Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តសៀមរាប នឹង​រៀបចំ​សៀមរាប​សង្ក្រាន្ត​ចំនួន​បី​ថ្ងៃ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​មួយចំនួន​ក្នុង​សៀមរាប​

spot_img

​សៀមរាប​៖​នា​រសៀល​ថ្ងៃទី​២ ខែ មីនា ឆ្នាំ​២០២០​នេះ នៅ​សាលា​ខេត្តសៀមរាប រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សៀមរាប​សង្ក្រាន្ត ក្រោម​កិច្ចដឹកនាំ​របស់លោក​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក ប្រាក់ សោ​ភណ្ឌ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត រួមទាំង​ឯកឧត្តម លោកជំទាវ ជា​គណៈ​អភិបាលខេត្ត ស្នងការ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង សមាជិក​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ចូលរួម​ផងដែរ ។​

​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់នូវ​អនុសាសន៍ និង អនុញ្ញាត​ឲ្យ​អាជ្ញាធរខេត្ត​រៀបចំ​ធ្វើ​សៀមរាប​សង្ក្រាន្ត នៅ​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​យុវជន និង សាធារណជន​ខ្មែរ​ទូទៅ​បាន​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក្នុងនាម​មហា​គ្រួសារ​ខ្មែរ​តែមួយ ក្រោម​ស្មារតី​សុខដុម សប្បាយរីករាយ ស្មារតី​ខ្មែរ​តែមួយ​អនាគត​តែមួយ និង ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្វែងយល់​នូវ​ភាពរុងរឿង ល្បីល្បាញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​សម័យ​មហានគ​រ រហូតមកដល់​បច្ចុប្បន្ន និង ឈានទៅ​បន្ត​ថែរក្សា​កេរ្តិ៍មរតក​នេះ​ឲ្យ​បាន​គង់វង្ស​ទៅ​អនាគត ។ ម្យ៉ាងទៀត​ក៏​ជាការ​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត នៅ​តំបន់រ​មី​យ​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ ។

​សៀមរាប​-​សង្ក្រាន្ត ត្រូវបាន​រៀបចំឡើង​ដោយ អាជ្ញាធរ​ខេត្តសៀមរាប ក្រោម​កិច្ច​ជាមួយ​សាខា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង បណ្តា​អង្គភាព​ពាក់ព័ន្ធ និង ការចូលរួម​ពី​វិស័យ​ឯកជន សំខាន់​នោះ​គឺ​កម្លាំង​សមត្ថកិច្ច ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដែល​ក្នុងនោះ​ក៏មាន​ការចូលរួម​ដោយ​កងកម្លាំង​ស្ម័គ្រចិត្ត​ប្រជា​ការពារ​ភូមិ​ផងដែរ ។

​ព្រឹត្តិការណ៍​សៀមរាប​-​សង្ក្រាន្ត​ឆ្នាំ​២០២០​នេះ ត្រូវបាន​រៀបចំ​កណ្តាល​បេះដូង​នៃ​ក្រុង​សៀមរាប សម្រាប់​ពេល​រាត្រី នៅ​សួនច្បារ​ព្រះរាជដំណាក់ និង នៅមុខ​អង្គរវត្ត ដោយមាន​កម្មវិធី ល្បែង​ប្រជាប្រិយ​ជាច្រើន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×