Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រី្តយោធាម្នា​ក់ ខឹងម្តាយទៅហៅដ​ល់​បន្ទ​ប់ខា​រ៉ា​អូខេ ទាញកំ​ភ្លើ​ងបា​ញ់​ខ្លួន​ឯង​ស្លា​ប់​

spot_img

ខេត្ដព្រះវិហារ ៖ មន្រី្តយោធាម្នាក់ប្រើប្រាស់អាវុធអាកាបានធ្វើឃាតដោយខ្លួនឯង ដោយបាញ់ចំពីក្រោមចង្កាធ្លាយមកក្បាលខាងលើ ។ ហេតុការណ៍ខាងលើកើត ឡើងនៅថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង២២ និង ៣០នាទី នៅចំណុចភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ករណីកើតឡើង ក្នុងពេល មន្រី្តយោធាម្នាក់នេះ កំពុងឱបស្រីក្នុងខារ៉ា​អូខេ​ ហើយម្ដាយ​ចូលទៅ​ហៅ​ឲ្យមកផ្ទះ​ ស្រាប់តែខឹ​ង ​ព្រោះខ្មាសស្រីស្នេ​ហ៍​ ចេញមកក្រៅបន្ទប់ខារ៉ាអូខេទាញ​កំ​ភ្លើងបា​ញ់ខ្លួនឯងស្លាប់ភ្លាមៗ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សុខ ​ផាត់យុទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំមុខរបរ កងទ័ពស៊ើបកា​​រណ៍កងពលតូ​ច​លេខ៩ រស់នៅភូមិឃុំ​កើ​តហេ​តុខាងលើ ។

សមត្ថកិច្ចបានប​ញ្ជាក់​ថា មូលហេតុដែលធ្វើ​ឲ្យ​មន្រី្តយោធារូបនោះ ឈានដល់ការទាញកាំភ្លើងបាញ់​សម្លាប់​ខ្លួ​នឯ​ង​នោះ គឺមកពីខឹង​ម្ដាយ តាម​ហៅ​​ខ្លួនពីក​ន្លែង​ខារ៉ា​អូខេ មកផ្ទះវិញ ហើយកើតខ្មាសនារីខា​រ៉ា​អូខេ​​ ចេញមកក្រៅ​ ទាញកំភ្លើងបាញ់​ខ្លួនឯងស្លាប់​ ៕ដោយ បញ្ញាស័ក្តិ

spot_img
×