Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាត់​នាវា​បរទេស ១​គ្រឿង ដែល​លួច​ចូល​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​កម្ពុជា បំពាន​នឹង​សេចក្តីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា នគរបាល​ការពារ​ព្រំ​ដែនទឹក ចាប់​ឃាត់​នាវា​បរទេស ចំនួន ១​គ្រឿង ដែល​បាន​លួច​ចូល​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​កម្ពុជា នៅ​ចំណុច​និយាម​ការ​(N10°05.1300′-E103°07.8593′) នៅ​ចន្លោះ​កោះតាង និង​កោះ​ប៉ូ​ឡូ​វៃ​។​

​ដោយយោង​តាម​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ចាត់​កម្លាំង​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ សរុប​ចំនួន ២៧​នាក់ ប្រើប្រាស់​មធ្យោបាយ​ល្បាត ចំនួន ៣​គ្រឿង (​នាវា​កម្លាំង​១៦០០​សេះ ចំនួន ១​គ្រឿង​, អូប័រ​កម្លាំង​៧០០​សេះ ចំនួន​១​គ្រឿង និង​អូប័រ​កម្លាំង​៥០០​សេះ ចំនួន ១​គ្រឿង​) ចេញ​ស្វែងរក និង​ចាប់​ឃាត់​នាវា​បរទេស ចំនួន ១​គ្រឿង ដែល​បាន​លួច​ចូល​ខុសច្បាប់​ក្នុង​ដែនសមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ចំណុច​និយាម​ការ​(N10°05.1300′-E103°07.8593′) នៅ​ចន្លោះ​កោះតាង និង​កោះ​ប៉ូ​ឡូ​វៃ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​និង​៤៥​នាទី ។​

​សូមបញ្ជាក់​ផងដែរ នាវា​នេះ​មានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាន​នា​វឹក ចំនួន ១៦​នាក់ បានចេញ​ដំណើរ​ពី​កំពង់ផែ KAO HSIUNG នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​ឆ្នាំ​២០២០ និង​បាន​បោះ​យុថ្កា​នៅ​ចំណុច​និយាម​ការ N10°05.1300′-E103°07.8593′ ដើម្បី​រងចាំ​បញ្ជា​ថ្មី​ពី​ថៅកែ ។​
​ចំពោះ​ករណី​នាវា​ខាងលើនេះ គឺ​បាន​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (​សេចក្តីសម្រេច​លេខ​២៣៧៥ និង​២៣៨៧ អនុម័ត​នា​ខែកញ្ញា ឆ្នាំ​២០១៧) ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (DPRK) ដែល​ហាមឃាត់​ការផ្ទេរ​ពី​នាវា​ទៅ​នាវា​(SHIP-TO-SHIP / STS) ទៅ​ទូក​ដឹកទំនិញ​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ។​

​បច្ចុប្បន្ន នាវា​MT-COURAGEOUS ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការពារ​ព្រំ​ដែនទឹក ឃាត់ និង​បញ្ជូនទៅ​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី និង​ចាត់ការ​តាមច្បាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×