Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប់លៀងផ្អើលភូមិ! រកឃើញ​សេដ្ឋី ៥ រូប​ទៀតហើយ ក្រោយ​ឈ្នះ​ឆ្នោតជាតិ​ថៃ ដែលមាន​ទឹកប្រាក់​ធំ​បំផុត ជិត​១​លាន​ដុល្លារ

spot_img

​សេដ្ឋី​ឆ្នោត​រង្វាន់​ធំ ៥ រូប​ថ្មី​ទៀតហើយ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ថៃ បាន​ថ្លែងអំណរគុណ​ចំពោះ​កាចាប់​ឆ្នោត​រង្វាន់​ធំ​របស់​រដ្ឋាភិបាល​ថៃ កាលពី​ទី​០១ ខែមីនា ឆ្នាំ​២០២០ ។ លេខ​រង្វាន់​ធំ​គឺ 875938 ដែលមាន​ទឹកប្រាក់​ចំនួន ៦ លាន​បាត ក្នុង​១​សន្លឹក ។​

​អ្នកឈ្នះ​ទី​១ និង​ធំ​បំផុត គឺ​អ្នក​មីង​ម្នាក់​នៅក្នុង​ខេត្ត Lampang ។ Nittiya អាយុ ៥៥ ឆ្នាំ បាន​ប្រញាប់​រាយការណ៍​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស Hangchat អំពី​រង្វាន់​ឆ្នោត ២៤ លាន​បាត (​ជាង ៧ សែន​ដុល្លារ​) ។ អ្នកស្រី Nittiya បញ្ចេញ​ឲ្យ​ដឹងថា អ្នក​ឆ្នោត​ម្នាក់​មកកាន់​ភូមិ​របស់គាត់ ហើយ​គាត់​ជ្រើសរើស​មួយឈុត ៥ សន្លឹក ដោយ​ចៃដន្យ និង​អ្នកជិតខាង​ម្នាក់​បានមក​ទិញ​តែ​១​សន្លឹក​ប៉ុណ្ណោះ ដូច្នេះ គាត់​បាន​ចែករំលែក និង​ទុក ៤ សន្លឹក ។ នៅពេល​អ្នកឈ្នះ​រង្វាន់​ធំ​បានដឹង​ពីអ្វី​ដែល​បានកើត​ឡើង គាត់​បាន​គ្រួសារ​ក្រុមគ្រួសារ ហើយ​បើកឡាន​ទៅ​ប៉ុស្តិ៍ប៉ូលីស​ភ្លាមៗ ដើម្បី​ជា​វិធាន​សន្តិសុខ​។ ពេលនេះ អ្នកឈ្នះ​រង្វាន់ ៦ លាន កំពុង​ជប់លៀង​ពេញ​មួយ​ភូមិ ។​

​អ្នកឈ្នះ​បន្ទាប់ បាន​ទៅលើ​អ្នក​ស្ម័គ្រ​ក្រុម​សង្គ្រោះ​ម្នាក់ ទទួលបាន​ប្រាក់​ចំនួន ១២ លាន​បាត នោះ​គឺ Pinpetch Prasongpol អាយុ ២៤ រស់នៅ​ខេត្ត Sa Kaeo ជាប់​ព្រំដែន​កម្ពុជា ។ នាង​បាន​ឲ្យ​ដឹងថា នាង​ទើបតែ​បាន​ទៅ​បន់ស្រន់​នៅ​កន្លែង​ព្រះបាទ​ជាន់​ទុក នៅ Khao Khitchakut ក្នុង​ខេត្ត Chanburi ជាមួយ​សមាជិក​ក្រុម​សង្គ្រោះ​មួយចំនួន ។ ភ្លាមៗ​បន្ទាប់​វិលត្រឡប់​មកវិញ នាង​ក៏បាន​ក្លាយជា​សេដ្ឋី​ឈ្នះឆ្នោត ២ សន្លឹក ។​

​អ្នកឈ្នះ​ទី​៣​គឺ​បាន​ទៅលើ​ឈ្មោះ Pranisara Baipimai អាយុ ៣៦ ឆ្នាំ មកពី​ស្រុក Sri Racha ខេត្ត Chonburi ។ គាត់​ឈ្នះ ២ សន្លឹក ជាមួយ​ទឹកប្រាក់ ១២ លាន​បាត ។ Pranisara បាន​បញ្ជាក់ថា នាង​តែងតែ​ទិញ​សំបុត្រ​ដែលមាន​លេខ​ចុង 83 តែ​ពេលនេះ​នាង​រក​មិនបាន ហើយ​ទិញ 38 ជំនួស​វិញ​។ ឆ្នោត​នេះ​នាង​បាន​ទិញ​ពី​ឈ្មោះ Rungnapaporn អាយុ ៣៨ ឆ្នាំ ។

​អ្នកឈ្នះ​ទី ៤ គឺ Suparat អាយុ ៥២ ឆ្នាំ មកពី​ខេត្ត​ឈៀង​ម៉ៃ ដោយ​ឈ្នះ​ទឹកប្រាក់​ចំនួន ៦ លាន​បាត​។ Suparat បាន​ប្រាប់ថា នាង​នឹង​យក​ទាំងនេះ​ទៅ​សងបំណុល​គេ និង​នៅសល់​ប៉ុន្មាន​ទុក​ធ្វើ​ដើមទុន​រកស៊ី ។ អ្នកឈ្នះ​លេខ ៥ និង​ចុងក្រោយ គឺ​បាន​ទៅលើ​នារី​វ័យក្មេង​ម្នាក់ មកពី​ខេត្ត Sakon Nakhon ដែល​ឈ្នះ​ទឹកប្រាក់​ចំនួន ៦ លាន​បាត​។ នាង​បាន​បង្ហាញថា ដំបូង​នាង​បាន​ទិញ​សំបុត្រ​ឆ្នោត​ជា​កាដូ​ដល់​ចៅ​របស់​នាង​ប៉ុណ្ណោះ ប៉ុន្តែ ពេលនេះ​បាន​ប្រែជា​ទទួលបាន​លាភ​សំណាង​ដ៏​មិន​នឹកស្មាន ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ Khaosod, Sanook)​

spot_img
×