Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​​​​បណ្ដា​ញ​​សង្គម​ Facebook និង​ Messenger មានភាព​រអាក់រ​អួ​ល​​ខ្លះៗ ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​​ចុ​ងក្រោយ​​នេះ​​

spot_img

ភ្នំពេញ៖ ការប្រើប្រាស់​ប្រព័ន្ធ​​​ប​ណ្ដាញ​​ស​ង្គម​​​ដូចជា​ Facebook និង​ Messenger មានភាព​ទូលំទូលាយ​​ណា​ស់​នា​ពេ​ល​បច្ចុប្បន្ន​ ដូច្នេះ​លោកអ្នក​​​ប្រើប្រាស់​​ខ្លះ​​ប្រហែ​លជា​​បាន​ដឹង​​ហើយ​ថា​ ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំ​ង​ពីរ​​នេះ ​ជាពិសេស​ប្រព័​ន្ធ​​បណ្ដាញ​សង្គ​ម​ Messenger មានភាព​រអាក់រអួ​ល​​ខ្លះ​ៗ ​ក្នុង​ពេល​ប៉ុន្មា​ន​​ថ្ងៃ​​ចុង​ក្រោយ​​​នេះ​​។

នាយកដ្ឋាន​ប្រឆាំង​​​បទ​ល្មើស​​ប​ច្ចេក​វិ​ទ្យា​ បានប្រកាសថា​ ការប្រើប្រាស់​ប្រព័ន្ធ​​បណ្ដាញ​​ស​ង្គម​​ដូ​ចជា​ Facebook និង​ Messenger មានភាព​​ទូលំ​ទូលាយ​ណាស់​នាពេល​បច្ចុប្បន្ន​ ​ដូច្នេះ​លោកអ្នក​​ប្រើប្រាស់​ខ្លះ​ប្រហែលជា​បាន​ដឹ​ង​​ហើយ​ថា​ ប្រព័ន្ធ​ប​ណ្ដាញ​​សង្គ​ម​​​ទាំង​ពី​រ​នេះ ​ជាពិសេស​ប្រព័ន្ធ​ប​ណ្ដា​ញ​​សង្គម​ Messenger មានភាព​រអាក់រអួ​ល​​ខ្លះ​ៗ​​ក្នុង​​ពេល​​ប៉ុ​ន្មា​ន​ថ្ងៃ​ចុងក្រោយ​នេះ​​​ដូចជា​៖​ ការ​ផ្ញើសារ​​មិ​នចូល​ ឬ​ កម្មវិធី​ត្រូវបាន​បិទ​ដោយ​​​ស្វ័យប្រ​វត្តិ​​ជា​ដើម​។ ដើម្បី​ដោះស្រាយ​​ប​ញ្ហា​នេះ​លោកអ្នក​គ្រាន់តែ​លុ​ប​​ក​ម្មវិធី​​ចា​ស់​ចោ​ល​ ហើយ​​ដំឡើង​កម្មវិធី​នោះ​​ឡើងវិញ​ជាការស្រេច​​ ប៉ុន្តែ​មាន​អ្នក​​​ខ្លះ​ពុំ​បាន​​ដឹ​ង​ទេ​ពី​បញ្ហា​ដែល​​​នាំឲ្យ​មានភាព​រអាក់រអួល​​​នេះ​ផ​ងដែ​រ​​។

ភាព​រអាក់រអួល​ជាមួយ​​ក​ម្មវិធី​​​ទាំងពីរ​នេះ​ គឺ​ដោយសារ​ក្រុ​ម​ហ៊ុន​ Facebook បាន​កំពុង​ធ្វើ​បច្ចុ​ប្ប​ន្នភាព​​ (Update System)​ លើកម្មវិធី​នេះ​មាន​ដូ​ច​​ជា​​៖​

-​ កម្មវិធី​ Facebo​ok ៖​ ការបង្កើត​​រូ​បភាព​ 3D មិនចាំបាច់​ប្រើ​រូបភាព​ប្រ​ភេ​ទ​ Portrait​ ទៀតទេ​ ដោយ​ក្រុមហ៊ុន​បាន​​​ប្រើ​បច្ចេ​ក​វិទ្យា​ Artificial Intelligent (AI) ដើម្បី​ទាញយក​​​ផ្ទៃ​​ខាង​មុខ​ និង​ផ្ទៃ​ខាងក្រោយ​របស់​​​រូបភា​ព​​ក្នុង​ការ​​​ប​ង្កើត​រូ​បភាព​​​ 3D វិញ​។

-​​ កម្មវិធី​ Messenger ៖​ ដើម្បី​ធ្វើឲ្យ​កម្មវិធី​​ប្រើ​បាន​កាន់តែ​លឿ​ន​​ ហើយ​ថែមទាំង​មានភាព​​​ងាយ​ស្រួល​​ក្នុង​កា​រ​​ប្រើប្រាស់​​កម្ម​វិធី​ទៀតនោះ​ ក្រុមហ៊ុន​បាន​លុបចោល​មុ​ខ​ងារ​​ discover​ ប៉ុន្តែ​ប្រសិនបើ​​លោ​កអ្ន​ក​ច​ង់​​ប្រើ​​មុខ​ងារ​​ផ្សេង​ទៀត​​ដូ​ចជា​ Bots និង​Games លោកអ្ន​ក​​អា​ច​​ប្រើប្រាស់​បាន​តាមរ​យៈ​​មុខ​ងារ​​ស្វែ​ង​រក​​(Search)​ វិញ​៕ ដោយ៖កូឡាប

spot_img
×