Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នៅតែ​ឈរ​ជាមួយ​មិត្ត​ចិន ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​

spot_img

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា បាន​អះអាងថា​កម្ពុជា​នៅតែ​ឈរ​ជាមួយ​មិត្ត​ចិន ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ក្រោម​ស្មារតី​គាំទ្រ​យ៉ាង​មុះ​មុត និង​ការចូលរួម​យ៉ាងសកម្ម​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានចេញ​ប្រកាស​ព័ត៌មាន​ថា នា​ថ្ងៃទី​២ ខែមីនា ពិធី​ប្រគល់​-​ទទួល​សម្ភារៈ ការពារ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា “COVID-19”​របស់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​រៀបចំឡើង​ក្នុង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ក្នុង​សុន្ទរកថា​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មានប្រសាសន៍ថា សម្តេច​ជឿជាក់​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល កងទ័ព​យោធា និង​ប្រជាជន​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការយក​ជម្នះ លើ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​មួយ​ប្រភេទ​នេះ និង​ជឿជាក់ថា នឹង​អាច​គ្រប់គ្រង និង​កម្ចាត់​យ៉ាង​ពេញលេញ​នូវ​ការឆ្លង និង​ការរីក​រាលដាល​នៃ​ជម្ងឺ​វីរុស​មួយ​នេះ​ក្នុងពេល​ឆាប់ៗ​នេះ​។ កម្ពុជា​នៅតែ​ឈរ​ជាមួយ​មិត្ត​ចិន ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ក្រោម​ស្មារតី​គាំទ្រ​យ៉ាង​មុះ​មុត និង​ការចូលរួម​យ៉ាងសកម្ម​។​

​ល​៩​ក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្តេច​ពិជ័យ​។ លោក​មានប្រសាសន៍ថា ស្ថិតក្រោម​ការដឹកនាំ​ដ៏​មុះ​មុត​របស់​ឯកឧត្តម Xi Jinping ប្រធានាធិបតី​ចិន ហើយ​ការ​សាមគ្គី​រួមគ្នា​របស់​ប្រជាពលរដ្ឋ​ចិន​ទាំង​កម្លាំងកាយ និង​ចិត្ត ក្នុង​គោលបំណង​ខិតខំ​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​មួយ​នេះ ក្នុងស្ថានភាព​ដ៏​លំបាក​។ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា នឹង​រួមសុខ​រួមទុក្ខ ពុះពារ​រាល់​លំបាក​ជាមួយនឹង​រដ្ឋាភិបាល និង​ប្រជាជន​ចិន​។ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​បាន​ព្រួយព្រះទ័យ​ជាមួយនឹង​ប្រជាជន​ចិន ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ជា​ជំនួយ​ជូន​ដល់​ភាគី​ចិន​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​គាំទ្រ​យ៉ាង​មុះ​មុត ចំពោះ​គោលនយោបាយ​មិន​បញ្ឈប់​ជើងហោះហើរ មិន​ជម្លៀស​ប្រជាពលរដ្ឋ និង​មិន​រើសអើង​ប្រជាជន​ចិន ទាំងនេះ​បានផ្តល់​ជា​កម្លាំង​គាំទ្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​កិច្ច​នយោបាយ និង​សីលធម៌​ជូន​ដល់​រដ្ឋាភិបាល​ចិន​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បំពេញ​ទស្សនកិច្ច​ជា​ប្រញាប់​ក្នុង​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន សម្តេច​តេ​ជោ​បាន​ប្រើ​សកម្មភាព​បង្ហាញ ពី​អត្ថន័យ​ចម្បង​នៃ​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន និង​កម្ពុជា​។ ហើយ​ពិធី​នា​ថ្ងៃនេះ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បានផ្តល់​ជំនួយ​ជា​ម៉ាស និង​សម្លៀកបំពាក់​ការពារ​ជូន​ដល់​ក្រសួងការពារជាតិ​ចិន នេះ​បានបង្ហាញ​ពី​មិត្តភាព​ដ៏​សែន​ជ្រាលជ្រៅ​បំផុត របស់​កងទ័ព​យោធពលខេមរភូមិន្ទ​កម្ពុជា ជូន​ចំពោះ​កងទ័ព​រំដោះប្រជាជន​ចិន គឺជា​ការ​លើទឹក​ចិត្ត និង​ស្មារតី​ដ៏​ធំធេង​បំផុត​ក្នុង​កិច្ច​ជម្នះ នឹង​វីរុស​មួយ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ចិន​។​

​ក្នុង​ពិធី​នា​ថ្ងៃនេះ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ជំនួយ​ជា​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​វីរុស​COVID-19 ដែល​ក្នុងនោះ​មានដូចជា ម៉ាស​ចំនួន​៣០០០០០ និង​សម្លៀកបំពាក់​ការពារ ចំនួន​១៥០០​សម្រាប់ ជូន​ដល់​ភាគី​ចិន​៕​ដោយ​៖​កូ​ឡាប​

spot_img
×