Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តែង​ម៉ូត​ធ្វេសប្រហែស ធ្វើឲ្យ​អគ្គិភ័យ​ឆាបឆេះ​… លើ​ក្បាល​របស់​តារា​បង្ហាញ​ម៉ូត (​មាន​វីដេអូ​)

spot_img

​ឈុត​សម្តែង​ម៉ូត​សម្លៀក​បំពាក់​មួយ នៅ​អាហ្វ្រិក​ខាងត្បូង បានកើត​ភាព​ភ័យ​ស្លន់ស្លោរ គ្រា​ដែល​មួក​ដ៏​ធំ​មួយ​របស់​តារា​បង្ហាញ​ម៉ូត ស្រាប់តែ​កើត​… អគ្គិភ័យ​។​

​វីដេអូ​១ ត្រូវ​បាន​បង្ហោះ​ផ្សាយ​លើ Daily Mail ឲ្យឃើញថា តារា​បង្ហាញ​ម៉ូត​ស្រី​ម្នាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​លឿង យក​តាម​លំនាំ​នៅអេ​ហ្ស៊ី​ប ព្រមទាំង​មាន​ពាក់​បន្ថែម​មួក​រោមសត្វ​ធំ​មួយ កំពុងផ្តុំ​អារម្មណ៍​ដើរ​បង្ហាញម៉ូត​លើ​ឆាក​។ ខាងក្រោយ​នាង​ជា​តារា​ប្រុស ២​រូប ដៃ​កាន់​គប់​ភ្លើង​។​

​ខណៈពេល​ដែល​តារា​ស្រី​រូបនេះ ដើរ​ចូល​កៀក​ទស្សនិកជន មួក​រោមសត្វ​របស់​នា​ង​បាន​ឆាបឆេះ​ដោយ​រង​ទទួល​អណ្តាតភ្លើង​គប់​ពី​តារា​ប្រុស​ម្នាក់​ដើរ​ពី​ក្រោយ​។​

​តារា​ស្រី​រូបនេះ ពុំបាន​ដឹង​ឡើយ​ដោយ​នៅ​បន្ត​ការងារ​របស់​ខ្លួន រហូតដល់​ពេល​ដែល​ទស្សនិកជន​ស្រែកស​ន្ធា​ប់ប្រាប់​។ ពេល​នោះ​តារា​ប្រុស​ម្នាក់​បាន​ស្ទុះ​ទៅ​ជួយ​នាង តែ​ពុំ​អាច​ពន្លត់ភ្លើង​បាន​។​

​ទស្សនិកជន​ម្នាក់ បាន​ស្ទុះ​ឡើង​លើ​ឆាក​យ៉ាង​រហ័ស ហើយ​ទាញ​មួ​របស់​នាង​ចេញពី​ក្បាល​។ បន្ទាប់​ពី “​រង់ចាំ​ព្រលឹង​ចូល​សន្ធិ​ត​” វិញ នាង​ក៏​ដើរ​សំដៅ​ទៅ​ក្រោយ​ឆាក​ដើម្បី បានទទួល​ការព្យាបាល​រលាក​តិចតួច​លើ​មុខ​៕ ចន្ទ្រា​

spot_img
×