Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ ស្នើ​ឲ្យ​កូរ៉េ​ខាងត្បូង​ បញ្ឍប់​ធ្វើ​សមយុទ្ធ​ទាំងស្រុងជាមួយ​អា​មេ​រិច បើ​ចង់​ស្តារ​ទំនាក់ទំនង​នឹង​គ្នា​

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង នៅ​ថ្ងៃ​អង្គារ​នេះ បាន​ទទួច​ការស្នើ​របស់​ពួកគេដ​ល់ ប្រទេស​កូរ៉េខាងត្បូង ឲ្យ​ប​ញ្ឍប់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ទាំងស្រុង ជាមួយនឹង​អា​មេ​រិច និង​បាន​អះអាងថា ការផ្អាក​ធ្វើ​សមយុទ្ធ​បណ្តោះអាសន្ន មិនមែន​មានន័យថា​ជា​ការលុបបំបាត់​​គ្រោះថ្នាក់​នៃ​សង្គ្រាម​នៅ​លើ​ឧបទ្វីប​នោះឡើយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​កូរ៉េ​ខាងជើង ឈ្មោះ Uriminjokkiri បាន​ចុះផ្សាយ​ថា “​កូរ៉េ​​ខាងត្បូង​មិនគួរ​ផ្អាក​សមយុទ្ធ​បណ្តោះអាសន្ន​នោះទេ ប៉ុន្តែ​គួរ​ឈប់​ទាំងស្រុង​តែម្តង ដូចជា​សមយុទ្ធ Key Resolve និង​សមយុទ្ធ Foal Eangle ជាដើម ប្រសិន​ជា​ខ្លួន​មានសង្ឃឹម​ក្នុង​ការបង្កើន​​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ និង​មានបំណង​ខ្នះខ្នែង ដើម្បី​បង្កើត​បរិយាកាស​សន្តិភាព​នៅលើ​​ឧបទ្វីប​”​។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​បាន​ព្រមព្រៀង​គ្នា​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា បណ្តោះអាសន្ន​សិន រហូតដល់​ចប់​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច និង​ប៉ា​រ៉ា​ឡាំ​ពិ​ច ដែល​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃ​ទី ៩ ដល់ ២៥ ខែ​កុម្ភៈ និង​គី​ឡា​ប៉ា​រ៉ា​ឡាំ​ពិ​ច​ធ្វើ​ចាប់ពី​ថ្ងៃ ៩ ដល់ ១៨ ខែ​មិនា​៕ សុភ័ក្ត្រ​

spot_img
×