Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​២​ខ្នង , ស្នងការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នា​រដូវប្រាំង​នេះ​

spot_img

​កំពង់ចាម​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង ពុំមាន​ភ្លៀង​ធ្លាក់​ជា​យូរ​ខែ​មកហើយ ធ្វើឱ្យ​ងាយ​បង្ក​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ រយៈពេល​មួយ​ព្រឹក គ្រោះ​អគ្គិភ័យ​បង្ក​ការឆាបឆេះ ចំនួន​២​កន្លែង​ផ្សេងគ្នា​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម ។​

១-​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយកន្លែង នៅ​ភូមិ​ដី​ឡូ​តិ៍ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ដែលជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ស្រ៊ា​ន់ ថា​ត ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ញឹម សុផល អាយុ​៥៩​ឆ្នាំ ទំហំ​ខូចខាត គឺ​ផ្ទះ​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង​ក្តារ​ផ្នែក​ខាងក្រោម​ថ្ម​ទំហំ​៧,៥០​ម៉ែត្រ គុណ ៩,៥០​ម៉ែត្រ ស្មើនឹង​២​ខ្នង ។ ម៉ូតូ​២​គ្រឿង ខ្សែក​ផ្លាក​ទីន​ទង្ង​ន់​៥​ជី លុយ ២៥០០០០០​រៀល​និង​សម្ភារៈ​មួយចំនួនទៀត ។ ប្រតិបត្តិការ​នេះ ដោយ​ត្រូវ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួន​៦​គ្រឿង​ក្នុងនោះ រថយន្ត​ខេត្ត ៣​គ្រឿង​រថយន្ត​ស្រុក​កំពង់សៀម ១​គ្រឿង រថយន្ត​ស្រុក​ព្រៃឈរ​២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​៦​ស៊ីទែន​។​​

នគរបាល​បញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​ម្ចាស់ផ្ទះ​ដុត​ភ្លើង​ធូប​ជំនាងផ្ទះ​តែ​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀតឡើយ​។​

​ចំំ​ណែ​ក​ករណី​ទី​២ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​ទៀត ស្ថិតនៅ​ភូមិ​តាប៉ាង​៣ ឃុំ​តា​ប្រុក ស្រុក​ចំការលើ ម្ចាស់​ឈ្មោះ ង៉េ​ន ស្រី​អាយុ​៥១​ឆ្នាំ (​ម្ចាស់​មិន​នៅផ្ទះ​)​។ ដោយ​ទំហំ​ការខូចខាត ផ្ទះ​សង់​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី រនាបឈើ ទំហំ​៥​ម៉ែត្រ គុណ៧​ម៉ែត្រ ព្រមទាំង​សម្ភារៈប្រើប្រាស់ ឯកសារ​មួយចំនួន ។ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ១​គ្រឿង ប្រើប្រាស់​អស់​ទឹក ១​ស៊ីទែន​។​​មូលហេតុ បណ្ដាល​មក ឆ្លង​ចរន្តអគ្គិសនី​។​

​ក្នុងករណី​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ចាត់​បញ្ចា​ឱ្យកម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក ដោយមាន​ការចូលរួម​អន្តរាគមន៍​ជួយ​ពន្លត់​អគ្គិភ័យ​ពី​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×