Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយស៊ែរបន្តផង​! ម្ចាស់​ស្ថានីយ៍​ប្រេង MPL នៅ​ខេត្តសៀមរាប ប្រកាស​ស្វែងរក​នារីម្នាក់​ដែល​បាន​ភ្លេច​កាបូប​ក្នុង​បន្ទប់ទឹក​មាន​លុយ​រហូតដល់​ទៅ​…

spot_img

​នៅក្នុង​សង្គម​យើង​សព្វថ្ងៃនេះ ពាក្យ​ថា​មនុស្ស​ចិត្តល្អ​កម្រ​រកបាន ឬ មនុស្ស​មិនមាន​ការ​លោភលន់​ចង់បាន​របស់ទ្រព្យ​អ្នកដទៃ​ដែល​ភ្លេច ឬ ជ្រុះ​តាមផ្លូវ គឺមាន​តិចតួច​ណាស់ ។ ជាក់ស្តែង ម្ចាស់​ស្ថានីយ​ប្រេង MPL ផ្សារ​ពួក (​ខេត្តសៀមរាប​) បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម​កោតសរសើរ​ជាខ្លាំង ខណៈពេល​នេះ​គាត់​បានប្រកាស​ស្វែងរក​ម្ចាស់​កាបូប​ម្នាក់ ដែល​បាន​ភ្លេច​កាបូបស្ពាយ​នៅក្នុង​បន្ទប់ទឹក​ស្ថានីយ​របស់គាត់ ដែលមាន​នៅក្នុង​នោះ​លុយ​ជាង ៣ លាន​រៀល និង​របស់របរ​ផ្ទាល់ខ្លួន​មួយចំនួនទៀត ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhuny Souk បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ស្ថានីយ៍​ប្រេង​MPL​យើងខ្ញុំ​ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងលិច​ផ្សារ​ពួក​បាន​រើស​កាបូបស្ពាយ​មួយ​ដែល​ភ្ញៀវ​ចូល​បន្ទប់ទឹក​ភ្លេច​ក្នុងនោះ​មាន​លុយ​ប្រហែលជា​បី​លាន​រៀល​បើ​បងប្អូន​ណា​បាន​ស្គាល់​ម្ចាស់​រូបនេះ​សូមជួយ​ប្រាប់​មក​យក​ផង​។​អរគុណ​
​ទូ​ស័ព្ទ​011823333» ។​

​ទោះយ៉ាងណា មកទល់ពេលនេះ យើង​ពុំទាន់​ដឹងថា ម្ចាស់​កាបូប​ខាងលើ​បានមក​ទទួលយក​វិញ​ឬ​នៅ​នោះទេ ៕ ដោយ​៖ លឹម ហុង​

spot_img
×