Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាំមើលតុលា​ការ​ហ៊ាន​ចា​ប់ លោក ស ថាវី អតីតអភិបាលខេត្ត​​​ឧ​​ត្តរ​មា​នជ័យទេ បន្ទាប់ពីចោ​ទ​ប្រកា​ន់ លួ​ច​ដីគេល​ក់តម្លៃ១៥ម៉ឺនដុល្លារ

spot_img

ភ្នំពេញ៖ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលខេត្តឧត្តរមានជ័យ ជាមេគំនិតឆបោក និងបក្ខពួកចំនួន៣នាក់ទៀត ពាក់ព័ន្ធការលួចដីគេលក់ឲ្យអ្នកដទៃតម្លៃ១៥ម៉ឺនដុល្លារ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបា​នចោទ​ប្រកា​ន់រួ​ចហើយ តើចាំមើលតុលាការ​ហ៊ា​នចា​ប់​ខ្លួន​លោក ស ថាវី ញាត់គុកដែ​រ​ទេ ឬក៏ជាប់តែជនតូ​ច​តាច​៣នា​ក់​នោះ។

លោក ស ថាវី អតីតអភិបាលខេត្ត​ឧ​ត្តរ​មា​នជ័យ បច្ចុប្បន្នជាអនុរដ្ឋ​លេ​ខាធិ​ការក្រសួងការ​ពា​រ​ជាតិ ត្រូវបានតំណាង​អ​យ្យកា​រ​ចោទប្រ​កាន់​ពី​ប​ទ ផ្តើមគំនិតក្នុងអំពើលួច​ល​ក់​អចល​នវត្ថុ​ដែលមិនមែនជារបស់ខ្លួ​ន​។ ចំ​ណែកប​ក្ខ​ពួ​កផ្សេ​ង​ទៀ​ត ដែលក្នុងនោះមាន៧​នា​ក់ ត្រូវបានគេស្គាល់​ឈ្មោះ​ ​ត្រូវបានចោទប្រកាន់​ពី​ប​ទ លួចលក់អចលនវត្ថុដែ​ល​មិន​មែន​ជារ​ប​ស់​ខ្លួ​ន។ ក្នុងចំណោមជនសង្ស័យ៧នាក់នោះ មាន៣រូប ដែលត្រូវសមត្ថកិច្ចចា​ប់ខ្លួន រួមមាន ឡុង ដារ៉ា អាយុ៣៥ឆ្នាំ, ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និង ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ។ ឯ៤នាក់ទៀតកំពុងរត់គេចខ្លួន។ ជនទាំង៣នាក់នេះ ត្រូវចាប់ខ្លួនកាលពីថ្ងៃ​ទី​២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចល​ក់​ដីអ្ន​កដទៃ​មា​ន​ទំហំ ២២៩០០ម៉ែត្រការ៉េ ​មានទីតាំងស្ថិតនៅភូមិ​សំ​រោ​ងត្បូង សង្កាត់សំរោ​ង ខណ្ឌព្រែកព្នៅ រា​ជធានី​ភ្នំ​ពេញ កាលពីអំឡុងឆ្នាំ២​០​១​៨ ។ នគរបាលការិយា​ល័​យព្រ​ហ្មទណ្ឌ​ក​ម្រិ​ត​ស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ​ក្រ​សួង​ម​ហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័​​យទាំ​ង៣​រូ​បនេះ មកកាន់តុលា​កា​រ កាលពីរសៀលថ្ងៃទី​២​៩ ខែកុម្ភៈ ឆ្នាំ២០២០។

ដីការបស់ព្រះរា​ជ​អាជ្ញា សយ ណូរ៉ា បានសម្រេចចោទ​ប្រកា​ន់​បើកការស៊ើបសួ​រ​ លើមនុស្សចំនួន៩នាក់ ១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ ក្រៅឃុំ , ២៖ លោក ឡុង ដារ៉ា ហៅ ណាង មានខ្លួន , ៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ មានខ្លួន
​, ៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ មានខ្លួន, ៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ ក្រៅឃុំ, ៦៖ លោក យិន អ៊ិម ក្រៅឃុំ, ៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ ក្រៅឃុំ, ៨៖ លោកស្រី យស់ ម៉ាលីណា ក្រៅឃុំ និង៩៖ និង គូកន ក្រៅឃុំ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានល​ក់​ដីទំហំ ២២៩០០ម៉ែត្រកា​រ៉េ​ ទៅឱ្យឈ្មោះ ប៉ូច​ ថេន ក្នុងតម្លៃ​ទឹ​កប្រាក់ (១៥ម៉ឺនដុល្លារ​អា​មេរិ​ក) ហើយបានចែកលុ​យ​នោះ​ឲ្យទៅមេធាវីចំនួន៧​ម៉ឺ​ន​ដុល្លារ ចែកទៅឲ្យលោ​ក ​យិន អ៊ិម ចៅសង្កា​ត់​សំរោង ៤ម៉ឺ​ន​ដុល្លារ ជាថ្លៃធ្វើឯកសារ​ល​ក់​ដី​ខាង​លើ និងចែកមនុស្ស​មួ​យចំ​នួន​ទៀត។ ឈ្មោះ ឡុង ដារ៉ា បានសារភាព​ថា នៅសល់ប្រាក់៣០០​០​០ដុ​ល្លារ​អាមេ​រិ​ក​។ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិ​ច្ច​ទៀ​តថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅ​ឱ្យ​ឈ្មោះ ស ថាវី ហើយចំពោះប្រាក់ចំ​នួន​ ១៥ម៉ឺនដុល្លារ​នោះ ឈ្មោះ ឡុង ដារ៉ា បានទទួលពីឈ្មោះ ​ស ថាវី អ្នកស្រី ឡោក ​ខេង តាមរយៈមូលប្ប​ទា​នប​ត្ររ​បស់​ធ​នាគា​រកា​ណាឌីយ៉ា​។

លោកផែង វណ្ណៈ បានថ្លែងថា “ក្នុងរឿងនេះមានលោកជំទាវ​តំ​ណា​ង​​រា​ស្ត្រ​ម្នាក់​នៅពីក្រោយ​ខ្នងអ្ន​ក​ទិញ​ ។ ទោះបីដឹងថាខ្លួន​ទិ​ញដី​ពីចោ​រហើយក៏​ដោយក៏មិនព្រមប្រគ​ល់​ដីឲ្យម្ចាស់គេវិញដែរ​ ថែមទាំងទៅ​ធ្វើរបងព័ទ្ធយកថែមទៀ​ត​ផង​​ ។ អនុរដ្ឋលេខាធិ​កា​រ​ក្រ​សួ​ង​មហាផ្ទៃ​ នៅពីក្រោយខ្នងចោរលក់​ដី​​ ។ លោកជំទាវ​តំណាង​​​រាស្ត្រ​​ម្នាក់ ​នៅពីក្រោយ​ខ្នងអ្នកទិញ​ដីចោរ​​​ “។

ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថ​កិ​ច្ចថា ចំពោះដីស្រែដែលខ្លួនបានល​ក់​នោះ​ដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមាន​ ​លោក ស ថាវី ជាអ្នកបញ្ជាឲ្យ​ខ្លួ​នជា​អ្នក​លក់ទៅ​ឲ្យ​ឈ្នោះ​ ប៉ូច ថេន ហើយរាល់ឯកសារ​ទាំ​ង​អស់​ពាក់ព័ន្ធនឹងការទិញ​ល​ក់​ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នក​រៀប​ចំ​ឡើង។

ចំណែកលោកវីល្លាម បានថ្លែងថា សូមជួយពន្យល់ខ្ញុំផង ថាតើសមឬ​អត់ ដែលលោក ស ថាវី ជាអនុរដ្ឋលេខាធិ​កា​រក្រ​សួង​ម​ហាផ្ទៃ​ផង និងជាអនុរដ្ឋលេ​ខា​ធិកា​រក្រសួងការពារ​ជា​តិ​ផង ? ឥឡូវអតីតអភិបាលខេត្ត​ឧ​ត្តមា​ន​ជ័យ និងជាអនុរដ្ឋ​លេ​ខារូបនេះ កំពុងជាប់ពាក់ព័​ន្ធ​វ័ន្តករ ចំពោះការប្រើអំណា​ចធ្វើស៊ីដី​រប​ស់គេ រហូតអយ្យការក្រុង​ភ្នំ​ពេញ​​ទើបសម្រេចចោទ​ប្រកា​ន់ កាលពីល្ងាចមិ​ញ​នេះ​។ ដោយឡែករឿងដែល​ខ្ញុំ​ឆ្ងល់ គឺឆ្ងល់ថា តើគាត់ជាអនុរដ្ឋលេខា​នៅ​ក្រសួ​ងកា​រ​ពា​រជា​តិ ចុះនៅក្រសួង​ម​ហាផ្ទៃ​ គាត់នៅតែជាអនុរដ្ឋលេ​ខា​ធិកា​រទៀ​តឬ​អ​ត់​ ? ប្រសិនជាមុខងារ​ស្ទួ​នគ្នា​ តើវាសម​ឬ​អត់ ?៕ដោយ៖កូឡាប

spot_img
×