Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ៖ ពុំទាន់​រកឃើញ​ករណី​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​បន្ថែមទៀត​ទេ

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បានប្រកាសថា រហូតដល់​យប់ ថ្ងៃទី ១ មីនា ២០២០ ពុំទាន់​រកឃើញ​​ករណី​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​បន្ថែមទៀត​ទេ យើង​បានធ្វើ​តេស្ត​សរុប​កើន​ដល់​៩២​នាក់ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​តែ​មិនមាន​រកឃើញ​មេរោគ​COVID-19 ទេ ។​

អ្នក​ទេសចរណ៍ ៤១ ជាតិ​សាសន៍ លើ​នា​វាយ​ក្យ Westerdam ជាង​២០០០​នាក់ ដែល​ត្រឡប់​ទៅ​មាតុប្រទេស​រៀងៗ​វិញ​មិនបាន​រកឃើញ​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​ទេពី​ប្រទេស​ទាំងនោះ ។

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ក្រុម​ឆ្លើយតប​បន្ទាន់​និង​ក្រុមគ្រូពេទ្យ​ដែល​បាន​បណ្តុះបណ្តាល​អំពី​ឆ្លើយតប​ទៅនឹង​ជំងឺ​រា​ត្បា​ត ជាង​២០០០​នាក់​កំពុង​បន្ត​តាមដាន​រុករក​ករណី​សង្ស័យ​នៅ​ទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យ​តាម​ព្រំដែន (​មន្ត្រី​ច​ត្តា​ឡី​ស័ក​)​បាន​កំពុង​ឃ្លាំមើល​អ្នកដំណើរ​ចេញចូល​គ្រប់​ច្រក​តាម​ព្រំដែន​គោគ ថៃ ឡាវ វៀតណាម ផ្លូវ​សមុទ្រ និង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ទាំង​៣​ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយៈ​ម៉ាស៊ីន​ស្ទង់កំដៅ​និង​ពិនិត្យ​សុខភាព ។ យើង​មាន​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដំណើរការ​ទាំងថ្ងៃទាំងយប់​ធ្វើតេស្ត​វត្ថុ​វិភាគ​ដែល​បាន​ផ្ញើ​វត្ថុ​វិភាគ​មកពី​ទូទាំងប្រទេស​និង​យើង​ត្រៀម​មន្ទីរពិសោធន៍​ពីរ​ទៀត​ក្នុង​ក្រសួងសុខាភិបាល​ដើម្បី​ជំនួយ​ក​ក្នុងការ​ធ្វើតេស្ត​បន្ថែមទៀត ។​​យើង​មាន​មន្ត្រី​ជំនាញ ១០​រូប កាន់​ទូរស័ព្ទដៃ​ដើម្បី​ទទួល​ទូរស័ព្ទ​បាញ់​ពី​លេខ ១១៥​ដើម្បី​ទទួល​រាយការណ៍​ករណី​សង្ស័យ​ពី​ប្រជាពលរដ្ឋ​ពី​ទូទាំងប្រទេស ។​
​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥
​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ជា​ប្រ​ព័​ន្ទ​ទូរស័ព្ទ​បាន​អភិវឌ្ឍន៍​ទៅជា​បច្ចេកវិទ្យា​ទំនើប​និង​សម្រាប់​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នូវ : ១. ចំណេះដឹង​ទាក់ទង​នឹង​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​
២. អាច​រាយការណ៍​ករណី​ជំងឺ​សង្ស័យ និង​កើតឡើង​ច្រើន​ខុសធម្មតា​ក្នុង​ទីតាំង​ណាមួយ ៣.​អាច​សួរ​ព័ត៌មាន​ឬ​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង​ជំងឺ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត ៤.​យើង​មាន​សហការី​ជំនាញ​សុខាភិបាល ១០​រូប​ចាំ​ទទួល​ទូរស័ព្ទ ដោយ​ប្រើ​បច្ចេកវិទ្យា ប្រ​ព័​ន្ទ​បញ្ជូនទៅ​ទូរស័ព្ទដៃ​ទៅ​គ្រូពេទ្យ​ទាំង​១០​នាក់(Calling Forward System)៕​ដោយ​៖​កូ​ឡាប​


spot_img
×