Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកពន្យារពេលកិច្ចប្រជុំកំ​ពូ​ល​​អា​​មេរិ​ក-អាស៊ាន ដោយសារជំងឺ COVID19

spot_img

ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ​ នាថ្ងៃចន្ទទី២ខែមីនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជឿថា ការប្រយុទ្ធប្រឆាំងជំងឺ COVID19 ជាមូល​ហេតុនាំ​ឱ្យអាមេរិកពន្យារពេលកិច្ចប្រជុំកំពូល​អា​មេរិ​ក-អាស៊ាន ហើយវាបង្កផលប៉ះពាល់ដោយជំងឺ COV​ID19 មានទំហំធំធេ​ង​ណាស់។

នៅថ្ងៃនេះសម្តេ​ចតេ​ជោ បានមានប្រសាសន៍ទាក់ទងនឹ​ង​ការ​ប្រជុំ​អាស៊ាន-អាមេរិក ដែលថ្មីៗនេះប្រ​ធានា​ធិប​តែអាមេ​រិក បានពន្យារពេលនៃកិច្ចប្រជុំពិសេសកំពូល​អា​ស៊ាន-អាមេរិក ហើយក្នុងនោះក៏មានការវិ​​ភាគ និងលើកឡើងនូវមតិ​ខុ​សៗគ្នា តែហេតុផលយ៉ាងណានោះ ​មា​នតែអាមេរិកខ្លួនឯងទេ​​ជាអ្ន​កដឹង។ សម្តេចតេជោប​ន្ត​ទៀតថា មានមតិខ្លះលើកឡើង​ថា អាមេរិកបានចាត់ទុករឿងជំ​ងឺ​កូវីដ១៩ គឺជារឿងសំខាន់ ក្នុងការពន្យារនៃកិច្ចប្រ​ជុំនេះ​ និងជាការប្រយុទ្ធប្រឆាំ​​ងទប់​ស្កាត់ជំងឺនេះ។

សម្តេចថា ប៉ុន្តែក៏មានការលើក​ឡើងថា អាមេរិកពន្យារការប្រជុំដោយសារ​មេ​ដឹក​នាំអា​ស៊ា​ន មួយ​ចំនួន មិនទៅចូលរួមក្នុងកិច្ចប្រជុំ​នោះ ដូចជាប្រធាធិបតីនៃប្រទេសហ្វីលី​ពី​ន​ , នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ និង​នាយក​រដ្ឋម​ន្ត្រីឥ​ណ្ឌូ​នេស៊ី​ ដែលប្រទេសទាំ​ង៣នេះ អាចតំណាងជាងពាក់​ក​ណ្តាល​នៃ​ប្រជាពលរដ្ឋអាស៊ាន​ទៅ​ហើយ​។ ហើយកន្លងមកប្រ​ធា​នាធិ​ប​តីអាមេ​រិក ក៏បានអវត្តមា​ន​ក្នុង​កិច្ច​ប្រជុំអា​ស៊ា​នចំ​នួន៣ដង​រួច​មក​ហើយ ដោយបានឲ្យតំ​ណា​ងរបស់ខ្លួនទៅ​ជំ​នួស​។

តែទោះជាយ៉ាងណាក៏​ដោយ​សម្តេ​ចតេជោ នាយក​រដ្ឋ​ម​ន្ត្រីក​ម្ពុជា គិតថាហេ​តុផល​ទី​១ ជាមូលហេតុចម្បងដែ​ល​អាមេ​រិ​កស​ម្រេច​ព​ន្យារនៃកិ​ច្ចប្រ​ជុំដ៏សំ​ខា​ន់នេះ គឺការប្រយុទ្ធប្រឆាំ​ង​ជំងឺកូរ៉ូណា មិនមែនអាមេ​រិ​កមិ​នយកចិត្តទុកដាក់ជាមួយនឹងប្រ​ទេ​សអា​ស៊ាននោះ​ទេ​៕ដោយ៖កូឡាប

spot_img
×