Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឆ្លងកូរ៉ូណា​នៅកូ​រ៉េខា​ងត្បូ​ង​កើន​ដល់ជិត ៥.០០០នាក់ ខណៈអ្នកស្លាប់មាន​ ៣៤នាក់

spot_img

ត្រឹមរយៈពេលតែ ២​៤ម៉ោង ប្រទេសកូរ៉េខាងត្បូងប្រកា​ស​ថា មានអ្នកឆ្លងវីរុសកូរ៉ូ​ណាបន្ថែ​មចំ​នួន ៦០០នាក់ បណ្តាលឲ្យតួលេខនៃអ្នកឆ្លង​ស​រុប​ទូទាំ​ងប្រ​ទេ​ស​កើនដ​ល់​ចំនួន ៤.៨១២ករណី។ នេះបើតាមមជ្ឈមមណ្ឌល​បង្ការ និ​ងគ្រប់គ្រងជំងឺ នៅថ្ងៃអង្គារនេះ​។​

ចំណែកអ្នកស្លាប់ដោយ​សារវី​រុស​ម​រណៈនេះ នៅកូរ៉េខាងត្បូ​ង បានកើនដល់​ចំ​នួ​ន ៣៤នាក់ ខណៈចំនួនអ្នកស្លាប់ទូ​ទាំ​ងពិភ​ពលោ​កមា​ន​ ៣.១០០នាក់។

វីរុសកូរ៉ូណា ឬ COVI​D-19 មានការរាតត្បាតយ៉ាងលឿននៅ​ក្នុ​ងប្រ​ទេស​កូរ៉េ​ខា​ងត្បូ​ង​ ក្នុងរយៈពេលប៉ុន្មានស​ប្តា​ហ៍ចុ​ងក្រោ​យ​នេះ​ និងបានធ្វើឲ្យកូរ៉េខាងត្បូ​ង​ ក្លាយជាប្រទេសដែលមាន​កា​រឆ្ល​ងច្រើ​ន​បំផុត បន្ទាប់ពីប្រទេសចិ​ន កន្លែងដែលវីរុ​ស​ផ្ទុះ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×