Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្រ្តសម្រាប់ថ្ងៃច័ន្ទ ទី ០២ ខែមីនា ឆ្នាំ២០២០

spot_img

ឆ្នាំជូត

រាសីខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកបើមានកិច្ចការអ្វីមួយអាចសម្រុកបានហើយ ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តត្រឡប់មកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំក្នុងពេលនេះដែរបើលោកអ្នកពុំទាន់មានគូគាប់ទីបំផុតបើមានការស្វែងរកពេញទីគឺអាចជួបគូរស្នេហ៍ដែលខ្លួនពេញចិត្តហើយថែមទាំងផ្អែមល្ហែមដល់ចាស់ស្លាប់ថែមទៀត៕

ឆ្នាំឆ្លូវ

រាសីខ្ពស់ត្រដែត។ អ្នកកើតឆ្នាំឆ្លូវនាថ្ងៃស្អែកបានឆ្លងចូលខែថ្មីដែលជាខែកញ្ញាបើតាមក្បួនហោរាសាស្រ្តចិននោះបានបង្ហាញថាដួងរាសីបានធ្លាក់ស្រុតចុះវិញ ហេតុនេះទោះធ្វើអ្វីតែងជួបនូវបញ្ហាលំបាកមួយចំនួនត្រូវឆ្លងកាត់ដែរ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយទោះប្រកបកិច្ចការងារអ្វីតែងឈានទៅមុខនិងជួបនូវផលសម្រេចមួយចំនួនត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានភាពរលូនល្អ ហើយពិសេសបើមានជម្លោះវិវាទក៏ល្អប្រសើរផងដែរ៕

ឆ្នាំខាល

រាសីល្អជាមធ្យម។ នៅពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើចង់ប្រកបការងារអ្វីក៏តែងមានដំណើរការទៅមុខ និង ទទួលជោគជ័យមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរដែរទេ។សម្រាប់ការរស់នៅក្នុងរង្វង់គ្រួសារទាំងស្រ្តីបុរសជួបបញ្ហាស្មុគស្មាញនិងបង្កថ្នាំងថ្នាក់គ្នាច្រើនហើយទាល់តែខិតខំកាត់បន្ថយជម្លោះទើបប្រសើរ។

រីឯមនោសញ្ចេតនា ហាសេចក្តីស្នេហាប្រុសស្រីមានការផុយស្រួយជម្លោះវិវាទណាស់គួរប្រយ័ត្នប្រយែងសម្តីបន្តិច៕

ឆ្នាំថោះ

រាសីស្រុតចុះ។ នៅថ្ងៃនេះការធ្វើអ្វីមួយឬសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់និងជួបបញ្ហាណាស់គប្បីប្រយ័ត្នប្រយែង។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំលោកអ្នកត្រូវចេះទប់ស្កាត់ខ្លះនិង មិនត្រូវធ្វើអ្វីភ្លើតភ្លើនតាមការនឹកឃើញនោះឡើយពិសេសស្រ្តីប្រយ័ត្នត្រូវខូចអនាគតភ្លឺស្វាងហើយមកដេកសោកស្តាយនៅពេលក្រោយដែលអ្វីៗហួសពេលទៅហើយ៕

ឆ្នាំរោង

រាសីខ្ពស់ត្រដែត។ នាថ្ងៃនេះឃើញថាដំណើរជីវិតល្អប្រសើរ ហេតុនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយតែងឆ្លើយតបជាផ្លែផ្កាគ្រាន់ជាទីទុកចិត្ត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញអ្នកប្រកបរបររក​ស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។ ថ្ងៃនេះ ទោះបីលោកអ្នកធ្វើអ្វីក៏ដោយចូរចេះប្រុងប្រយ័ត្នក្រែងត្រូវធ្លាក់ចាញ់ក្នុងឧបាយកលរបស់អ្នកដទៃកើតមានបញ្ហាលំបាកធ្ងន់ធ្ងរត្រូវចាំដោះស្រាយនៅគ្រាខាងមុខ។ចំពោះរាល់ការងាររកស៊ីជួញដូរ​គឺលោកអ្នកអាចធ្វើត្រឹមសន្សឹមៗបានហើយបើពុំនោះអាចជួបបញ្ហាត្រូវការខាតដើមឬមិនដូចគាប់បំណងប៉ុន្មាននោះឡើយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នរោគជំងឺតាមយាយីដោយប្រការណាមួយ។

រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្ហេហាប្រុសស្រីត្រូវចេះពូនជ្រោយសម្ព័ន្ធស្នេហ៍ឲ្យបានល្អបើពុំនោះនឹងកើតបញ្ហារកាំរកូសកើតឡើងទៀតជាក់ជាពុំខាន៕

ឆ្នាំមមី

រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវចងចាំថាជីវិតគឺជាអ្នកកំណត់ទិសដៅហេតុនេះបើចង់ធ្វអ្វីត្រូវចេះកែច្នៃឱ្យបានល្អទើបគ្មានបញ្ហាអ្វីនាំត្រូវពិបាកឆ្លងកាត់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។ការប្រកបការងារជួបបញ្ហាសៅហ្មងនិងក្រុមមនុស្សបង្កបញ្ហាច្រើន។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕

ឆ្នាំមមែ

រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះហេតុនេះដំណើរជីវិញឃើញថាមិនមានអ្វីជាឧបទ្រពយាយីច្រើនដែរ។បើលោកអ្នកធ្វើអ្វីមិនធ្វេសប្រហែសឬអាងលើអ្វីមួយពេកក៏តែងមិនផ្តល់ផលអាក្រក់នៅចំពោះមុខនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលមិនតិចដែរទេហើយពិសេសឱ្យប្រយ័ត្នការបាត់បង់របស់របរថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះជួបបញ្ហាប្រទាំងប្រទើសពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំវក

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការប្រកបការងារ ការដំណើរការងារទាក់ទងប្រាក់កាស ឬសម្រេចចិត្តធ្វើកិច្ចសន្យាអ្វីមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់រើទីកន្លែងលក់ដូរឬផ្លាស់ប្តូរកន្លែងលក់ដូរអ្វីមួយតែងផ្តល់ផលល្អផងដែរ។

រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕

ឆ្នាំរកា

រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបការងារអ្វីមិនងាយឆាប់ចប់ហើយពិសេសមានបញ្ហាច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះងាយជួបបញ្ហាចូលលុកលុយយាយីណាស់ពិសេសក្រុមមនុស្សបន្លំបោកប្រាស់តែម្តង។

រី​​ឯមនោសញ្ចេតនា បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវ ចេះកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕

ឆ្នាំច

រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេហើយពិសេសទោះប្រកបកិច្ចការងារអ្វីតែងមិនសម្រេចដូចជាទីពេញចិត្តនោះដែរ។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕

ឆ្នាំកុរ

រាសីល្អជាមធ្យម។ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេពិសេសឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទណាមួយកើតឡើង។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយពេលយប់ព្រលប់មិនសូវមានសុវត្តិភាពប៉ុន្មានដែរគួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

រីឯមនោសញ្ចេតនា បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការនឿយណាយនិងប្រឆាំងគ្នាច្រើនសព្វមួយដង៕

spot_img
×