករណី​នេះ គឺជាហេតុការណ៍ដែលបានកើត​ឡើ​ងនៅថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លង​ទៅ​ ដែលស្ត្រីភ្ញៀវទេសច​រ​ជនជា​តិជប៉ុ​នម្នាក់ អាយុ៧២ឆ្នាំ បានកើតខ្យល់នៅចំណុចព្រះពា​ន់​ និងត្រូវបាន​បញ្ជូ​នទៅ​ព្យាបា​លតាមរថយន្តពេ​ទ្យ​ ​Royal Angkorភ្លាមៗ ដោយមិនមានគ្រោះថ្នាក់ដល់​បា​ត់ប​ង់ជី​វិត​នោះ​ឡើ​យ​។

ក្នុងនាមក្រុមកា​រងារ​ យុវជនប្រតិកម្ម​រហ័​ស​រដ្ឋបា​លក្រុ​ងសៀ​មរាប សូមស្នើដល់ម្ចាស់គេហទំ​ព័​រនិ​ងបណ្តាញទំនាក់ទំនងសង្គមទាំ​ង​អស់​ សូមបញ្ឈប់រាល់សក​ម្ម​ភាព​ចែក​ចា​យ និងផ្សព្វផ្សាយនូវព័ត៌មានផ្ទុ​យ​ពីកា​រពិ​ត ដែលនាំមកនូវការខា​ត​បង់​ប្រយោជ​ន៍ដ​ល់សេ​ដ្ឋកិ​ច្ច​ជា​តិ​ បាត់បង់កិត្តិយស​ជា​តិ រួមនឹងបង្កឲ្យមានសតិអារម្មណ៍ដល់ភ្ញៀ​វ​ទេ​សចរ និងប្រជាជាតិខ្មែរ​យើ​ង។

រដ្ឋបាលខេត្ត សូមច្រានចោលចំពោះការផ្សព្វផ្សា​យ​លើគ​ណនី Sdam Husen តាមពិតស្រ្តីដែលគេសែង​ដោ​យសា​រគា​ត់​ខ្យល់គ។

យោងតាមរបាយការណ៍របស់​នា​យកដ្ឋា​នកា​រពារ​បេតិ​ក​ភណ្ឌ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានខ្លឹមសារដូចខាង​ក្រោ​ម៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង៣និង៤០​នាទី រសៀល កម្លាំងអង្គភាពនគរ​បា​លការ​ពារបេ​តិ​ក​ភណ្ឌ ប្រចាំតំបន់អ​ង្គ បានជួយសង្គ្រោះដល់ភ្ញៀវជនជា​តិ​ជប៉ុ​នម្នាក់ ឈ្មោះ GOTO SACHiE ភេទស្រី អាយុ ៧២ឆ្នាំ បានកើតខ្យល់គរ ​បណ្តាលឲ្យដើរមិនរួម នៅចំណុចមុខព្រះរយ​ព្រះ​ពាន់​ភ្លា​មៗ នោះកម្លាំងប៉ុស្តិ៍ការពារទី​១​ (ប្រាសាទអង្គរវត្ត)បានហៅរថយន្ត​ ​របស់មន្ទីរពេទ្យដឹកជនរ​ង​គ្រោះយ​កទៅ​ព្យាបាល​នៅ​ម​ន្ទី​រពេ​ទ្យរ៉ូយ៉ាល់អង្គរ ៕ដោយ៖កូឡាប

spot_img
×