Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​រកឃើញ​មូលហេតុ​ហើយ មកពី​តូច​ចិត្តនឹង​ប្រពន្ធ​លែងលះ ទើប​ធ្វើអត្តឃាត​

spot_img

​ខេត្ត​ត្បូងឃ្មុំ​៖ កម្លាំង​ជំនាញ​នៃ​អធិការ ដ្ឋា​នន​គរ បាល​ស្រុក​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ករណី​បុរស​ម្នាក់​ចង​សម្លាប់ខ្លួន ពុំមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ គឺ​សមត្ថកិច្ច​រកឃើញ​មូលហេតុ ហើយ​មកពី​តូច​ចិត្តនឹង​ប្រពន្ធ​លែងលះ​។​

​នៅវេលា​ម៉ោង​ប្រមាណ​១០ នឹង​៣០​នាទី​ថ្ងៃ អាទិត្យ ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ស្រែប្រាំង​ឈ្មោះ សៅ ទិ​ត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្ថិតនៅ​ខាងកើត​ភូមិ​បទ​ស្លាស្នាប ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ប្រមាណ ២០០​ម៉ែត្រ មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ជនរងគ្រោះ​ឈ្មោះ ហ៊ាន វិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជាតិខ្មែរ​រស់នៅ​ភូមិ​កើត ហេតុ​ស្លាប់​ដោយសារ​យក​ខ្សែ​អង្រឹង​ចងក​ខ្លួនឯង​ទៅនឹង​មែក​ដើម រាំង​កម្ពស់ ២​ម៉ែត្រ​។​

​បន្ទាប់ពី​ទទួល​ព័ត៌មាន រួច​ភ្លាម កម្លាំង​ជំនាញ​នៃ​អធិការ ដ្ឋា​នន​គរ បាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពាមជីលាំង អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ពាមជីលាំង បាន​ចុះ​មកដល់​កន្លែង​កើត ហេតុ ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​លើ​សព ជនរងគ្រោះ​សន្និដ្ឋានថា សព​ពិតជា​បាន​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក ពិត ប្រាកដ​មែន (​មូលហេតុ​តូចចិត្ត​នឹង​ប្រពន្ធ​លែងលះ​) ។​

​ករណីនេះ​ពុំមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×