Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការ​ចាំបាច់ ៧​ចំណុច ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍ ក្នុងដំណាក់កាល​វិបត្តិ Covid-19 ដល់​ប្រតិបត្តិ​ករ និង​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ខេត្តសៀមរាប​

spot_img

​សៀមរាប ៖​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ប្រតិភូ​ក្រសួង បាន​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​នូវ​វិធានការ​ចាំបាច់ សកម្មភាព​ការងារ​ជា​អាទិភាព និង​គម្រោង​ព្រឹត្តិការណ៍​សំខាន់ ដើម្បី​ជួយ​ខេត្តសៀមរាប​ក្នុងដំណាក់កាល​វិបត្តិ​នៃ Covid-19 ដល់​ប្រតិបត្តិ​ករ និង​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ខេត្តសៀមរាប ប្រមាណ​ជាង ៣០០​នាក់ នា​ល្ងាច​ថ្ងៃទី ២ ខែមីនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​រី​ជែ​ន​ស៊ី​អង្គរ ។​

​ប្រតិបត្តិ​ករ និង​ម​គ្គុ​ទេ្ទ​ស​ក៏​ទេសចរណ៍​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ មាន​ក្តី​រីករាយ និង​សូម​ចូលរួម​គាំទ្រ និង​អនុវត្តតាម​វិធានការ​គាំទ្រ ៧​ចំ​ណុ របស់​រាជរដ្ឋាភិបាល និង​ផែនការ​សកម្មភាព​ការងារ​ចំពោះមុខ​របស់​ក្រ​សូង​ទេសចរណ៍ ដើម្បី​ជួយ​ស្រោចស្រង់​ឧស្សាហកម្ម និង​សេវាកម្ម​ទេសចរណ៍​ខេត្តសៀមរាប ក្នុងដំណាក់កាល​វិបត្តិ Covid-19 នេះ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​ថោង ខុន បាន​ជម្រាបជូន​អង្គប្រជុំ​ពី​សភាពការណ៍​វិវត្តន៍ នៃ​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៩ និង​នៅ​ដើមឆ្នាំ​២០២០ ពិសេស​ក្នុងដំណាក់កាល​នៃ​វិបត្តិ​Covid-19 ដែល​បាននិងកំពុង​ប៉ះពាល់​ដល់ វិស័យ​ទេសចរណ៍​សកលលោក តំបន់ និង​កម្ពុជា​ផងដែរ​។ ដោយឡែក នៅ​ខេត្ត​សៀម​រា​
​ប​ក៏​សង្កេតឃើញ​មានការ​ថមថយ​នៃ​ចំនួន​ទេសចរ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ជូន​អង្គប្រជុំ​ថា មកដល់ពេលនេះ កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ភាព​ទាក់ទាញ និង​មិនមាន​កើត​ជំងឺ Covid-19 ទេ​។ ជាងនេះទៀត ឆ្លើយតប​នឹង​វិបត្តិ Covid-19 នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​ចាំបាច់ ៧​ចំណុច ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍ ហើយ​ក្រសួងទេសចរណ៍​ក៏បាន​បង្កើត​នូវ​ក្រុមការងារ​មួយ​ដើម្បី​ជំរុញ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងដំណាក់កាល​វិបត្តិ និង​បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ការងារ​ចំពោះមុខ ២០២០-២០២១ ដែល​ផែនការ​នេះ​មាន​គោលដៅ​យុទ្ធសាស្ត្រ​០៤ និង​សកម្មភាព​ការងារ​ចំនួន ៩០​។​

​ក្នុង​កិច្ចប្រជុំ​នេះ មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​លើ​ការងារ​សំខាន់ៗ ដែល​ត្រូវ​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​នៅ​ខេត្តសៀមរាប រួមមាន​៖ ការជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​ពង្រឹងគុណភាព​ឧស្សាហកម្ម​ទេសចរណ៍​។ ការបណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​។ ការរៀបចំ​ព្រឹត្តិការណ៍​នៅ​ខេត្តសៀមរាប​ឆ្នាំ​២០២០​។ ការជំរុញ​ចលនា​ផ្សព្វផ្សាយ​ក្រៅប្រទេស និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ក្នុងដំណាក់កាល​វិបត្តិ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×