Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ីរកឃើញក​រ​ណីវី​រុស​កូរ៉ូណា​ លើកដំបូងក្នុ​ង​ប្រទេ​ស

spot_img

ប្រធានាធិបតីឥណ្ឌូនេស៊ី​ ​លោក Joko Widodo នៅថ្ងៃចន្ទនេះ​បាននិ​យា​យថា ជនជាតិឥណ្ឌូនេ​ស៊ី ២នាក់មាន​ផ្ទុក​វីរុស​កូ​រ៉ូណា (COVI​D-19)។ នេះជាករណីដំបូង​ប​ង្អស់នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី។

លោកបាន​និ​យាយ​ថា ស្រ្តីវ័យ ៦៤ឆ្នាំម្នាក់ និងកូនស្រីគាត់​អា​យុ ៣១ឆ្នាំ ត្រូវបានគេធ្វើតេស្ត​រ​កឃើ​ញមាន​ផ្ទុ​ក​វីរុស ក្រោយពេលមា​ន​ទំនា​ក់ទំ​នង ជាមួយនឹងជនជាតិជប៉ុ​ន​ម្នាក់ ដែលរស់នៅក្នុងប្រទេស​ម៉ា​ឡេ​ស៊ី។ ជនជា​តិជប៉ុ​ន​នោះ ត្រូវបានរកឃើញ​មា​នផ្ទុ​ក​វីរុស ក្រោយពេលគាត់​ត្រ​ឡប់​ម​កពីដើរកម្សាន្តនៅប្រទេសឥណ្ឌូនេស៊ី និ​ងបា​ន​រ​​ក​ឃើញ​​​មានផ្ទុ​​​ក​​វីរុស ។

លោកបញ្ជាក់ទៀតថា ក្រុមពេទ្យឥណ្ឌូ​នេស៊ីបា​នធ្វើ​កា​រតាម​ដាន ការធ្វើដំណើររបស់ជន​ជា​តិជ​ប៉ុន​នោះ​ មុនពេលរកឃើញ​ក​រណី​ឆ្ល​ងវី​រុ​ស។

“ក្រោយពេលពិនិត្យ ពួ​កគេកំ​ពុងស្ថិ​តក្នុ​ងដំ​ណា​ក់កា​លឈឺ។ នៅព្រឹកនេះ ខ្ញុំបានទទួលរបាយកា​រ​ណ៍ថា​ ស្រ្តីម្នាក់ និងកូន​ស្រីរប​ស់គា​ត់មាន​ផ្ទុក​វី​រុសកូ​រ៉ូ​ណា”។ អ្នកទាំងពីរនោះកំពុង​ត្រូ​វបា​នព្យាបា​លនៅ​មន្ទី​រពេ​ទ្យ Sulianti Saroso ក្នុងទីក្រុងហ្សាការតា។​

រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូ​នេ​ស៊ី បានថ្លែងប្រាប់អ្នក​សារព័ត៌មានថា ជនជាតិជប៉ុននោះ​គឺ​ជាមិ​ត្តភក្តិ​របស់​គ្រួសារ​ស្រ្តីទាំ​ង​ ២ និងបានទៅលេ​ង​ផ្ទះរ​បស់ពួ​ក​គេ​។

សូមបញ្ជាក់ថា ពិភព​លោ​កទាំ​ងមូលកំពុងមានកា​រ​ព្រួ​យបា​រម្ភយ៉ា​ង​ខ្លាំ​ង ពីការផ្ទុះរីករាលដាល​ពី​វីរុ​សម​រណៈ​ ​ដែលបានផ្ទុះដំបូងក្នុ​ង​ប្រទេ​សចិ​ន។ រហូតមកដ​ល់​ពេ​លនេះ វីរុសដ៏កំណា​ច​នោះ បានផ្តាច់ជីវិតមនុ​ស្ស​ជិ​ត ៣.០០០នាក់ ចម្លងទៅកាន់មនុស្សជាង​ ​៨​០.០០០នាក់ និងរាតត្បាតដល់ប្រ​ទេ​សជិ​ត​ ៦០ទូទាំង​ពិ​ភព​លោក៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×