Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ទេសចរណ៍​កម្ពុជា បាន​ចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិ​បាល​ក្នុងការអភិវឌ្ឍ​ប្រទេស​

spot_img

ភ្នំពេញ​៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋ សភា​-​ព្រឹទ្ធសភា និង​អធិការ កិច្ច អនុញ្ញាត​ឲ្យ​សមាគម​ទេសចរណ៍​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ នៃ​ទិវា អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ មាន​សន្តិ ភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ រសៀល ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ ។​

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា បាន​ថ្លែងថា សមាគម​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​គោលបំណង​ធ្វើការ​ប្រមូលផ្តុំ​ទីភ្នាក់ងារ​ទេសចរណ៍​គ្រប់​ទំហំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រៀបចំ​ឲ្យ​ក្លាយទៅជា​កម្លាំង​ទាក់ទាញ​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​ជំរុញ​ដល់​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ម្យ៉ាងទៀត​ជា​អ្នក​កសាង​អាជីវកម្ម​ទេសចរណ៍​ដែលមាន ការប្រកួតប្រជែង​ជាស​កល និង​ធ្វើការ​ពង្រឹង​វិស័យ​ទេសចរណ៍​ក្នុងស្រុក​និង​សមាគម​ទេសចរណ៍​ដែល​ពាក់ព័ន្ធ​ផងដែរ​។​

ជាការ​ឆ្លើយតប លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការដឹកនាំ វឌ្ឍនៈភាព និង​ច​ក្ចុ​វិស័យ​វែងឆ្ងាយ​របស់​សមាគម និង​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​សមាជិកភាព​។ យើងទាំងអស់គ្នា​អាច​ជួប ជុំគ្នា​នៅ ពេលនេះ​បាន គឺ​ដោយសារតែ ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ប្រកប ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា ។

លោកស្រី​បាន​បន្តទៀតថា វិស័យ​ឯកជន​គឺជា​ឆ្អឹងខ្នង​នៃ សេដ្ឋកិច្ចជាតិ ដែល​បាន​ដើរ តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស ក្រោម​ការយកចិត្ត​ទុក្ខ​ដាក់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជម្រុញ សម្របសម្រួល និង​លើកទឹកចិត្ត​គ្រប់បែបយ៉ាង​ក្នុងការ​លើកស្ទួយ​ដល់​វិស័យ​ឯកជន ។ ចំណែកឯ​សមាគម​ក៏បាន​បំពេញ​តួនាទី​ភារកិច្ច​បាន​យ៉ាង​ល្អ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ចូលរួម​ផ្សព្វផ្សាយ និង​ទាក់ទាញ​ដៃគូរ ក៏ដូចជា​ភ្ញៀវទេសចរ​លើ​សាកលលោក តាមរយៈ ការធ្វើ​ពិ​ព័ណ៌​ទេសចរណ៍ ការបង្កើត​កម្មវិធី​ដើម្បី​ស្វែងរក​ដៃគូរ ការទទួល​រៀបចំ​ក្រុម​ទស្សនកិច្ច​សិក្សា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​មកពី​ទូទាំង​សាកលលោក ការបង្កើត​ទស្សនកិច្ច​សិក្សា​សម្រាប់​ប្រតិបត្តិ​ករ​ក្នុងស្រុក ការ សិក្សា​អំពី​តំបន់​ថ្មីៗ​ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ បង្កើត​ព្រឹត្តិការណ៍​នានា ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ និង​អភិរក្ស​ប្រពៃណី គៀងគរ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ឲ្យ​អនុវត្តន៍​កិច្ចការ​របស់ខ្លួន​ប្រកបដោយ​ក្រម សីលធម៌ និង​វិជ្ជាជីវៈ បង្កើត​វគ្គ​បណ្តុះបណ្តាល​នានា ទាក់ ទង​ទៅនឹង​ការអភិវឌ្ឍន៍​ធនធាន មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​៕ ដោយ​៖ កូ​ឡាប​

spot_img
×