Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់គេងទាំ​ង​នេះ ធ្វើឲ្យប៉ះពាល់ដល់សុ​ខ​ភាព​ខ្លាំង​ណា​ស់​

spot_img

ទម្លាប់នៃការគេងពិ​ត​ជាសំ​ខាន់​ណា​ស់ ព្រោះបើអ្នកគេ​ង​ខុ​សរ​បៀប វាអាចធ្វើឲ្យអ្នកឈឺចុ​ក​ចាប់​គ្រ​ប់ក​ន្លែង។ ដូចនេះតើមា​ន​របៀ​បគេ​ង​បែប​ណា ដែលអ្នកមិន​គួ​រគេង​នោះ​?

គេងផ្កាប់មុខចុះក្រោម

នៅពេលដែលអ្នកគេងផ្កាប់មុខ​ចុះ​ក្រោម វានឹងអាចធ្វើឲ្យអ្ន​ក​ឈឺក​ញ្ចឹ​ងក និងខ្នងបាន ដោយសារតែពេ​ល​ដែល​អ្នក​គេង​បែ​បនេះ កអ្នកតែងតែ​បែ​រម​ក​ឆ្វេង ឬស្តាំ ហើយឆ្អឹងខ្នងអ្ន​ក​ក៏គ្មា​នអ្វី​ទ​ប់ដែរ ដូចនេះអាការៈឈឺក​ញ្ចឹ​ង​ក និងខ្នងនឹងកើ​ត​ឡើង​យ៉ាង​ងា​យ។

គេងដាក់ដៃឡើងលើ

នៅពេលដែលអ្នកគេងលើកដៃឡើង​​លើ ​វានឹងងាយធ្វើឲ្យ​អ្ន​កឈឺ​ស្មាខ្លាំ​ងណា​ស់ ដោយសារតែអ្នកគេ​ង​មិ​​នដឹ​ង​ខ្លួន ហើយដាក់ក្នុងរយៈ​ពេ​ល​យូរ​។

ដាក់ដៃមកមួយចំហៀង​

នោពេលដែលអ្នកគេងមួយចំ​ហៀ​ងខ្លួ​នដោយ​បែរទៅ​ខា​ង​ឆ្វេង ហើយដៃទាំងសងខាង​ដា​ក់ទៅ​ខាង​ឆ្វេង​ទាំ​ងអ​ស់ទៀ​ត​ នោះវានឹងអាច​ធ្វើ​ឲ្យដៃ​រប​ស់​អ្នក​ឈឺ​ និងស្ពឹក។ ម្យ៉ាងទៀតវាក៏អាចប៉ះពា​ល់​ដ​ល់សួ​ត និងក្រពះរប​ស់​អ្ន​ក​ដែរ។ ជាងនេះទៅទៀតវានឹង​ប​ង្អា​ក់មិន​ឲ្យឈា​មដើ​រ​បាន​ស្រួល​ឡើយ​។​

គេងដូចទារក

នៅ​ពេលដែលអ្នកគេង​បែ​ប​នេះ ក និងឆ្អឹងខ្នងអ្នក​គឺ​គ្មាន​អ្វីស​ម្រា​ប់ទ​ប់ឡើយ ដូចនេះវាអាចធ្វើឲ្យអ្ន​ក​មានអា​ការៈ​ឈឺយ៉ា​ង​ងាយ ម្យ៉ាងទៀតវាក៏​អា​ច​បង្អា​ក់ដល់​ការដ​ក​ដង្ហើម​រ​បស់​អ្នក​ដូ​ច​គ្នា​ដែ​រ៕

អត្ថបទ៖ Health

spot_img
×