Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ែរ​បាន​ដឹង​ទាំង​អស់​គ្នាផង​! ឃើញឯកសណ្ឋានប៉ូលីសចរាចរណ៍ ស្ទុះ​ចាប់​​ម៉ូតូ​​ប្រជាពលរដ្ឋ​​​ផាក​​ពិន័យ​​យ៉ាង​ហំ​ហាន​ តែតាម​ពិតគាត់​មាន​តួ​នាទី​ត្រឹម​ជា… (វីដេអូ)

spot_img

​ថ្មីៗ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​បង្ហោះ​នូវ​វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ប៉ូលីស​ចរាចរណ៍​ម្នាក់ បាន​ស្ទុះ​ចាប់​ម៉ូតូ​ពូ​ម្នាក់​ ទាំងដែល​គាត់​ពាក់មួក និង​ម៉ូតូ​មាន​កញ្ចក់ ស្លាក​លេខ​ត្រឹមត្រូវ ប៉ុន្តែ ប្រហែលជា​ម៉ូតូ​គាត់​ភ្លេច​បិទ​ភ្លើង​ម៉ូតូ​ពេល​ថ្ងៃ​? ហើយ​ខណៈ​ពេលនោះ គាត់​ប្រញាប់​ទាញ​លុយ​ពី​ហោប៉ៅ​ហុច​ឲ្យ​មន្ត្រី​រូបនោះ​យ៉ាង​លឿន ។​

​ទោះយ៉ាងណា ទាក់ទង​នឹង​ការ​ករណី ម្ចាស់​គណនី​ខាងលើ​បាន​ចែករំលែក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង​ច្បាស់​ពី​កំរិតតួនាទី​បុគ្គល​មន្ត្រី​រូបនោះ យ៉ាង​ដូច្នេះ​ថា​៖ «​ជា​ចំណេះដឹង !

​គាត់​មិនមែនជា​នគរបាល​ចរាច​រណ៍​ទេ ទោះបី​ឯកសណ្ឋាន​គាត់​ស្រដៀង​គ្នា​ក៏ដោយ គាត់​គ្រាន់តែ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។ ចំណុច​កត់សំគាល់​គឺ​គ្មាន​ពាក់​សក្តិ​លើ​ស្មារ និង​គ្មាន​រូប​សញ្ញា​ថា​នគរបាល​នៅលើ​ឯកសណ្ឋាន​គាត់​ឡើយ​។ ចុះបើ​គាត់​មិនមែនជា​នគរបាល​ចរាច​រណ៍​ផង ហេតុ​អី​គាត់​ចេញមក​ឃាត់​ប្រជាពលរដ្ឋ​ដែល​ល្មើសច្បាប់​ចរាចរណ៍ ហើយ​ពេលខ្លះ​គាត់​យកប្រាក់​ពី​ប្រជាពលរដ្ឋ​បែបនេះ​? គឺ​បុគ្គល​រូបនេះ​បាន​បំពាន​តួនាទី និង​ភារកិច្ច​របស់ខ្លួន នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​។ ចុះ​គាត់​មាន​តួនាទី​ភារកិច្ច​អី​ដែរ​នៅលើ​ដងផ្លូវ​សាធារណៈ ? គឺ​ចាំ​សហការ​ជាមួយ​មន្ត្រីនគរបាល​ច​រា​ចរណ៍​តាម​គោលដៅ​និ​មួយៗ​ដើម្បី​ជួយ​សម្រួល​ពេល​កកស្ទះ​ចរាចរណ៍ ជួយ​បិទ​ចរាចរណ៍​បណ្តោះអាសន្ន​នៅពេល​មាន​ក្បួន​គណៈប្រតិភូ រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ពេលចេញ​សង្គ្រោះ និង​រថយន្ត​ពេទ្យ​សង្គ្រោះ ។​

​ដូចនេះ​ចូរ​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប និង​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ។ សូមអ្នក​ចូល​ខ​មិនមាន​សុ​ជីវ​ធ​ម៍​ថ្លៃថ្នូរ ដើម្បី​ស្ថាបនា និង​មានការ​ទទួលខុសត្រូវ ព្រោះនេះ​ជាការ​ចែករំលែក​ចំណេះដឹង​តែប៉ុណ្ណោះ​។ អរគុណ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×