Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្ងន់​ក​! ធ្វើជា​គ្រូបង្រៀន តែ​អ​សិ​ល​ធម៌ ហ៊ាន​បើកហាង​ខារ៉ាអូខេ បង្កប់​សេវា​ផ្លូវភេទ ត្រូវបាន​រកឃើញ​សុទ្ធតែ​ពុំទាន់​គ្រប់​អាយុ​

spot_img

​គ្រូបង្រៀន​ម្នាក់​អាយុ ៥១ ឆ្នាំ នៅឯ​ខេត្ត​សុ​រិ​ន្ទ ភាគខាងត្បូង​ប្រទេស​ថៃ (​ជិត​ព្រំដែន​កម្ពុជា​​) ស្ថិតក្នុង​ចំណោម​ម្ចាស់​ហាង​ខារ៉ាអូខេ​ចំនួន ៣ ដែល​ត្រូវបាន​ចាប់​ខ្លួន​ពីបទ​​លក់​សេវាកម្ម​ផ្លូវភេទ ទៅលើ​ក្មេងស្រី​ថៃ​មិនទាន់​គ្រប់​អាយុ ។ នាងៗ ១៩ នាក់ ដែល​ត្រូវបាន​គេ​គិតថា​ជា​អ្នករកស៊ី​ផ្លូវភេទ ​ត្រូវបាន​គេ​នាំទៅ​មន្ទីរឃុំឃាំង បន្ទាប់ពី​ការ​វាយឆ្មក់​នៅ​ហាង​ខារ៉ាអូខេ​ទាំងនោះ​។​

​អាជីវកម្ម​ត្រូវបាន​បិទ ហើយ​ម្ចាស់​ហាង​ទាំងនោះ ក៏​កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​ជាច្រើន រួមមាន​ការជួញដូរ​មនុស្ស និង​ការរំលោភបំពាន​លើ​អនីតិជន​។ អាជ្ញាធរខេត្ត​បាន​ព្រមាន​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ នឹងត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង បន្ទាប់ពី​ករណីនេះ​លេចឡើង​ថា ម្ចាស់​ម្នាក់​ក្នុងចំណោម​នោះ គឺជា​គ្រូបង្រៀន​សាលា​សាធារណៈ​។​

​លោក Narong Thipsiri ប្រធានការិយាល័យ​អនុវត្ត​ច្បាប់​សម្រាប់​មន្ទីរ​រដ្ឋបាល​ខេត្ត​សុរិន្ទ បាន​ទទួលស្គាល់ថា ការជួញដូរ​មនុស្ស​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅក្នុង​ខេត្ត​។ លោក​បាន​និយាយថា នោះ​គឺជា​ការរំលោភ​លើ​ច្បាប់​របស់​ប្រទេស​ថៃ និង​ក៏​រំលោភសិទ្ធិ​មនុស្ស​ដែល​ត្រូវបាន​កេងប្រវ័ញ្ច និង​អសីលធម៌​ផងដែរ​៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ​ហុង (​ប្រភព​៖ The Thai Examiner.com)

spot_img
×