Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យចុងក្រោយពី​កា​រងា​រ​រៀបចំបុណ្យទន្លេឆ្នាំ២០២០ នៅខេត្តបាត់​ដំ​បង

spot_img

បាត់ដំបង ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសច​រ​ណ៍ និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាល​ខេ​ត្តបា​ត់ដំបង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ចុ​ងក្រោ​យអំ​ពីការងារត្រៀមរៀបចំបុណ្យទន្លេលើកទី​៦​ ឆ្នាំ២០២០ នៅខេត្តបាត់ដំ​បង នាព្រឹ​កថ្ងៃ​ទី ២ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តបា​​ត់ដំ​បង។

ពិធីបុណ្យទន្លេលើកទី៦នេះ នឹងមានរយៈពេល ​៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ១៤ ១៥ ខែមីនា ឆ្នាំ២០២០ ដែលក្នុងនោះ នឹងមានរៀ​ប​ចំជាព្រឹ​ត្តិកា​រណ៍មុ​ន​ពិ​ធី (Pre Event) និងសកម្មភាព​​ជាច្រើន​ រួម​មា​ន ពិធីដាំដើមឈើ សិក្ខាសាលាស្តីពីការពង្រឹងគុ​ណ​ភាពសេ​វាក​ម្ម​ទេ​ស​ច​រណ៍ ពិធីបួ​ងសួ​ង និងក្រុង​ពា​លី កីឡាជិះកង់កម្សាន្ត​ ​១០គីឡូម៉ែត្រ រត់ប្រ​ណាំ​ងកម្សាន្ត ការប្រកួតកីឡាបាល់ទាត់​ បាល់​ទះមិ​ត្ត​ភាព
កីឡា​ប៉េ​តង់ ប្រដាល់​គុ​ណខ្មែ​រ​អន្ត​រ​ជា​តិ កីឡាចំបាប់បុរា​ណ​ កីឡាទាញព្រ័ត្រ ការប្រ​កួតអុ​ក​ច​ត្រង្គ ការតាំងពិព័រណ៍កសិ​ទេសច​រ​ណ៍ ផ​លិត​ផល​សហគ្រា​សធុ​ន​តូច និងមធ្យម ផលិតផលបរ​ទេ​ស​ មហោស្រពម្ហូបអាហារ​ ​និងភេ​ស​ជ្ជៈ ការសម្តែងទស្សនីយភាពសិល្បៈវប្ប​ធ​ម៌ និ​ង​ការ​​ប្រ​​គំត​ន្ត្រី​ការបាញ់កាំជ្រួចអបអរ​សា​ទរបុ​ណ្យទ​ន្លេ​។

គួរកត់សម្គាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិ​ប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ ក្នុងពិធីបើកបុណ្យ​ទ​ន្លេលើក​ទី​៦ នៅខេត្តបាត់ដំប​ង​នេះ នាថ្ងៃទី ១៤ មីនា ឆ្នាំ២០២០ ខាងមុខនេះ។

សូមជម្រាបជូនថា ពិធីបុណ្យ​ទន្លេត្រូវបានកំ​ណ​ត់ដោយ​​អនុ​ក្រឹត្យ​លេខ ​​​​២៦៥ អនក្រ.បក ចុះថ្ងៃទី​១ ខែតុលា ឆ្នាំ២០១៤ ក្នុង​គោល​បំណង​បង្កើត​ព្រឹត្តិ​ការណ៍​ទេស​ចរណ៍​សម្រា​ប់ខេ​ត្តជា​ប់ដ​ងទន្លេ ​ពិសេស​រួម​​ចំណែកដល់​កា​រជំ​រុញ និង​អភិវឌ្ឍតំបន់​តាមដង​ទ​ន្លេ​ក​ម្ពុជាឲ្យ​​​ក្លា​យ​ជា​ប៉ូល​ទេសចរណ៍​ដ៏​ទាក់​ទាញ ​ស្របតាម​យុទ្ធសា​ស្ត្រ​ពិពិ​ធកម្ម​ផលិតផល​ទេ​ស​ចរ​ណ៍​​​របស់​រាជរ​ដ្ឋា​ភិ​បា​ល​ លើកកម្ពស់គុណភា​ព​សេវា​កម្ម​ទេសច​រណ៍ និងបំផុសមហាជនក្នុងការអ​ភិ​រក្ស​ធនធា​នធ​ម្មជា​តិតា​មដ​ង​ទន្លេ ព្រមទាំងជំរុញការ​ត​ភ្ជា​ប់ និងពង្រឹងភាព​ជា​ដៃគូ​ជា​មួយប្រទេសជា​មិ​ត្ត​។

ព្រមជាមួយ​នេះ ពិធីបុណ្យ​ទន្លេក៏ជា​ឱ​កាសដ៏ប្រសើរដើម្បី​ជំ​រុញ​​​ឲ្យគ្រ​ប់​ភាគី​​​ពាក់ព័​ន្ធ​​ទាំ​ង​អស់ ​ចូលរួម​ក្នុង​​ច​លនា​​ប្រឡ​ង​ប្រ​ណាំ​ង ទីក្រុង​ស្អាត រមណីយដ្ឋានស្អាត សេ​វាល្អ​​ និងបដិសណ្ឋារ​កិច្ចល្អ ការប្រឡងប្រណាំងទីក្រុងស្អាតកម្ពុ​ជា​ និ​ងការប្រឡងប្រណាំងទីក្រុងទេសចរណ៍​ស្អា​តអា​ស៊ាន ការអភិវឌ្ឍផលិតផ​ល​ទេសច​រណ៍តា​មដ​ងទ​ន្លេ (River-based Tourism) ជាពិសេសការអភិវឌ្ឍនា​វា​ទេស​ចរណ៍ តាមដងទន្លេមេគង្គតា​ម​ស្តង់​ដារអាស៊ា​ន (ASEAN Mekong River Cruise Standard) និងការអប់រំ​យល់ដឹង​​​ជា​​សាធារណៈ​ដល់​​ប្រជា​ពលរដ្ឋមូ​ល​ដ្ឋានអំ​ពី​សារប្រយោជន៍​នៃ​ធនធា​ន​តាម​ដង​​​ទន្លេ៕ដោយ៖កូឡាប

spot_img
×