Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​៖ ផ្ទះ​គ្មាន​មនុស្ស​នៅ​សោះ វិក្កយបត្រ​ទឹក​ចេញមក​អស់​ជាង​៥​លាន​រៀល​

spot_img

​ភ្នំពេញ​៖ លោកស្រី Solida Chhaiychanrithy អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា ផ្ទះ​នេះ​មិនមាន​មនុស្ស​នៅទេ​ប៉ុន្តែ​វិក្កយបត្រ​ខែ​នេះ​អស់​ជាង​៥​លាន​រៀល​(​ជាង​មួយ​ពាន់​ដុល្លារ​) ពេល​យើង​ទៅ​សួរនាំ​ភាពមិនប្រក្រតី​នេះ ក៏​ជួប​មន្ត្រី​ជំនាញ ប៉​ន្តែ​សម្គាល់​ឃើញថា នៅមាន​មន្ត្រី​រក្សា​ឥរិយាបទ​មិន​តាម​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​សោះ​។​

​លោកស្រី បាន​បន្តថា “​ជួយ​ពិចារណា​ផង​បងប្អូន​អើយ​ផ្ទះ​នៅលើ​ផ្លូវ​ក្នុង​ក្រុង មិនមាន​កាយ​ដី​ធ្វើ​ផ្លូវ​ឬ​ដាក់លូ​ទេ ហើយក៏​គ្មាន​អ្នក​លួច​ទឹក​ចេញពីផ្ទះ​នេះដែរ​ហេតុអ្វី​លោក​ទឹក​អស់​ជាង​ប្រាំ​លាន ខណ​:​អគ្គិសនី​អស់​តែ​បី​ពាន់​រៀល​? ឬ​នាឡិកា​ស្ទង់​នោះ​វិលមុខ​? “​។​

​លោកស្រី បាន​បញ្ជាក់ថា “​យើង​ស្នើសុំ​ឲ្យ​មន្ត្រី​ផ្នែក​(​ជាង​) មកជួយ​មើល​ពី​ភាពមិនប្រក្រតី​នេះ គេ​ថា​ចាំ​សប្តាហ៍​ក្រោយ​យ៉ាង​ហី​! សុំ​ថ្ងៃ​ត្រឹម​ថ្ងៃ​ចន្ទ​ក្រោយនេះ ក៏​មន្ត្រី​មិន​ព្រម​ទេ ចាំ​មួយ​សប្ដាហ៍​សិន​។ អញ្ចឹង​បើ​ត្រូវ​បង់​មួយខែៗ ជាង​មួយ​ពាន់​ដុល្លារ​នោះ ខ្ញុំ​សូម​ប្រកាស​លក់​ផ្ទះ​នេះ​ចោល ព្រោះ​គ្មាន​លុយ​បង់​ទឹក​ទេ​”​។

​ទោះយ៉ាងណា នៅ​ថ្ងៃទី​២​មីនា រដ្ឋាករទឹក បានចេញ​ប្រកាស​ព័ត៌មាន ដោយបាន​រកឃើញ​កំហុស​អតិថិជន​ម្នាក់​ដែល​បាន​បង្ហោះ​ហ្វេ​សបុ​កថា ផ្ទះ​គ្មាន​មនុស្ស​នៅ​សោះ តែ​ប្រើ​ទឹក​អស់​ជាង ៥​លាន​រៀល នោះ​បណ្តាលមកពី​ទឹក​ហូរ​ក្នុង​បង្គន់​ចោល ដែល​បិទ​វ៉ាន មិន​ជិត​។​

​បន្ទាប់ពី​មានការ​បង្ហោះ ក៏​ដូច​ផ្សាយ​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​មួយរូប​រស់នៅ​រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​ខ្លាំងៗ​នឹង​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ដោយ​អះអាងថា “​ផ្ទះ​គ្មាន​មនុស្ស​នៅ​សោះ វិក្កយបត្រ​ទឹក​ចេញមក​អស់​ជាង​៥​លាន​រៀល​” ។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Solida Chhaiychanrithy” ដែល​ធ្វើអោយ​ផ្អើល​ដល់​មហាជន សារព័ត៌មាន ក៏​ដូច​អង្គភាព​រដ្ឋាករទឹក​នោះ គឺ​បាន​បង្ហោះ​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​ថា “​ផ្ទះ​នេះ​មិនមាន​មនុស្ស​នៅទេ ប៉ុន្តែ​វិក្កយបត្រ​ខែ​នេះ​អស់​ជាង​៥​លាន​រៀល​(​ជាង​មួយ​ពាន់​ដុល្លារ​) នោះ​រួចមក ។ នៅ​ថ្ងៃទី​២ ខែមីនា នេះ​ខាង​ក្រុម​ជំនាញ​បាន​ចុះទៅ​ទីតាំង ជាមួយ​ម្ចាស់ផ្ទះ​ជា​លទ្ធផល​រកឃើញថា​គឺ​ទឹក​ហូរ​ចោល​ក្នុង​បង្គន់​ដែល​ខូច​ពោង ដោយ​សម្ពាធ​ទឹក​ខ្សោយ ធ្វើអោយ​ទឹក​នេះ​ហូរ​តែ​ពេលយប់ និង​ម្យ៉ាងទៀត​វ៉ាន​នាឡិកា​ខូច​បិទ​មិន​ជិត នេះ​ជា​បញ្ហា​ដែល​ម្ចាស់ផ្ទះ​យល់ថា បាន​បិទ​ទឹក​ហើយ​ម៉េច​បាន​ទឹក​បង្គន់​ហូរ​ទៅ​កើត ។​

​មន្ត្រី​ជំនាញ​ក៏បាន​ដោះ​នាឡិកា យក​វាស់​ស្ទង់​រួចហើយ គឺ​រកឃើញ​ពុំមាន​បញ្ហា​ទេ ។ ជាមួយនេះ ខាង​មន្ត្រី​បាន​ថត​លេខ នាឡិកា​នោះ​ពីថ្ងៃ សៅរ៍ និង ថ្ងៃ ចន្ទ នេះ​ឃើញ​ខុសគ្នា​រហូត ដល់ 4 ម៉ែត្រ​គីប ឯណោះ​។​

​ក្រោយពី​រកឃើញ​លទ្ធផល​ជាក់ស្តែង​យ៉ាងនេះ ម្ចាស់ផ្ទះ​បាន យល់ព្រម​ចុះហត្ថលេខា​លើ​កំណត់ហេតុ នឹង​ប្រាប់​ទៅ​កូន​គាត់​បន្តទៀត​ដើម្បី​ឲ្យ​បានដឹង​រឿង​ទាំងនេះ និង​កុំអោយ​មាន​ការភាន់ច្រលំ ដែល​នាំ​ដល់​ផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត ៕ ដោយ​៖​កូ​ឡាប​

spot_img
×