Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​មុខងារសាធារណៈ​ខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​ផ្សេងៗ សម្រាប់​ឆ្នាំ​២០១៨ ដល់​មន្ត្រី​

spot_img

ខេត្ត​ព្រះសីហនុ​៖ តំណាង​មន្ទីរ អង្គភាព នៅតាម​មូលដ្ឋាន​ក្រុង​-​ស្រុក​នានា នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចួលរួម កម្មវិធី​ផ្សព្វផ្សាយ​ពង្រីក​ការអនុវត្ត​បទដ្ឋាន​ផ្សេងៗ សម្រាប់​ឆ្នាំ​២០១៨ រយៈពេល ១​ថ្ងៃ នៅ​មន្ទីរ​មុខងារសាធារណៈ ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែ​មករា ឆ្នាំ​២០១៨​។​

កម្មវិធី​នេះ មាន​គោលបំណង រ​ពង្រឹង​នីតិវិធី នៃ​ការអនុវត្ត​លិខិត​បទដ្ឋាន​ផ្សេងៗ សម្រាប់​ឆ្នាំ​២០១៨ ជូន​ដល់​មន្ត្រីរាជការ​នៅតាម​ស្ថាប័ន​រដ្ឋ​មួយចំនួន ក្រោយ​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។

​នា​ឱកាស​នោះ អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុន វណ្ណៈ មានប្រសាសន៍​សាទរ ចំពោះ ក្រសួង​មុខងារសាធារណៈ ដែល​បាន​សហការ​ជាមួយ​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត​ព្រះសីហនុ ដែល​បាន​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​ផ្សេងៗ​សម្រាប់ ឆ្នាំ​២០១៨ ជូន​ដល់​មន្ត្រីរាជការ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា អោយមាន​ការយល់ដឹង និង​ផ្តល់​ឯកសារ​ច្បាប់ លិខិតបទដ្ឋាន សម្រាប់​ប្រតិបត្តិការ ជូន​ដល់​មន្ទីរ​អង្គភាព​នានា ក្នុង​ខេត្ត​ព្រះសីហនុ សម្រាប់​អនុវត្ត​ការងារ​អោយ​បានរ​លូន នា​បណ្តា​ឆ្នាំ​ខាង​មុខៗ​ទៀត​។

​លោក​អភិបាលរង ខេត្ត​ព្រះសីហនុ ចាត់ទុក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​នេះ ថា​បង្ហាញ​អំពី​ភាពចាំបាច់​នៃ​ការផ្សព្វផ្សាយ​ពង្រឹង​នីតិ នៃ​ការអនុវត្ត​លិខិត​បទដ្ឋាន​ផ្សេងៗ ក្នុង​ការអនុវត្ត​ច្បាប់​ជូន​ដល់​មន្ត្រី​នៅ​រាម​ការិយាល័យ​ត្រួតពិនិត្យ​រដ្ឋបាល និង​បៀវត្ស​មន្ត្រីរដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​យល់ដឹង​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​ផ្សេងៗ ក្នុង​ការអនុវត្ត​នីតិ​វិធី នៃ​ច្បាប់​។​

​តាមរយៈ​នៃ​ការផ្សព្វផ្សាយ​លើ​ក​នេះ លោក ផៃ ប៊ុន​វណ្ណៈ បញ្ជាក់ថា មន្ត្រី​ជំនាញ​បានទទួល នូវ​ឯកសារ​ច្បាប់​ចំនួន ៥ រួមមាន​៖ ទី​១ អនុក្រឹត្យ​លេខ​១៩៥ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២០ ខែវិច្ឆុកា ឆ្នាំ​២០១៧ ស្ដី​ពី​ការកែ​ប្រៃ​តម្លៃ​ឯ​កតា នៃ​ស​ន្ទ​ស្សន៍ បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​២ អនុក្រឹត្យ​លេខ​១៩៤ អនក្របក​ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០១៧ ស្តី​ពី​ការកែប្រែ និង​តម្លើង​ប្រាក់ឧបត្ថម្ភ ជូន​មន្ត្រីរាជការ​មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់​កិច្ចសន្យា​ជា​ស្ត្រី ដែល​សម្រាលកូន និង​ប្រាក់​ឧបត្ថម្ភ​បុណ្យសព ជូន​គ្រួសារ​សព​មន្ត្រីរាជការ មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់​កិច្វសន្យា ដែល​ទទួលមរណៈភាព​។ ទី​៣ អនុក្រឹត្យ​លេខ​០២ អនក្រ​.​បក​ចុះ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ ស្ដី​ពី​ការដំឡើង​ប្រាក់កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់​កិច្ចសន្យា​។ ទ​៤ អនុក្រឹត្យ​លេខ​២៦ អនក្រ​.​បក​ចុះ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​មន្ត្រី​ជាប់​កិច្ចសន្យា និង ទី​៥ អនុក្រឹត្យ​លេខ​៥៦ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ស្តីពី​ការគ្រប់គ្រង​វត្តមាន​មន្ត្រី​រាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា​។ ក្នុងនោះ​ទម្រង់​ឯកសារ​រួម​មាន ៖ ឯកសារ​ស្នើសុំ​ប្រែប្រួល​ស្ថានភាព​មន្ត្រីរាជការ​ស៊ីវិល ប្រចាំខែ​នីមួយៗ ឯកសារ​ស្នើសុំ​ចំណាយ ថវិកា​តាម​តារាង​ព័ត៌មានវិទ្យា​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ឯកសារ​បង់​ចំណាយ​ចូល​ជា​ថវិការដ្ឋ​វិញ និង​ផ្សព្វផ្សាយ វិញ្ញា​បន​ប័ត្រ ផ្ដាច់​ប្រាក់​មន្ត្រីរាជការ​ស៊ីវិល ទម្រង់​ឯកសារ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា ទម្រង់​ឯកសារ​ស្នើសុំ​ប្រាក់​កម្រៃ​ប្រចាំខែ ជូន​មន្ត្រី​ជាប់​កិច្ចសន្យា ទម្រង់​ឯកសារ​ស្នើសុំ​ផ្លាស់ប្ដូរ​មន្ត្រី​ជាប់​កិច្ចសន្យា​៕ ដែន សីមា​

spot_img
×