Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ បានទទួល​ការលើកលែង​បង់ពន្ធ ៤​ខែ តែ​ត្រូវដាក់​លិខិត​ប្រកាស​ជាធម្មតា ដោយ​រដ្ឋ​ទទួលបន្ទុក​បង់​ជំនួស​

spot_img

​សៀមរាប​៖ បន្ទាប់ពី​មាន​សេចក្តីប្រកាស​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការដាក់ចេញ​នូវ​វិធានការ​ដើម្បី​ជួយ​ដល់​វិស័យ ទេសចរណ៍ ដោយ​ការលើកលែង​មិន​យកពន្ធ​ផ្ទះសំណាក់ និង​ស​ណ្ឋ​គារ​រយៈពេល​៤​ខែ ចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា ឆ្នាំ​២០២០​នេះ ហើយ​ការមិន​យកពន្ធ​នេះ រាជរដ្ឋាភិបាល​ជា​អ្នក​បង់​ជំនួស ។

​នា​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០​នេះ អគ្គ​នាក​ដ្ឋា​ន​ពន្ធដារ​បានរៀបចំ​សិក្ខាសាលា ស្តីពី​វិធានការ​សម្រួល​ផ្នែក​ពន្ធដារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ លើ​វិស័យ​សណ្ឋាគារ​-​ផ្ទះសំណាក់ និង​វិស័យ​អចលនទ្រព្យ ព្រមទាំង​ផ្សព្វផ្សាយ​អំពី ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ការប្រកាស​ពន្ធ​អាជីវកម្ម​តាម​អន​ឡាញ និង​វិធាន​វិក្កយបត្រ​ទម្រង់​ថ្មី របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោម​អធិបតី់ភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ និង​លោក​ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​។​

​ការមិន​យកពន្ធ​នេះ គឺ​ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ស្ថានភាព​ជម្ងឺឆ្លង Covid-19 ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ចិន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នោះ ។ យ៉ាងណាក៏ដោយ បើទោះជា​មានការ​លើកលែង​នេះ​ក៏ដោយ ក៏ប៉ុន្តែ​ម្ចាស់​ស​ណ្ខា​គារ និង​ផ្ទះសំណាក់ ចាំបាច់​ត្រូវបំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន ដាក់​លិខិត​ប្រកាស​ពន្ធ ដូចដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក​។​

​ការបំពេញ​កាតព្វកិច្ច​របស់​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ លើ​ការដាក់​លិខិត​ប្រកាស​ពន្ធ គឺជា​វិធានការ​ប្រមូល​ទ​i​ន្ន​ន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលជា​សេនាធិការ​ជំនាញ​របស់​រដ្ឋ ក្នុង​ការលើក​បង្ហាញ​ឲ្យ​ដឹងថា តើ​រដ្ឋ​ត្រូវបាន​ចំណាយ​ថវិកា​ក្នុង​ទំហំ​ប៉ុនណា លើ​ការលើកលែង​ពន្ធ​រយៈពេល​៤​ខែ​នេះ​។ ការលើកលែង​ពន្ធ​នេះ ជា​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​ការជួយ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប បន្ត​និរន្តរភាព​របស់ខ្លួន និង​ជា​ឱកាស​នៃ​ការដាក់ចេញ​តម្លៃ​សេវាកម្ម​ទាក់ទាញ​ភ្ញៀវទេសចរ ផងដែរ ។ អគ្គនាយកដ្ឋាន​ពន្ធដា​រ ពុំមាន​ការធ្វើ​សវនកម្ម​ពេញលេញ​នោះទេ សម្រាប់​កាលបរិច្ឆេត​ឆ្នាំ​២០២០​នេះ ហើយ​ជាមួយនឹង​ការមិនធ្វើ​សវនកម្ម​នេះ សូម​ឲ្យ​វិស័យ​ឯកជន​ដែលជា​អ្នក​ជាប់ពន្ធ ប្រើប្រាស់​កាត​ព្វ​ដាក់​លិខិត​ប្រកាស​ពន្ធ ក្នុង​ភាពស្មោះត្រង់​ជាមួយគ្នា រួមចំណែក​ទាំងអស់គ្នា​ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ​៕ ដោយ​៖​កូ​ឡាប​

spot_img
×