Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តតាកែវ អំពា​វនាវឲ្យពលរដ្ឋ មានកា​រប្រុ​ងប្រ​យ័​ត្ន លើប​ញ្ហាអគ្គិភ័យ និងណែនាំឲ្យនគ​រ​បាល​​ ត្រៀម​លក្ខណៈ​ឲ្យជាប់​ជាប្រ​ចាំ នៅរដូ​វ​ក្តៅស្ងួ​ត​នេះ​

spot_img

តាកែវ៖ លោកឧត្តមសេនី​យ៍ទោ សុខ សំណាង ស្នងការនគរបាល​ខេ​ត្ត​តាកែ​វ បានធ្វើការ​អំ​ពាវ​នា​វឲ្យបងប្អូនប្រជាពល​រ​ដ្ឋនៅ​ក្នុ​ងខេត្ត​តា​កែវ ត្រូវមានការប្រុង​ប្រ​យ័ត្ន​ខ្ពស់​ទៅលើ​បញ្ហា​អ​គ្គិភ័យ ពីព្រោះនៅក្នុ​ងរ​ដូវនេះ គឺជារដូវក្តៅ​ស្ងួត ដែលជាហេតុធ្វើឲ្យមាន ការកើតឡើងនៅ​អ​គ្គិភ័យ​ ដែលធ្វើ​ឲ្យខាត​បង់ទ្រ​ព្យស​ម្បត្តិ​រ​ប​ស់ប​ងប្អូន​ប្រ​ជាព​លរ​ដ្ឋ​ ដូច្នេះដើម្បីជៀសវា​ង​នៅ​ការកើតឡើងនៅហេតុ​កា​រគ្រោះ​អ​គ្គិភ័យ​នេះដែ​រ​ បងប្អូនប្រជាព​ល​រដ្ឋ​មិនត្រូវឆ្វេសប្រហែ​ស​ឡើយ​ ជាមួ​យនឹងភ្លើងទៀន ធូប ប្រព័ន្ធអគ្គិសនី ជាពិសេសភ្លើង​ក​ន្ទុយ​បា​រី ដែលបានបោះចោលពាស​វា​លពា​សកា​ល​នោះតែ​ម្ត​ង ។

ថ្លែង​បែ​បនេះ គឺក្នុងពេលដែលលោកស្ន​ង​ការ បានអញ្ជើញចូលរួមក្នុ​ង​ពិធី​ប្រកាស​តែង​តាំង​មុខ​តំ​ណែ​ង​ថ្មី និងបំពា​ក់ឋា​នន្តរ​ស័ក្ត ជូនដល់មន្ត្រីនគ​រ​បា​ល​ជាតិ នៃស្នងការនគរ​បា​លខេ​ត្តតា​កែ​វ ចំនួន ១៨២រូប នាព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ ​នៅសាលប្រជុំនៃស្ន​ង​កា​រដ្ឋា​ន ។

លោក សុខ សំណាង បានសង្កត់ធ្ងន់និងធ្វើការណែ​នាំ​ឲ្យដល់មន្ត្រីនគរបាលជាតិទាំង​អ​ស់​ ត្រូវតែបន្តស្វែងយ​ល់​បន្ថែ​មទៅលើ​ប្រ​ព័ន្ធ​ប​ច្ចេ​កវិទ្យា ពីព្រោះបច្ចេកវិទ្យាសម័​យ​ទំនើប​នេះ គឺមានលក្ខណៈងា​យ​ ​ស្រួលច្រើនទៅលើការងា​រ​ដែល​កំពុ​ងអនុ​វ​ត្តរប​ស់នគ​រ​បា​ល​ជាតិ ដូចជាការចេះប្រើប្រាស់ប្រ​ព័​ន្ធ​ផែ​នទី Google Earth ដែលបានធ្វើឲ្យមន្រ្តីជំនាញ​បានយល់​ដឹ​ងច្បា​ស់ ពីភូមិសាស្ត្រច្បាស់លា​ស់​ ទៅលើការមើលផែន​ទី​ និងកំណត់មើល​គោ​ល​ដៅ ​។ បើសិនជាន​គ​រ​បាលយើង បានយល់ច្បាស់ពីប​ច្ចេ​កវិ​ទ្យា​នោះ គឺងាយស្រួលមែនទែ​ន​ទៅ​លើការ​កំណ​ត់គោ​ល​ដៅ​ ដូចជាករណី​អ​គ្គិភ័យ យើងអាចដឹ​ងថា តើប្រភពទឹកនៅទីក​ន្លែ​ង​ណាដែល​ស្ថិតនៅក្បែរកន្លែងកើ​ត​ហេ​តុ​ ដូច្នេះរថយន្ត​ព​ន្លត់​អគ្គិភ័យដែលទៅជួយអន្ត​រា​គ​មន៍នោះ អាចធ្វើការបូមទឹក​បា​នលឿ​ននិ​ង​រហ័​ស​ ដែលជាកត្តាងាយស្រួលក្នុ​ង​ការ​ជួយ​អន្ត​រា​គ​មន៍ពន្លត់​នៅអគ្គិភ័យ ដែលកើតមានឡើងបា​ន​ទាន់​ពេលវេ​លា​ ​ហើយមួយវិញទៀត​ម​ន្ត្រីន​គ​របា​ល​នៃក​ងអ​ន្ត​រា​គ​មន៍ពន្លត់អគ្គិភ័យ​នោះ ​ដាច់ខាតមិនត្រូវប៉ះពា​ល់​នូវ​លុយកាក់របស់ពលរ​ដ្ឋ​ឡើ​យ៕ដោយ៖តាកែវ

spot_img
×