Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹងរសជាតិ និង​វីតាមីន​ប៉ុណ្ណា? ​អាហារ​ជីងចក់​អាំង ឬ ចៀន​ កំពុង​ពេញនិយមខ្លាំង​នៅ​វៀតណាម

spot_img

នៅក្នុង​អាស៊ី យើង​អាច​រកឃើញ​មុខម្ហូប​ដ៏​កម្រៗ និង​ការធ្វើ​ម្ហូប​ក៏​មិនធម្មតាផងដែរ ។ នៅក្នុង​អាស៊ី នោះ​វៀតណាម ត្រូវបាន​ចាត់ទុកជា​ប្រទេសមួយ ដែល​មានការ​ចម្អិន​អាហារ​ចម្លែកៗ​បំផុត​នៅលើ​ពិភពលោក ។ ការធ្វើ​ម្ហូប​របស់​ជនជាតិ​នេះ​អាច​ត្រូវបាន​មើលឃើញថា​វា​ពិត​គួរ​រន្ធត់​ណាស់ ប៉ុន្តែ ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ចារ​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​មកហើយ ។​

​ដោយឡែក អាហារ​​បាយ​ជាមួយ «​ជីងចក់​អាំង ឬ ចៀន​» ដែល​ត្រូវ​បានដឹងថា​ជា​មុខម្ហូប​ដ៏​ពេញនិយម នៅក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន បានធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​គេ​ធ្លាប់តែ​ឃើញ​ចាស់​សម័យ​ពី​ដើម​ចាប់ «​ជីងចក់​» យកទៅ​​អាំង ធ្វើជា​ថ្នាំ​ព្យាបាល​ជំងឺ​ម្តងម្កាល​ប៉ុណ្ណោះ ។​

​អាហារ​ដ៏​ចម្លែក​នេះ គឺមាន​តម្លៃ​សមរម្យ​មិនជា​ថ្លៃ​ណាស់ណា​នោះទេ ពោលគឺ​លោកអ្នក​មិនចាំបាច់​ចេញទៅ​ខាងក្រៅ​តំបន់ ដើម្បី​ស្វែងរក​ទិញ​នោះទេ ព្រោះថា​វា​អាចមាន​លក់ដូរ​នៅតាម​ដងផ្លូវ​ព្រោងព្រាត នៅក្នុង​ប្រទេស​វៀតណាម -​ទីកន្លែង​ដែល​អ្នក​អាច​ភ្លក់​រសជាតិ​វា​បាន ប្រសិនជា​អ្នក​កំពុង​រស់នៅក្នុង​តំបន់​ទាំងនោះ ។​

​ទោះយ៉ាងណា អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន ហាក់ដូចជា​មិន​ចូលចិត្ត​គំនិត​ហូប​អាហារ​ជីងចក់​នេះ​សោះឡើយ បាន​និយាយថា នៅពេល​ឃើញ​ហូបបាយ​ជាមួយ​ជីងចក​អាំង ឬ ចៀន បែបនេះ ពួកគេ​មាន​អារម្មណ៍​ចង់​ក្អួត ។ និយាយ​រួម គឺ​ពួកគេ​អាច​ទទួល​បានទេ ដែល​ជនជាតិ​វៀតណាម​យក​ជីងចក​មក​អាំង​ហូប​បែបនេះ ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណែ​តម្នាក់ បា​និយាយថា អ្នក​ដែលមាន​ជីងចក់​ច្រើន​នៅក្នុង​ផ្ទះ នឹង​អាច​រកចំណូលបាន​ច្រើន ប្រសិន​អ្នកលក់​ពួកវា​ទៅកាន់​ប្រទេស​វៀតណាម ៕

ដោយ៖ លឹម ហុង 

spot_img
×