Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង “​បរិហារ​” ពី​រឿង​អាមេរិក​ប៉ុនប៉ង​ធ្វើឃាត​លោក​គីម ជុង​-​អ៊ុន កាលពី​ខែឧសភា​

spot_img

​ប្រភពព័ត៌មាន​ពី News week ដកស្រង់​អត្ថបទ​សរសេរ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA ថ្ងៃទី​៦ ខែតុលា ចោទប្រកាន់ថា “​កាលពី​ខែឧសភា​ឆ្នាំនេះ ភេរវ​ករ​មួយក្រុម បាន​ជ្រៀត​ជ្រែកចូល​ទឹកដី​របស់​យើង​ក្រោម​បទបញ្ជា​របស់ CIA និង NIS បំណង​ដំណើរការ​ភេរវកម្ម​សំដៅលើ​ទីស្នាក់ការ​កំពូល​របស់​យើង ដោយ​ប្រើ​អាវុធ​គីមី​សាស្ត្រ និង​ជីវសាស្ត្រ ។ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​បកអាក្រាត ១​ខែ​ក្រោយមក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​បាន​បន្ត​ការចុះផ្សាយ​ខ្សែ​វីដេអូ​មួយ ដែល​គេ​សួរចម្លើយ​បុរស​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​ចារកម្ម​អាមេរិក​និង​កូរ៉េខាងត្បូង​ជួល​សម្រាប់​ធ្វើជា​មេដឹកនាំ​គីម ជុង​-​អ៊ុន បុរស​នេះ​និយាយថា ៖ “​ផែនការ​ដំបូង​គឺ​លាក់​សារជាតិ​ពុល nano ទៅក្នុង​ម៉ាស៊ីនត្រជាក់​មួយ​ដែល​វា​អាច​រំញោច​តាមរយៈ​ស្នូរ​សំឡេង​និយាយ ។ ផែនការ​ទី​២ គឺ​ការចាក់​សារធាតុពុល polonium ទៅលើ​លោក​គីម ជុង​-​អ៊ុន តែ​ចុងក្រោយ​គេ​បាន​ប្តូរ​វា​ដោយ​ប្រើ​វិធី​ដាក់​សារធាតុពុល​នៅលើ​កៅអី​ដែល​គាត់​នឹង​អង្គុយ​” ។​

មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​-​អ៊ុន​

​បុរស​រូបនេះ​នៅបាន​និយាយ​បន្ថែមថា ខ្លួន​ត្រូវគេ​ប្រគល់​ភារៈកិច្ច​ឲ្យ​ប្រមែប្រមូល​ព័ត៌មាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន​អំពី​កន្លែង​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹត្តិការណ៍​ទាំងឡាយ ពិសេស​គឺ​ព័ត៌មាន​អំពី​ស្ថានការណ៍​សន្តិសុខ និង​តុ​កៅអី​ដែល​មេដឹកនាំ​កូរ៉េ​នឹង​អង្គុយ ។​

​កាលពី​ខែ​មុន ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ឲ្យ​ដឹងថា គេ​កំពុង​បង្កើត​នឹង​ហ្វឹកហ្វឺន​អង្គភាព​ពិ​សេសមួយ​សម្រាប់​បំពេញភារកិច្ច​ធ្វើឃាត​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន ។ ទ័ព​ពិសេស​នេះ មាន​ឈ្មោះថា Spartan 3000 ហើយ​មាន​សមាជិក​ពី​១៥០០​ទៅ​៣០០០​នាក់ ៕​ សូយន

spot_img
×