Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀ បាញ់ ៖ កងទ័ពទាំង​អស់​ ប្រុងប្រយ័ត្ន ចំពោះព័ត៌មា​នក្លែ​ង​ក្លាយ អំពី មេរោគ COVID-19

spot_img

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារ​ជា​តិ​កម្ពុជា បានបញ្ជាក់​ថា កង​ទ័ព​ទាំង​អស់ ត្រូវប្រុងប្រ​យ័ត្នឱ្យ​បា​នខ្ពស់ ចំ​ពោះព័​ត៌មាន​ក្លែង​ក្លាយ​ទាំ​ង​ឡាយអំ​ពី​ មេរោ​គ COVID-19 ។ ស្របពេលមួយ​រយៈ​ចុងក្រោ​យ​នេះ មានបណ្ដាញសង្គមជា​ច្រើ​ន បានផ្សព្វផ្សាយព័ត៌​មា​នក៏​ដូច​ជារូប​ថត​ ទាក់ទងនឹងមនុស្ស​មួ​យ​ចំនួ​ន បានដួលសន្លប់​ដោ​យសា​រ​ជំងឺ និងមានជ​ន​ជាតិចិ​ន​ម្នាក់​ស្លាប់ និងដោយសារប្រកា​រ​អ្វីមួ​យផ្សេ​ង​ថា​ ជាជនទាំងនោះកើត​ជំ​ងឺវីរុ​សកូ​រ៉ូ​ណា ប៉ុន្តែតាមអាជ្ញាធ​​រ​​បា​​ន​​ប​ញ្ជា​ក់​ថា ជនទាំងនោះមិនមានជំងឺនោះ​ទេ ព្រោះគាត់ជួបនូវឧប្ប​ត្តិ​ហេ​តុ បណ្ដាលឲ្យដួ​ល​។​

នៅលើ page facebook ផ្លូវការថ្ងៃទី 2 ខែមីនា ឆ្នាំ 2020 សម្ដេចពិជ័យសេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រីក្រ​សួ​ងការ​ពា​រជាតិ បានសរសេរសារ​ប​ង្ហោះនៅ​លើហ្វេ​សប៊ុ​កផ្លូ​វ​ការ​ថា “សូមបងប្អូនកងទ័ពទាំ​ង​អស់ ក៏ដូចជាប្រជាពលរ​ដ្ឋ​រប​ស់​យើ​ង ប្រុងប្រយ័ត្នឱ្យបាន​ខ្ព​ស់​ ចំពោះព័ត៌មានក្លែងក្លា​យ​ទាំង​ឡាយ​អំពី​ ​មេរោ​គ COVID-19 ដែលបានធ្វើឱ្យបង​ប្អូ​នមា​នកា​រយ​ល់​ច្រ​ឡំ​ ក្នុងចេតនាទុច្ចរិតណា​មួ​យរ​ប​ស់​គេ”​។

សម្ដេចពិជ័យសេនា បានស្នើ​ សូមបងប្អូន បន្តតាមដានព័ត៌មាន​ផ្លូ​វការអំពី មេរោគ COVID-19 នេះ ជាមួយអាជ្ញាធ​រ​មានស​មត្ថ​កិ​ច្ច​រ​បស់យើង ជាពិសេស ក្រសួងសុខាភិបាល។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​នៃ​ក្រសួ​ងសុ​ខាភិបាល បានប្រកាសព័ត៌​មា​ន​ថា រហូតដល់ថ្ងៃទី​ ១ មីនា​ ២០២០​ ពុំទាន់រកឃើញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទ​ថ្មី​បន្ថែ​មទៀ​តទេ​ យើងបា​នធ្វើតេស្តស​រុ​បកើនដល់​៩២នាក់​ នៅវិទ្យាស្ថាន​ប៉ា​ស្ទ័រ​​ តែមិនមានរកឃើញ​មេរោគCOVID-19 ទេ​ ។​ អ្នកទេសចរណ៍​ ៤១​ ជាតិសាសន៍​ លើនាវាយក្យ​ Westerdam​ ជាង​២​០​០០នា​ក់​ ដែលត្រឡប់ទៅមាតុប្រទេសរៀង​ៗវិញ​​ មិនបានរក​ឃើញផ្ទុកមេរោគកូរ៉ូណាវីរុសប្រ​ភេ​ទថ្មី​ទេ​ពី​ប្រទេ​សទាំង​នោះ​ ។ ក្រុមឆ្លើយតប​បន្ទា​ន់​ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តា​ល​អំពីឆ្លើយតប ទៅនឹងជំងឺរាត្បាតជាង២០​០​០នាក់ កំពុងបន្តតាមដានរុក​រ​កករ​ណីស​ង្ស័យនៅ​ទូទាំង​ប្រ​ទេ​ស​ ។ ក្រុមគ្រូពេទ្យតាមព្រំដែ​ន​ (មន្រ្តីចត្តាឡីស័ក)​ បានកំពុងឃ្លាំមើលអ្ន​ក​ដំណើរចេញចូលគ្រប់ច្រកតាម​ព្រំ​ដែន​​​គោគ​ ថៃ​ ឡាវ​ វៀតណាម​ ផ្លូ​វស​មុទ្រ​ និងអាកាសយាន្តដ្ឋានអន្តរជាតិ​ទាំ​ង៣​ ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ ​តាមរយ:ម៉ាស៊ីនស្ទង់កំដៅ​និងពិ​និ​ត្យសុ​ខភាព​ ។ យើងមានមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ​ក​ម្ពុជា​​ ​ដំណើរការទាំងថ្ងៃទាំងយប់ធ្វើតេស្តវត្ថុវិភាគ​ដែលបា​ន​ផ្ញើវត្ថុវិភាគមកពីទូទាំងប្រទេស​ ​និងយើងត្រៀមមន្ទីរពិ​សោ​ធន៍៍ពីរទៀតក្នុងក្រសួងសុខា​ភិ​បា​ល ​ដើម្បីជំនួយកក្នុងការ​ធ្វើតេស្តបន្ថែម​ទៀ​ត​ ។ យើងមាន​មន្រ្តី​​ជំនាញ​ ១០រូប​ កាន់ទូរស័ព្ទ​ដៃដើម្បីទទួ​លទូរស័​ព្ទបាញ់​ពី​លេខ​ ១១៥​ ដើម្បីទទួលរាយការណ៍ករណីសង្ស័យពីប្រជាពលរ​ដ្ឋ​ពី​ទូទាំងប្រ​ទេ​ស​​ ។
ព័ត៌មានបន្ថែមសូមទាក់ទ​ង​លេខ​ ១១៥៕ដោយ៖កូឡាប

spot_img
×