Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួលេខអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណានៅចិ​ន ធ្លាក់ចុះទាបបំផុត​ នៅថ្ងៃអង្គារ​នេះ​

spot_img

ប្រទេសចិនបាន​ប្រ​កា​សថា មានការឆ្លងវីរុសកូ​រ៉ូ​ណាថ្មីត្រឹ​ម​តែ ១២៥ករណីប៉ុណ្ណោះនៅថ្ងៃអង្គា​រ​នេះ​ ដែលវាគឺជាតួលេខ​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃដ៏ទាបបំផុតក្នុង​រ​យៈពេ​ល ៦សប្តាហ៍ចុងក្រោយនេះ​។​



ក្រៅពីមានការឆ្ល​ង​ទាប ចំនួនអ្នកស្លាប់ប្រចាំ​ថ្ងៃ​ក៏ទា​បផ​ងដែរ ដោយមានអ្នកស្លា​ប់​ត្រឹ​មតែ ៣១នាក់ ហើយតួលេខនៃអ្នកស្លាប់​ស​រុប​នៅក្នុ​ងប្រទេ​ស​ចិន កើនដល់ចំ​នួន ២.៩៤៣នាក់។

ចំណែកតួលេខនៃអ្ន​ក​ឆ្លង​សរុប មានច្រើនជាង ៨០.០០០ករណីនៅក្នុងប្រ​ទេ​ស​ចិ​ន។

សូមបញ្ជាក់ថា វីរុសកូរ៉ូណា ​បា​នផ្ទុះឡើងដំបូង​​ក្នុងខែធ្នូ នៅក្នុងទីក្រុងវូហាន នៃខេ​ត្ត​ Hubei មុនពេលវាបានរាតត្បាតដល់ប្រ​ទេ​សជា​ង ៦០ទូទាំងពិភព​​លោ​ក។​

ចំនួនអ្នកឆ្លងនៅចិនមានការ​ធ្លា​ក់ចុះជា​បន្ត​ប​ន្ទាប់ ក្រោយពេលកិច្ចប្រឹងប្រែងរ​ប​ស់អា​ជ្ញាធ​រ​ចិ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×