Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ម្ចាស់​គណនី​ហ្វេសប៊ុក​ Kang Por Chhay សរសេរបង្ហោះព័ត៌មានបំភ្លៃការពិត

spot_img

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ខែមីនានេះ បានផ្សព្វផ្សាយព័ត៌មានថា មានម្ចាស់​គណនី​ហ្វេសប៊ុក​ Kang Por Chhay ត្រូ​វ​សមត្ថកិ​ច្ចនគរបាល​ធ្វើ​ការ​ស្រាវជ្រា​វ​ ​និងសាក​សួរ​ កសា​ង​សំណុំ​រឿង​ចាត់ការតាមនីតិវិធី ​នៅថ្ងៃទី១ខែមីនាឆ្នាំ២០២០ ដែលពាក់ព័ន្ធនឹងការការ​សរសេរ​សារ​បង្ហោះ​នូវព័ត៌មាន​ ​ “បិទរោងចក្រ​ កម្មក​រ​គ្មា​ន​ការងារធ្វើ​ ចោរកម្មកើនឡើង​ ជាមតិមួយ​ ត្រឹម​ត្រូវ​ឬទេ​ អរគុណ​ សន្ដិភាព​ ,​ គាស់​សាហាវ​/ ប្លន់​សាហាវ​ អាចនិងមានប័ណ្ណសរសើរទៀត​ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ​ បុរស​ម្នាក់​ដែលជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ Kang​ Por​ Chhay​ និង​ត្រូវ​បានគេស្គាល់ថាមាន ​ឈ្មោះ​ កាំង​ ប៉ោឆាយ​ មុខរបរ​ លក់ទូរស័ព្ទ​ដៃ​ និងជាអ្នកថតរូបដ៏មានទេ​ពកោសល្សម្នាក់​ ជាអ្នកនិយមលេងបណ្ដាញស​ង្គម ​ហ្វេសប៊ុក​ដ៏ល្បីមួយរូបប្រចាំខេត្ដកំពង់ស្ពឺ​ ត្រូវ​ បានសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវនិងអ​ញ្ជើញមកសាកសួរ​ នៅការិយាល័យ​សន្ដិសុខ​ផ្ទៃ​ក្នុង​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ពាក់​ព័ន្ធ​ករណី​សរ ​សេរសារ​ បង្ហោះ​នូវព័ត៌មាន​មិនពិត។

ក្រោមការចង្អុលណែនាំរបស់លោកឧត្ដ​មសេ​នី​យ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាល​ខេត្ត​កំពង់ស្ពឺ​ និងបានការឯកភា ​ពពីលោកស្រី​ ព្រះរាជអាជ្ញា​ អយ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ បានបញ្ជា​ឲ្យកម្លាំងនគរបាល​ផែនការ​ងារសន្ដិសុ​ខ​ ធ្វើការ​ ស្រាវជ្រាវ​និងអញ្ជើញម្ចាស់គណនី​ហ្វេសប៊ុក​ K​a​ng​ Por​ Chhay​ ដែលបានធ្វើការ​សរសេរ​សារ​បង្ហោះ​នូវព័ត៌មាន​ “​ បិទរោងចក្រ​ កម្មក​រ​គ្មា​ន​ការងារធ្វើ​ ចោរកម្មកើនឡើង​ ជាមតិមួយ​ ត្រឹម​ត្រូវ​ឬទេ​ អរគុណ​ សន្ដិភាព​ ,​ គាស់​សាហាវ​/ ប្លន់​សាហាវ​ អាចនិងមានប័ណ្ណសរសើរទៀត​ ” ជាក់​ស្ដែង​ បុរស​ម្នាក់​ឈ្មោះ​ កាំង​ ប៉ោឆាយ​ បានឆ្លើយ​ទទួល​ស្គាល់​ថាខ្លួនពិតជាម្ចាស់​ គណនី​ហ្វេសប៊ុក​ Kang​ Por​ Chhay​និងបានសរសេរនូវព័ត៌មាន​នេះបង្ហោះក្នុងគោលបំណងដើម្បីឲ្យសាធារ​ណជនមាន ការយល់ច្រឡំ​ ព្រោះខ្លួនមើលតាម​​ហ្វេសប៊ុក​ មួយចំនួន​ដែលបានបង្ហោះនូវព័​ត៌មាន​ ពីក្រៅប្រទេស​មក​(ក្រុម​អគតិ​)។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានកសាងសំណុំ​រឿ​ង​បញ្ជូន​ទៅអយ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ ចាត់ការតាមនីតិវិធី​ ។

ស្នងការនគរបាលខេត្ត បានសំណូមពរ​ថា សមត្ថកិច្ច​ស្នើសុំ​​ដល់អ្នក​លេ​ងប​ណ្ដាញសង្គម​ហ្វេសប៊ុក​ទាំងអស់​មេត្តា​កុំធ្វើការផ្ស ​ព្វផ្សាយនូវព័ត៌មានមិនពិត​ដែលធ្វើឲ្យមានការ​ភាន់ច្រឡំ​ពីបងប្អូន​ប្រជាពលរដ្ឋនិងប៉ះពាល់ផ្លូវ​ច្បាប់​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×